• ព័ត៌មានថ្មី

    Tuesday, March 17, 2015

    Messi ​​បង្ហាញ​ស្បែក​ជើង​ថ្មី ទាក់ទង​ដល់​ស្រុក​កំណើត និង​កុមារភាព

    ក្រុម ​ហ៊ុន​ផលិត​សម្ភារៈ​កីឡា​ Adidas ​បាន​​បង្ហាញ​ស្បែក​ជើង​ថ្មី​ សម្រាប់​ Super Star របស់​ក្រុម​ FC Barcelona ​ខ្សែ​ប្រយុទ្ធ Lionel Messi។ ​ស្បែក​ជើង​​នោះ មាន​ឈ្មោះ​ថា “Pibe de Barr10” ដែល​រចនា​ឡើង​ដោយ​បុរស​ម្នាក់​ រស់​នៅ​ទីក្រុង​ Rosario នៃ​ប្រទេស​អាហ្សង់ទីន​ ហើយ​ទីក្រុង​​នោះ​គឺជា​ទី​កន្លែង​ ដែល​កីឡាករ​លំដាប់​ពិភពលោក​រូប​នេះ ធ្លាប់​លេង​បាល់​ដំបូង​បង្អស់​ កាលនៅ​តូច​ផង​ដែរ។



    f73075efeeac11fbec5c75a566810643_crop_exact

    Pibe de Barr10 គឺ​ត្រូវ​បាន​រចនា​ឡើង​ យ៉ាង​ស្រស់​ស្អាត​ ដោយ​មាន​រំលេច​ជាមួយ​​​ក្រាហ្វិក​ក្បាច់​សិល្បៈ នៅ​ខាង​ក្រោយ​ផ្នែក​ខាង​លើ មើល​ទៅ​ស័ក្ដិសម​បំផុត​សម្រាប់ កីឡាករ​ Top Scorer នៅ​ La Liga ​ដែល​ស៊ុត​បាន​ ៣២​គ្រាប់​រូប​នេះ។

    ​​​Messi បាន​និយាយ​ទាំង​ក្ដី​រីករាយ​ថា៖ “ខ្ញុំ​បាន​ចាក​ចេញ​​ពី​ទីក្រុង​ Rosario តាំង​តែ​ពី​រូប​ខ្ញុំ​នៅ​ក្មេង ប៉ុន្តែ​ខ្ញុំ​នៅ​តែ​នឹក​ឃើញ​ដល់​​ជន​រួម​ជាតិ អ្នក​ជិត​ខាង​ ​និង​កន្លែង​លេង​កីឡា​សំណព្វ​ចិត្ត​របស់​ខ្ញុំ​ជា​និច្ច។ Pibe de Barr10 ​មាន​រឿង​ជា​ច្រើន​ រំឭក​ដល់​រឿង​ក្នុង​ជីវិត​របស់​ខ្ញុំ ​និង​រំឭក​ដល់​កុមារភាព​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ជោគ​ជ័យ​ទាំង​អស់​គ្នា”។

    hi-res-6e29e322afe7c25d258556259a27da77_crop_north

    ​ចាំ​មើល​ថា ស្បែក​ជើង​ថ្មី​នេះ​ អាច​ជួយ​ឲ្យ​  Messi ​​ក្លាយ​ជា​ Top Scorer ​នៅ​ La Liga ​និង​ជួយ​ឲ្យ​ Barca ​លើក​ពាន​បាន​ ឬ​អត់?

    • Blogger Comments
    • Facebook Comments
    Item Reviewed: Messi ​​បង្ហាញ​ស្បែក​ជើង​ថ្មី ទាក់ទង​ដល់​ស្រុក​កំណើត និង​កុមារភាព Rating: 5 Reviewed By: Unknown
    Scroll to Top