• ព័ត៌មានថ្មី

    Sunday, March 22, 2015

    អ្នក​កីឡាកាស​ម្នាក់​ស្លាប់​ក្រោយ​វ៉ៃ​ជាមួយ Rey Mysterio

    ពិភព ​កីឡាកាស​បាន​ជួប​រឿង​ដ៏​សោកសៅ ដោយ​សារ​អ្នក​កីឡាកាស​ម៉ិកស៊ីកូ El Jijo del Perro Aguayo បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ក្រោយ​រង​របួស​​ពេល​វាយ​ជាមួយ Rey Mysterio ដែល​ជា​អតីត​ super star របស់ WWE។

    ee

    យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ F4WOnline បាន​ឲ្យ​ដឹង​ថា​អ្នក​កីឡាកាស​ដែល​ជា​កូន​អតីត​​កំពូល​អ្នក​កីឡាកាស Perro Aguayo នេះ បាន​​ទន់​ខ្លួន​ណាស់​​ទៅ​ហើយ​នៅ​ពេល​ស្ថិត​នៅ​លើ​ខ្សែ​សង្វៀន​ ដែល​ចំ​ចំណុច​ដែល Mysterio ប្រើ​ក្បាច់ 619។ គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ទេ ប៉ុន្តែ​បុរស​វ័យ​៣៥ឆ្នាំ​រូប​នេះ ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ជួយ​សង្រ្គោះ​ មុន​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ប៉ុន្តែ​នៅ​តែ​មិន​អាច​ជួយ​សង្រ្គោះ​បាន។

    ​​ក្រុមហ៊ុន​ដែល​រៀប​ចំ​ការ​ប្រកួត​ ដែល​មាន​ឈ្មោះ​ថា The Crash មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​បណ្ដាញ​សារព័ត៌មាន​នានា​បាន​នោះ​ទេ។ ព័ត៌មាន​បន្ថែម​ជុំវិញ​ការ​ស្លាប់​នេះ Sabay នឹង​ផ្សាយ​ជូននា​ពេល​បន្ទាប់៕

    ee1

    • Blogger Comments
    • Facebook Comments
    Item Reviewed: អ្នក​កីឡាកាស​ម្នាក់​ស្លាប់​ក្រោយ​វ៉ៃ​ជាមួយ Rey Mysterio Rating: 5 Reviewed By: Unknown
    Scroll to Top