• ព័ត៌មានថ្មី

    Wednesday, March 25, 2015

    អ្នក​គាំទ្រ Real ​៦៨,៣​%​ មិន​ចង់ដាក់ Bale ​លេង​ជម្រើស​ដំបូង

    អ្នក ​គាំទ្រ Real Madrid ​ដល់​ទៅ ៦៨,៣​%​ ​​មិន​ចង់​ឱ្យ​លោក Carlo Ancelotti ​ដាក់​កីឡាករ​ Gareth Bale ​នៅ​ក្នុង​ជម្រើស​ដំបូង​របស់​ក្រុម​នោះ​ទេ។ នេះ​បើ​​យោង​តាម​ការ​ស្ទង់​មតិ​មួយ​របស់​​​កាសែត​កីឡា​របស់​អេស្ប៉ាញ AS។


    Bale ​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​មិន​អាច​ជួយ​ក្រុម​ឈ្នះ Barcelona ​បាន​ក្នុង​ជំនួប El Clasico ​កាល​ពី​ថ្ងៃ​អាទិត្យ ស្រប​ពេល​​ម្សិលមិញ​នេះ ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ ក៏​ត្រូវ​អ្នក​គាំទ្រ​២​នាក់​ចាំ​ស្ទាក់​ឡាន​ផង​ដែរ។ អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​​ទៀត​នោះ​ គឺ​ក្នុង​ការ​ប្រកួត​សំខាន់​ខាង​លើ​ ​កីឡាករ​សញ្ជាតិ​វែល ​​ប៉ះ​បាល់​បាន​តែ​១៤​ដង​ប៉ុណ្ណោះ​ក្នុង​តង់​ទី​២ ពោល​គឺ​ជា​ចំនួន​តិច​តួច​មែន​ទែន​ក្នុង​រយៈ​ពេល​៤៥​នាទី​។ មួយ​វិញ​ទៀត រូប​គេ​ក៏​ជា​កីឡាករ​ដែល​បោះ​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​អន់​ជាង​គេ​ដែរ​ ក្នុង​ការប្រកួត El Clasico ​នោះ ដោយ​ការ​បោះ​បាល់​​របស់​គេ​ចំ​គោលដៅ​តែ ​៥៨,៦​%​ ប៉ុណ្ណោះ។

    hi-res-53e3cc80dab01e89e7b92f6fd1637028_crop_north

    ហេតុ​ផល​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​មាន​អ្នក​គាំទ្រ​កាន់​តែ​ច្រើន​ឡើង​ៗ​មិន​ពេញ​ចិត្ត​ចំពោះ​ ទម្រង់​លេង​របស់​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ រហូត​ដល់​ចេញ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​មិន​ល្អ​បែប​នេះ។ ​យ៉ាង​ណា​ក្ដី ​ដើម្បី​ចេញ​ជា​លទ្ធផល​នេះ កាសែត AS បាន​ស្ទង់​មតិ​ចំពោះ​អ្នក​គាំទ្រ​តែ​ ៨៥៣២​នា​ក់ប៉ុណ្ណោះ។ សម្រាប់ប្រិយមិត្ត​វិញ គិត​ថា​ Bale សម​ជាប់​ជម្រើស​ដំបូង​ដែរ​ឬ​អត់?
    • Blogger Comments
    • Facebook Comments
    Item Reviewed: អ្នក​គាំទ្រ Real ​៦៨,៣​%​ មិន​ចង់ដាក់ Bale ​លេង​ជម្រើស​ដំបូង Rating: 5 Reviewed By: Unknown
    Scroll to Top