• ព័ត៌មានថ្មី

    Monday, March 23, 2015

    Gerrard ​សុំទោស​​អ្នក​គាំទ្រ និង​មិត្ត​រួម​ក្រុម​ ក្រោយ​កាត​ក្រហម

    Steven Gerrard ​ប្រធាន​ក្រុម​ហង្ស​ក្រហម​ Liverpool ​​បាន​និយាយ​សុំទោស​ដល់​អ្នក​គាំទ្រ និង​​មិត្ត​រួម​ក្រុម​ទាំង​អស់​ បន្ទាប់​ពី​ទទួល​បាន​កាត​ក្រហម ​ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម​​គូ​សត្រូវ Manchester United ធ្វើ​ឲ្យ​ក្រុម​បរាជ័យ​ក្នុង​ទឹក​ដី​ខ្លួន​ឯង និង​បាត់​បង់​ឱកាស​ឡើង​កាន់​តំណែង​ Top 4។


    111

    ក្រុម​របស់​លោក​ Brendan Rodgers ​បាន​បរាជ័យ​ ២-១ នៅ​កីឡដ្ឋាន Anfield ​បន្ទាប់​ពី​ Juan Mata ​ស៊ុត ២​គ្រាប់​នៅ​នាទី១៤ និង​៥៩។ ហង្ស​ក្រហម​ ដែល​មាន​គ្នា​តែ​១០នាក់ បាន​សង​មួយ​គ្រាប់​វិញ ដោយ​ Daniel Sturridge នៅ​នាទី​៦៩ ប៉ុន្តែ​ក្រុម​មួយ​នេះ គ្មាន​លទ្ធភាព​រក​គ្រាប់​បាន​ស្មើ​ទេ។

    ​ត្រឹម​រយៈពេល​តែ ​៤៨​វិនាទី​ ក្រោយ​ដូរ​ចូល​នៅ​តង់​ទី​២ Gerrard បាន​បង្ក​កំហុស​លើ​ Ander Herrera ហើយ​ត្រូវ​បាន​លោក​អាជ្ញាកណ្ដាល Martin Atkinson ​ពិន័យ​កាត​ក្រហម​​តែ​ម្ដង។ ក្រោយ​ប្រកួត​ចប់ អតីត​ប្រធាន​ក្រុម​អង់គ្លេស​​រូប​នេះ បាន​​និយាយ​សុំទោស​ដល់​អ្នក​គាំទ្រ និង​មិត្ត​រួម​ក្រុម​ ថា​គ្រប់​យ៉ាង​គឺ​ជា​កំហុស​របស់​គេ​តែ​ម្នាក់។

    Gerrard បាន​ប្រាប់​ដល់​ Sky Sports ​ថា៖ “ខ្ញុំ​ត្រូវ​តែ​ទទួល​ ការ​សម្រេច​ចិត្ត​គឺ​ត្រឹម​ត្រូវ។ ខ្ញុំ​បាន​ធ្វើ​ឲ្យ​មិត្ត​រួម​ក្រុម និង​អ្នក​គាំទ្រ​ហង្ស​ក្រហម​ បាក់​មុខ។ ខ្ញុំ​សូម​ទទួល​ខុស​ត្រូវ​ទាំងអស់។ ខ្ញុំ​មិន​ដឹង​ពី​មូល​ហេតុ​នោះ​ច្បាស់​ទេ ខ្ញុំ​ពិត​ជា​មិន​ដឹង​មែន។ ប្រហែល​ជា​ ការ​ប្រជែង​យក​បាល់​របស់​ខ្ញុំ​ប៉ះ​ទង្គិច​ខ្លាំង​ពេក។ ខ្ញុំ​មិន​គួរ​និយាយ​ច្រើន​ជាង​នេះ​ទេ ខ្ញុំ​គ្រាន់​តែ​មក​ទី​នេះ ដើម្បី​​សុំទោស​ដល់​មិត្ត​រួម​ក្រុម និង​អ្នក​គាំទ្រ​ទាំង​អស់​តែ​ប៉ុណ្ណោះ”។

    Liverpool-v-Manchester-United

    Gerrard ​នឹង​ត្រូវ​​ពិន័យ​៣​ប្រកួត ហើយ​កីឡាករ​វ័យ​​៣៤​ឆ្នាំ​រូប​នេះ នឹង​ខក​ខាន​ប្រកួត​ប៉ះ Arsenal នៅ​ថ្ងៃ​ទី​៤ ខែ​មេសា, FA Cup ​លេង​លើក​ទី​២ ប៉ះ​ Blackburn ​ថ្ងៃ​ទី៨ ខែ​មេសា និង​​ខក​ខាន​ប៉ះ Newcastle ​នា​ថ្ងៃ​ទី​១៣ ខែ​មេសា​ថែម​ទៀត៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Gerrard ​សុំទោស​​អ្នក​គាំទ្រ និង​មិត្ត​រួម​ក្រុម​ ក្រោយ​កាត​ក្រហម Rating: 5 Reviewed By: Unknown
    Scroll to Top