• ព័ត៌មានថ្មី

    Monday, March 23, 2015

    Man Utd ធ្វើ​ឲ្យ Liverpool ចាញ់​លើក​ដំបូង​ឆ្នាំ​២០១៥

    ក្រុម ​បិសាច​ក្រហម Manchester United ​បាន​បញ្ចប់​កំណត់ត្រា​មិន​ចាញ់​របស់​ហង្ស​ក្រហម​​ Liverpool ក្នុង​ឆ្នាំ​២០១៥ ក្រោយ​យក​ឈ្នះ​ក្រុម​គូ​ប្រជែង​មួយ​នេះ ២-១ យប់​មិញ​នេះ។

    11

    Juan Mata បាន​បំបែក​ពង​មាន់​​នៅ​១៤នាទី​ដើម​តង់​ទី​១ ក្រោយ​ទទួល​បាល់​បញ្ជូន​ដ៏​ល្អ​ពី Ander Herrera។ អតីត​កីឡាករ​ក្រុម​ Chelsea រូប​នេះ បាន​បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី​៥៩ ក្រោយ​លេង​​ត្រូវ​​គ្នា​ជាមួយ​ Angel Di Maria ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​ត្រូវ​បាត់បង់​សមាជិក​​ម្នាក់ ដោយ​សារ​​ប្រធាន​ក្រុម Steven Gerrard ដែល​ប្ដូរ​ចូល​លេង​នៅ​ដើម​តង់​ទី​២​ ត្រូវ​ទទួល​កាត​ក្រហម ​​ក្រោយ​ជាន់​ទីលាន​មិន​បាន​១នាទី​ផង​នោះ។

    4

    ក្រុម​លោក Brendan Rodgers ​ដែល​មាន​គ្នា​តែ​១០នាក់ បាន​សង​មួយ​គ្រាប់​វិញ ដោយ​ Daniel Sturridge នៅ​នាទី​៦៩ ប៉ុន្តែ​ក្រុម​នេះ​មិន​សូវ​មាន​ឱកាស​ច្រើន​ដើម្បី​តាម​ស្មើ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បិសាច​ក្រហម​មាន​ឱកាស​ល្អ​មួយ​ទៀត​នៅ​ចុង​ម៉ោង ដោយ​ទទួល​បាន​ពិន័យ​១១ម៉ែត្រ ប៉ុន្តែ​ Wayne Rooney មិន​អាច​ទម្លុះ​សំណាញ់​ទី​របស់ Simon Mignolet បាន។

    ជ័យជម្នះ​នេះ ធ្វើ​ឲ្យ Man Utd បន្ត​ឈរ​លេខ​៤ បន្តែ​បង្កើន​គម្លាត​ជាមួយ​ក្រុម​លេខ​៥ Liverpool ចំនួន​៥ពិន្ទុ។ ​​​​​លទ្ធផល​២គូ​ផ្សេង​ទៀត គឺ​ក្រុមកំពូល​តារាង Chelsea ឈ្នះ Hull City ៣-២ ចំណែក Everton ស៊ី QPR ២-១។

    Bpl

    1

    2


    5

    6

    7

    8

    9

    • Blogger Comments
    • Facebook Comments
    Item Reviewed: Man Utd ធ្វើ​ឲ្យ Liverpool ចាញ់​លើក​ដំបូង​ឆ្នាំ​២០១៥ Rating: 5 Reviewed By: Unknown
    Scroll to Top