• ព័ត៌មានថ្មី

    Monday, March 9, 2015

    ស្ត្រី​ខ្លាំង​ទាំង​ ៩ ​ក្នុង​វិស័យ​បច្ចេកវិទ្យា

    ស្រប ​គ្នា​នឹង​ទិវា​នារី​អន្តរជាតិ​ ៨ ​មិនា​ ​ថ្ងៃ​នេះ​ Sabay ​សូម​លើក​យក​ស្ត្រី​ខ្លាំង ​៩​​ រូប​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដែល​មាន​សមត្ថភាព ​និង​ជំនាញ​ដឹកនាំ​មិន​ចាញ់​បុរស​ឡើយ។

    ១. ​លោកស្រី​ Sheryl Sandberg


    លោកស្រី​ Sheryl ​គឺ​ជា​​​ប្រធាន​ផ្នែក​ប្រតិបត្តិការ​របស់​ Facebook ​ដែល​ជា​តំណែង​កំពូល​មួយ​ក្នុង​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ។ ​​ក្រៅ​ពី​នេះ​ លោក​ស្រី​ក៏​ជា​ស្ត្រី​ដំបូង​ដែល​ចូល​ជា​សមាជិក​​ក្រុមប្រឹក្សាភិបាល​​​ Facebook ​ដែរ។ ​ស្នាដៃ​ដ៏​ច្រើន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ លោកស្រី​ត្រូវ​បាន​គេហទំព័រ​ Forbes ​ចាត់​បញ្ចូល​ជា​ស្ត្រី​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឆ្នាំ ​២០១៤ ​កន្លង​ទៅ។

    ២. ​លោក​ស្រី​ Virginia Romtetty

    Virginia Romtetty

    លោក​ស្រី​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ IBM។ ​​​ចាប់​ផ្ដើម​អាជីព​ដំបូង​ជា​​វិស្វករ​កុំព្យូទ័រ​​ក្នុង​ឆ្នាំ ​១៩៨១ ​​លោក​ស្រី​ Rometty ​បាន​​បង្ហាញ​ចំណេះដឹង​ជំនួញ ​ភាព​ជា​អ្នក​ដឹកនាំ ​និង​សមត្ថភាព​​យ៉ាង​ពូកែ​រហូត​អាច​កាន់​តំណែង​កំពូល​របស់​ក្រុមហ៊ុន​ បច្ចេកវិទ្យា​ខាងលើ។

    ​​​​​៣.​ លោកស្រី​ Susan Wojcicki

    Susan Wojcicki

    លោកស្រី​ Susan ​ជា​នាយក​ប្រតិបត្តិ​របស់​គេហទំព័រ​មើល​វីដេអូ​ចម្រៀង​ធំ​បំផុត​ YouTube។ ​​មុន​នឹង​កាន់​តំណែង​នេះ​ ពី​មុន​លោក​ស្រី​ជា​ អនុប្រធាន​​ផ្នែក​ផ្សព្វផ្សាយ ​និង​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​ Google។

    ៤. លោកស្រី​ Marissa Mayer

    44th Annual Meeting of the World Economic Forum, WEF,

    លោកស្រី​ Mayer ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពេល​ចូល​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ ​ក្រុមហ៊ុន​ Yahoo ​កាល​ពី​ខែ​កក្កដា​ឆ្នាំ ​២០១២។ ក្រៅ​ពី​ភាព​ដឹកនាំ ​និង​រូប​សម្បត្តិ​ដ៏​ស្រស់​ស្អាត​ លោក​ស្រី​មាន​បទ​ពិសោធន៍​ចាស់​ទុំ​ជាមួយ​ Google ​ដល់​ទៅ​ ១៣ ​ឆ្នាំ​​ឯណោះ។

    ៥. ​លោកស្រី​ Meg Whitman

    The Women's Conference

    ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Hewlett-Packard (HP)។​​ ​មុន​ចូលរួម​ជាមួយ​​ HP ​លោកស្រី​ធ្លាប់​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​របស់​​ eBay ​​អស់​រយៈពេល ​១០ ​ឆ្នាំ ​និង​ជា​ប្រធាន​ក្រុមហ៊ុន​ P&G និង​ Zipcar។

    ៦. លោកស្រី Ursula Burns

    Key Speakers At The Export-Import Bank Annual Conference 2013

    លោកស្រី​បាន​ចូលកាន់​តំណែង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Xerox ​ក្នុង​ឆ្នាំ ​២០០៩ ​ជំនួស​តំណែង​​លោកស្រី​ Anne Mulcahy។

    ៧.​ លោក​ស្រី​ Safra Catz ​​​​​​​​

    Safra Catz ​​​​​​​​

    លោកស្រី​គឺ​ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ Oracle Corp.។ ​​លោកស្រី​ចាប់​ផ្ដើម​ការងារ​ជាមួយ​ Oracle ក្នុង​ឆ្នាំ ​១៩៩៩ ​និង​​មិន​យូរ​ប៉ុន្មាន​​បាន​ក្លាយ​ជា​សមាជិក​​ក្រុមប្រឹក្សាភិបាល​ ក្រុមហ៊ុន ​ហើយ​ក្រោយ​មក​នៅ​ឆ្នាំ ​២០០៤ ​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមហ៊ុន។

    ៨. លោកស្រី​ Renee James

    Renee James

    លោក​ស្រី​គឺ​ជា​ប្រធាន​ក្រុមហ៊ុន​ Intel។ បទ​ពិសោធន៍​ ២៥ ​ឆ្នាំ​ក្នុង​វិស័យ​កុំព្យូទ័រ​លោកស្រី​ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក​លោក ​ Barack Obama ​​តែងតាំង​ជា​សមាជិក​គណៈកម្មការ​​ប្រឹក្សា​ផ្នែក​សន្តិសុខ​ទូរគមនាគមន៍​ជាតិ ​នៅ​ឆ្នាំ ​២០១៣។

    ៩. ​លោកស្រី ​Amy Hood

    Amy Hood

    លោកស្រី​ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​​ក្រុមហ៊ុន​ Microsof ​ទទួល​បន្ទុក​ចាត់ចែង​​ចំណូល​ ៨៣,៣ ​ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​កំពូល​មួយ​នេះ។ ​មុន​ចូល​ធ្វើ​ការ​នៅ​ Microsoft ​លោកស្រី​ធ្លាប់​ធ្វើការ​នៅ​ក្រុមហ៊ុន​ Goldman Sachs។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ស្ត្រី​ខ្លាំង​ទាំង​ ៩ ​ក្នុង​វិស័យ​បច្ចេកវិទ្យា Rating: 5 Reviewed By: Unknown
    Scroll to Top