• ព័ត៌មានថ្មី

    Friday, March 6, 2015

    កីឡា​ការិនី​កំពូល​សម្រស់​ទាំង​៤​របស់​​​កូរ៉េ​ មិន​ចាញ់​តារា K-Pop

    តារា ​ចម្រៀង​ K-Pop ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​សម្រស់​ស្រស់​ដូច​ផ្កា ប៉ុន្តែ​បើ​ងាក​ទៅ​មើល​វិស័យ​ផ្សេងទៀត​វិញ ​ក៏​មាន​​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​គ្នា​នោះ​ដែរ។ តួ​យ៉ាង​ដូច​កីឡា​ការិនី​ស្គី​ទឹកកក Kim Yuna ​ដែល​ប្រិយមិត្ត​បាន​ស្គាល់​រួច​មក​ហើយ​អីចឹង រូប​នាង​ស្អាត​មិន​ចាញ់​តារា​ចម្រៀង​ឬ​ភាព​យន្ត​ផ្សេង​ទៀត​នោះ​ទេ។


    ចុះ​មាន​តែ​ម្នាក់​នេះ​ទេ​ឬ​? មិន​មែន​នោះ​ទេ វិស័យ​កីឡា​នៅ​កូរ៉េ​ខាង​ត្បូង​មាន​ការ​រីក​ចម្រើន​ខ្លាំង​ណាស់​ដូច្នេះ​ មនុស្ស​ស្អាត​ៗ​ក្នុង​វិស័យ​នេះ​ក៏​មិន​តិច​នោះ​ដែរ។ ខាង​ក្រោម​នេះ​ Sabay ​នឹង​បង្ហាញ​នារី​ស្រស់​ស្អាត​លេង​កីឡា​៤​នាក់​ដែល​មាន​សម្រស់​ស្រស់​លើស​គេ ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង៖

    ១. កីឡា​ការិនី​បុក​ប៊ីយ៉ា Cha Yu Ram ​


    Cha Yu Ram ​


    Cha Yu Ram ​ជា​កីឡា​ការិនី​បុក​ប៊ីយ៉ា​ដែល​មាន​វ័យ​២៨​ឆ្នាំ​ហើយ​ ប៉ុន្តែ​បើ​និយាយ​ពី​សម្រស់​របស់​ម្ចាស់​មេដាយ​មាស​ឆ្នាំ​២០០៩ ​ក្នុង​ព្រឹត្តិការណ៍ Asian Indoor Games ​រូប​នេះ​វិញ ​គឺ​មិន​ឱ្យ​ចាញ់​តារា​ចម្រៀង​ល្បី​ៗ​នោះ​ទេ។

    ២. កីឡា​ការិនី​ហែល​ទឹក Jung Darae ​

    Jung Darae ​


    Jung Darae ​កីឡា​ការិនី​ហែល​ទឹក​ដែល​ទើប​តែ​មាន​វ័យ​២៤​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​បាន​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ហែល​ទឹក​ចម្ងាយ ​២០០​ម៉ែត្រ​ទៅ​ហើយ​កាល​ពី​ឆ្នាំ​២០១០។

    ៣. កីឡា​ការិនី​ផ្នែក​កាយសម្ព័ន្ធ Son Yeo Jae

    Son Yeon Jae


    Son Yeo Jae ​ជា​កីឡា​ការិនី​ផ្នែក​កាយសម្ព័ន្ធ​ម្នាក់​ដែល​លេច​ធ្លោ​មែន​ទែន​សម្រាប់​ ប្រទេស​កូរ៉េ​ខាង​ត្បូង។ ខណៈ​ដែល​ព្រឹត្តិការណ៍ Asian Games 2014 ​ដែល​ព្រឹត្តិ​ទៅ​នៅ​ស្រុក​កំណើត​របស់​នាង​នោះ​ នារី​វ័យ​២០​ឆ្នាំ​រូប​នេះ​ក៏​ជា​អ្នក​ឈ្នះ​មេដាយ​មាស​ម្នាក់​ផង​ដែរ។

    ៤.  កីឡា​ការិនី​ស្គី​ទឹកកក Kim Yuna

    generic_original_98a7f7ae79ee4ebbafb30e8d52bfdd68


    Kim Yuna ​ជា​កីឡា​ការិនី​ស្គី​ទឹកកក​ម្នាក់​ដែល​មាន​សម្រស់​លើស​គេ​នៅ​ប្រទេស​កូរ៉េ​ ខាង​ត្បូង។ ទន្ទឹម​នឹង​មាន​រូប​សម្រស់​ស្រស់​ស្អាត​នេះ​ដែរ រូប​នាង​ក៏​ជា​ម្ចាស់​ពាន​រង្វាន់ Olympic Champion ​នៅ​ឆ្នាំ​២០១០ ​ផង​ដែរ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: កីឡា​ការិនី​កំពូល​សម្រស់​ទាំង​៤​របស់​​​កូរ៉េ​ មិន​ចាញ់​តារា K-Pop Rating: 5 Reviewed By: Unknown
    Scroll to Top