• ព័ត៌មានថ្មី

    Thursday, March 19, 2015

    Facebook បញ្ចេញ​​មុខងារ​ថ្មី ​អាច​ឱ្យ​អ្នក​​​ផ្ញើ​ប្រាក់​តាម Messenger

    ក្រុមហ៊ុន Facebook បាន​បញ្ចេញ​មុខងារ​ថ្មី​នៅ​លើ​កម្មវិធី Facebook Messenger ដែល​អាច​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ផ្ញើ​លុយ​ទៅ​កាន់​ភាគី​ម្ខាង​ទៀត​ បាន​ដោយ​ឥត​គិត​ថ្លៃ​។

    អ្នក​ប្រើ​ប្រាស់​ Facebook Messenger ទាំង​អស់​អាច​ផ្ញើ​ប្រាក់​ទៅ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្រាន់​តែ​​ភ្ជាប់​ ព័ត៌មាន​ពី​ Master Card ឬ Visa Card នោះ​ជា​ការ​ស្រេច។ ចំពោះ​ប្រាក់​ដែល​បាន​ផ្ញើ​ទាំង​អស់​ គឺ​សុទ្ធ​តែ​ត្រូវ​ឆ្លង​កាត់​​ និង​ត្រួត​ពិនិត្យ​ដោយ Facebook ប៉ុន្មាន​វិនាទី​ជា​មុន​សិន មុន​ពេល​បញ្ជូន​ទៅ​គណនី​​របស់​អ្នក​ទទួល។ ​ក្នុង​ករណី​ដែល​អ្នក​ត្រូវ​ទទួល​ ប្រាក់​នោះ​មិន​ទាន់​បាន​ភ្ជាប់​ព័ត៌មាន​ពី​កាត​ធនាគារ​របស់​គេ​ទេ ប្រាក់​នោះ​ (ប្រាក់​ដែល​ផ្ញើ) នឹង​ត្រូវ​តម្កល់​ក្នុង​ប្រព័ន្ធ​សុវត្ថិភាព​ រហូត​ដល់​អ្នក​ទទួល​នោះ​បញ្ចូល​ទិន្នន័យ​កាត​ធនាគារ​។ ​


    ដើម្បី​ផ្ញើ​ប្រាក់​ទៅ​កាន់​នរណា​ម្នាក់​តាម Messenger ​ អ្នក​ប្រើ​ប្រាស់​ត្រូវ​ចុច​លើ​ប៊ូតុង​សញ្ញា​រូបិយប័ណ្ណ​​ប្រាក់​ដុល្លារ​ ហើយ​វាយ​ចំនួន​ទឹក​ប្រាក់​ដែល​ចង់​ផ្ញើ​ នោះ​វា​នឹង​ដំណើរ​ការ។
    មុខ​ងារ​ផ្ញើ​ប្រាក់​តាម Facebook Messenger នេះ​អាច​ដំណើរ​ការ​បាន​លើ iOS និង Android ហើយ​នឹង​ចាប់​ដំណើរ​នៅ​សហរដ្ឋ​អាមេរិក​​​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ បន្ទាប់​មក​​នឹង​បន្ត​ទៅ​តាម​បណ្ដា​ប្រទេស​នៅ​ជុំវិញ​ពិភព​លោក​ជា​បន្ត​ទៀត៕ ​​
    • Blogger Comments
    • Facebook Comments
    Item Reviewed: Rating: 5 Reviewed By: Unknown
    Scroll to Top