• ព័ត៌មានថ្មី

    Thursday, March 19, 2015

    ចំណុច​អ្វី​ខ្លះ​គួរ​ជៀស​វាង​ កុំ​ឲ្យ​​មាន​បញ្ហា​ជាមួយ​​​ Facebook

    Facebook គឺ​ជា​បណ្ដាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​ ​មាន​អ្នក​ប្រើ​ប្រាស់​រាប់​លាន​នាក់។ ដោយ​សារ​តែ​បណ្ដាញ​សង្គម​មួយ​នេះ​ផ្ដល់​ប្រយោជន៍​ច្រើន​ ដូច្នេះ​អ្នក​ប្រើ​ប្រាស់​​ពិត​ជា​មិន​ចង់​​មាន​បញ្ហា​អ្វី​ទៅ​លើ​គណនី​របស់ ​ពួក​គេ​​នោះ​ទេ។ ប៉ុន្តែ​មាន​ចំនុច​មួយ​ចំនួន​ ដែល​ពួក​គេ​មិន​បាន​ប្រុង​ប្រយ័ត្ន​ ធ្វើ​ទៅ​ផ្ទុយ​​នឹង​គោលការណ៍​របស់​ Facebook ​​អាច​បណ្ដាល​ឲ្យ​​គណនី​របស់​ពួក​​គេ​ត្រូវ​បាន​​បណ្ដាញ​សង្គម​​បិទ​​ ឬ​បិទ​ការ​បង្ហោះ​ផ្សេង​ៗ​​ចោល។

    ចុះ​អ្វី​ខ្លះ​​ដែល​ធ្វើ​ឲ្យ​​ Facebook ដក​រូប​ ឬ​ព័ត៌មាន​របស់​អ្នក​ចេញ​ពី​ការ​បង្ហោះ?

    How-to-avoid-getting-banned-on-Facebook-590x375

    ១-បង្ហោះ​រូប​គូទ​ ឬ​​រូប​ចេញ​ចុង​សុដន់៖ រូបភាព​ដែល​បង្ហាញ​កំប៉េះគូទ​ទាំង​ស្រុង​ ក៏​ដូច​ជា​រូប​ភាព​ដោះ​ស្ត្រី​ដែល​មើល​ឃើញ​ចុង​សុដន់ ​នឹង​ត្រូវ​បាន​ហាម។

    ២-ពាក្យ​ពេចន៍​ពិពណ៌នា​​អំពី​សិច៖ ការ​ប្រើ​ពាក្យ​ពេចន៍​រៀប​រាប់​សកម្មភាព​សិច​យ៉ាង​រស់​រវើក​ពេក​ក៏​នឹង​ត្រូវ​បាន​ហាម​ឃាត់។

    ៣-ការ​គំរាម៖ រូបភាព​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​នរណា​មួយ​អាប់ឱន​ ឬ​វីដេអូ​គំរាម​ធ្វើ​ឲ្យ​បាក់​មុខ​ដល់​ជន​រង​គ្រោះ​នឹង​ត្រូវ​បាន​ហាម។



    ៤-ពាក្យ​សម្ដី​ប្រកាន់​ពូជសាសន៍​ ឬ​សម្ដី​បំពាន​ផ្លូវ​ភេទ៖ ថ្វីត្បិត​ហ្វេសប៊ុក​ហាម​ឃាត់​នូវ​ពាក្យ​សម្ដី​បែប​ហ្នឹង​ក្ដី​ ប៉ុន្តែ​អ្នក​ប្រើ​​ប្រាស់​នៅ​តែ​អាច​បង្ហោះ​បន្ត​​​បាន​បើ​ក្នុង​គោល​ បំណងចង់​​បង្ហាញ​ថា​នេះ​​ជា​សារ​មិន​គប្បី។

    ៥-សកម្មភាព​ឧក្រិដ្ឋកម្ម៖ បណ្ដាញ​សង្គម​ឥឡូវ​នេះ​បញ្ជាក់​ថា​ អ្នក​លេង​ហ្វេសប៊ុក​នឹង​ត្រូវ​ហាម​មិន​ឲ្យ​បង្ហោះ​អ្វី​ជា​ការ​សាទរ​ចំពោះ​​ ឧក្រិដ្ឋកម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ​នោះ​ទេ។

    ៦-របួស​​ខ្លួន​ឯង៖ គេហទំព័រ​សង្គម​ដដែល​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​លុប​ការ​បង្ហោះរបួស​​ខ្លួន​ឯង​​ណា​ ដែលមើល​ដឹង​ពី​​​អត្តសញ្ញាណ​​ជន​រង​គ្រោះ​ ងាយ​​រង​គ្រោះ​​ពី​ការ​វាយ​ប្រហារ​ទៅ​វិញ​ បើ​ទោះ​បី​ធ្វើ​ជា​ការ​កំប្លុកកំប្លែង​ក្ដី។ ប៉ុន្តែ​លក្ខខណ្ឌ​នេះ​មិន​រាប់​បញ្ចូល​ “ការ​វះ​កាត់​ប្ដូរ​រាង​កាយ”​ ថា​ជា​ប្រភេទ​នៃ​របួស​ផ្ទាល់​ខ្លួន​​នោះ​​ទេ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ចំណុច​អ្វី​ខ្លះ​គួរ​ជៀស​វាង​ កុំ​ឲ្យ​​មាន​បញ្ហា​ជាមួយ​​​ Facebook Rating: 5 Reviewed By: Unknown
    Scroll to Top