• ព័ត៌មានថ្មី

    Tuesday, March 17, 2015

    ជម្រុះ World Cup ថ្ងៃ​នេះ​មាន​តែ​៥គូ ដោយ​សារ FIFA ផ្អាក​១គូ

    ដោយ ​សារ​​បញ្ហា​សន្តិសុខ សុវត្ថិភាព សហព័ន្ធ​​កីឡា​បាល់ទាត់​អន្តរជាតិ FIFA ដោយ​មាន​ការ​សហការ​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី AFC បាន​សម្រេច​ចិត្ត​ផ្អាក​ការ​ប្រកួត​ជម្រុះ​បឋម​តំបន់​អាស៊ី FIFA World Cup 2018 ​ជើង​ទី​២ រវាង​ក្រុម​ប៉ាគីស្ថាន និង​យេមែន ដែល​គ្រោង​នឹង​លេង​នៅ​ទីក្រុង Lahore (ប៉ាគីស្ថាន) ល្ងាច​នេះ។

    យ៉ាង​ណា​ក្ដី មិន​ទាន់​មាន​ការ​​បញ្ជាក់​លម្អិត ក៏​ដូច​ជា​​កំណត់​ពេល​ប្រកួត​សម្រាប់​គូ​នេះ​នៅ​ឡើយ​ទេ គ្រាន់​តែ​ដឹង​ថា​ប្រកួត​នៅ​លើ​ទឹក​ដី​កណ្ដាល។ លទ្ធផល​កាល​ពី​ជើង​ទី​១​នៅ​ទឹក​ដី​យេមែន គឺ​ម្ចាស់​ផ្ទះ​យក​ឈ្នះ​ប៉ាគីស្ថាន ៣-១។


    ដូច្នេះ​ការ​ប្រកួត​កាត់​សេចក្ដី​ជើង​ទី​២​ថ្ងៃ​នេះ មាន​តែ​៥គូ​ប៉ុណ្ណោះ។ ក្រុម​​កម្ពុជា ដែល​បាន​យក​ឈ្នះ​ម៉ាកាវ ៣-០ លើ​ដី​ខ្លួន​ឯង​កាល​ពី​ជើង​ទី​១ នឹង​ត្រូវ​​ដឹង​ជោគ​វាសនា​របស់​ខ្លួន​​​នៅ​លើ​​កីឡដ្ឋាន Estádio Campo Desportivo របស់​ម៉ាកាវ​នា​ម៉ោង​៧យប់​នេះ។ បើ​យោង​តាម​គេហទំព័រ​​ FIFA បាន​ឲ្យ​ដឹង​ថា​ក្រុម​ទាំង​២ សុទ្ធ​តែ​មិន​ធ្លាប់​មាន​ប្រវត្តិ​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ដំបូង​ដូច​គ្នា ​នា​ពេល​កន្លង​មក។

    គេហទំព័រ​ផ្លូវការ​​ដដែល បាន​ចាត់​ទុក​ ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកាជា ​កីឡាករ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​​សម្រាប់​វគ្គ​ជម្រុះ​ជើង​ទី​២​​នេះ ក្រោយ​ពី​កីឡាករ​នៃ​ក្លិប​បឹងកេត​អង្គរ​រូប​នេះ ស៊ុត​បញ្ចូល​ទី​បាន​២គ្រាប់​ក្នុង​នាម​ជា​កីឡាករ​បម្រុង​កាល​ពី​ជើង​ទី​១។ យ៉ាង​ណា​ក្ដី FIFA ក៏​បាន​បញ្ជាក់​ដែរ​ថា​ ក្រុម​កម្ពុជា​មិន​ទាន់​អាច​ជិះ​សេះ​លែង​ដៃ​បាន​នោះ​ទេ ទោះ​មាន​៣គ្រាប់​ក្នុង​ដៃ​ក៏​ដោយ ដោយ​សារ​តែ​កាល​ពី​វគ្គ​ជម្រុះ World Cup 2014 ក្រុម​នេះ​ត្រូវ​ធ្លាក់​ដោយ​សារ​ចាញ់​ឡាវ​នៅ​ក្រៅ​ផ្ទះ​ដល់​ទៅ ៦-២ ទោះ​បី​​យក​ឈ្នះ​​ ៤-២ ក្នុង​ដី​ខ្លួន​ឯង​ក៏​ដោយ។

    ចំណែក​ឯ​ឥណ្ឌា និង​ទីម័រខាងកើត សុទ្ធ​តែ​ធ្វើ​បាន​ល្អ​នៅ​ផ្ទះ​ខ្លួន​ឯង​កាល​ពី​ជើង​ទី​១ដូច​កម្ពុជា​ដែរ។ ក្រុម​ទាំង​២ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជើង​ទី​២​ នៅ​ក្រៅ​ដី​​ប្រកប​ដោយ​​ទំនុក​ចិត្ត​​ ​ពោល​គឺ​ ​ឥណ្ឌា ត្រូវ​ទៅ​ផ្ទះ​អ្នក​ជិត​ខាង​​ នេប៉ាល់ នា​ម៉ោង​៤:៤៥នាទី​ល្ងាច (ម៉ោង​នៅ​កម្ពុជា) ខណៈ​ទីម័រខាងកើត ដែល​ឈ្នះ​ម៉ុងហ្គោលី ៤-១ លើ​ដី​ខ្លួន​ឯង នឹង​ត្រូវ​ទៅ​​ទៅ​កីឡដ្ឋាន​ជាតិ​របស់​ម៉ុងហ្គោលី​វិញ​​នា​ម៉ោង​៣រសៀល។ ទាំង​ម៉ុងហ្គោលី ទាំង​ទីម័រខាងកើត សុទ្ធ​តែ​មិន​ធ្លាប់​ឆ្លង​ផុត​ជុំ​ដំបូង ដូច​ម៉ាកាវ និង​កម្ពុជា​ដែរ។

    រី​ឯ​២គូ​ទៀត ដែល​ត្រូវ​បាន​ FIFA ចាត់​ទុក​ថា​ជា​ជំនួប​ដ៏​តានតឹង​នោះ គឺ​​ប្រ៊ុយណេ ទទួល​ភ្ញៀវ តៃវ៉ាន់ និង​ប៊ូតាន់ ស្វាគមន៍​ក្រុម​ស្រីលង្កា។ ក្រុម​ម្ចាស់​ផ្ទះ​ប្រ៊ុយណេ និង​ប៊ូតាន់ សុទ្ធ​​តែ​​បង្ក​ភាព​ភ្ញាក់​ផ្អើល​ដោយ​ឈ្នះ​ ១-០ ទាំង​ប្រផុតប្រផើយ​នៅ​ក្រៅ​ដី​ដូច​គ្នា​កាល​ពី​ជើង​ទី​១។ តើ​ក្រុម​ទាំង​២​ អាច​ទប់​ក្រុម​ភ្ញៀវ​​ជាប់​ដែរ​ឬ​ទេ​ នៅ​លើ​ដី​ខ្លួន​ឯង​នា​ជើង​ទី​២​នេះ។ ក្រុម​ប្រ៊ុយណេ​ដែល​មិន​ធ្លាប់​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ដំបូង​នោះ នឹង​ត្រូវ​បើក​​ទ្វារ​កីឡដ្ឋាន Sultan Hassanal Bolkiah របស់​ខ្លួន ស្វាគមន៍​ក្រុម​តៃវ៉ាន់ នា​ម៉ោង​​ ៧:១៥នាទី​យប់ ខណៈ​ក្រុម​​បាត​តារាង FIFA Raking ប៊ូតាន់ ដែល​មិន​ធ្លាប់​បង្ហាញ​ខ្លួន​នា​វគ្គ​ជម្រុះ​កន្លង​មក​នោះ ​នឹង​ត្រូវ​ទទួល​ភ្ញៀវ​ស្រីលង្កា នា​ម៉ោង​៥​ល្ងាច។

    Bhutan
    ការ​ប្រកួត​រវាង​ប៊ូតាន់ (ស) និង​ស្រី​លង្កា កាល​ពី​ជើង​ទី​១

    World-Cup-2018-Cambodia-vs-Macau5
    កីឡាករ​ប្រធាន​ក្រុម​កម្ពុជា ឃួន ឡាបូរ៉ាវី (កណ្ដាល) អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី​ម៉ាកាវ​ ជើង​ទី​១

    រំលឹក​លទ្ធផល​កាល​ពី​ជើង​ទី​១
    result
     
    គូ​ប្រកួត​សម្រាប់​ជើង​ទី​២ (ម៉ោង​នៅ​កម្ពុជា)៖
    wc
    • Blogger Comments
    • Facebook Comments
    Item Reviewed: ជម្រុះ World Cup ថ្ងៃ​នេះ​មាន​តែ​៥គូ ដោយ​សារ FIFA ផ្អាក​១គូ Rating: 5 Reviewed By: Unknown
    Scroll to Top