• ព័ត៌មានថ្មី

    Tuesday, March 17, 2015

    Ronaldo ​អាច​នឹង​ត្រលប់​ទៅ​ Manchester United ​វិញ

    Cristiano Ronaldo ​អាច​នឹង​ត្រលប់​ទៅ​ក្លិប Manchester United ​វិញ​នៅ​ពេល​ខាង​មុខ​នេះ ប្រសិន​បើ​ស្ថានភាព​នៅ​ក្លិប Real Madrid ​នៅ​តែ​មិន​ល្អ​ប្រសើរ​ទេ​នោះ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Daily Mail។


    Ronaldo ​តាំង​ពី​ត្រូវ​ពិន័យ​២​ប្រកួត​មក ហាក់​មិន​សប្បាយ​ចិត្ត​សោះ​នៅ​ Real Madrid ​ខណៈ​ដែល​អ្នក​គាំទ្រ​មួយចំនួន​​វិញ​គឺ​រឹត​តែ​មួម៉ៅ​ថែម​ទៀត​ដោយសារ​កំពូល​ ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ​មាន​ទម្រង់​លេង​មិន​ល្អ​ដូច​កាល​មុន​ឡើយ។ កត្តា​មួយ​ផ្សេង​ទៀត ដែល​ធ្វើ​ឱ្យ​កៅអី​របស់ Cr7 ​កាន់​តែ​ក្ដៅ​ឡើង​នោះ ​គឺ​រឿង​ដែល​រូប​គេ​ទៅ​ចូល​ Karaoke ​ក្រោយ​​​ចាញ់​ក្រុម​ Atletico Madrid ​យ៉ាង​ចាស់​ដៃ ៤-០។
    26AEB1B000000578-0-Ronaldo_cannot_mask_his_frustration_after_striking_the_post_with-a-36_1426461271039

    យ៉ាង​ណា​មិញ ក្រោយ​ពី​មាន​រឿង​បន្តបន្ទាប់​មក​នេះ ម្ចាស់​ក្លិប​ Real Madrid ​លោក Florentino Perez ​ក៏​បាន​និយាយ​ដែរ​ថា​រូប​លោក​អាច​នឹង​លក់​ម្ចាស់​ពាន​ Ballon d’Or ​៣​សម័យ​រូប​នេះ​ចេញ​ប្រសិន​បើ​មាន​ក្លិប​ណា​ហ៊ាន​ឱ្យ​តម្លៃ​ខ្លួន​ខ្ពស់​ អាច​ទទួល​យក​បាន។ មួយ​វិញ​ទៀត លោក Sir Alex ​ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​ Ronaldo ​មែន​ទែន​នោះ ​ក៏​មាន​វត្តមាន​នៅ​អេស្ប៉ាញ​ដែរ​នៅ​ពេល​ថ្មី​ៗ​នេះ ទើប​ធ្វើ​ឱ្យ​គេ​អាច​សន្និដ្ឋាន​បាន​ថា​មិន​យូរ​មិន​ឆាប់​ទេ ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូប​នេះ​នឹង​អាច​ត្រលប់​ទៅ​ទ្រនំ​ចាស់​វិញ​ហើយ។

    26AEE02700000578-0-image-m-41_1426506269473

    លើស​ពី​នេះ​ទៅ​ទៀត បិសាច​ក្រហម​មិន​ត្រឹម​តែ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ត្រលប់​មក​វិញ​ទេ លោក Van Gaal ​ក៏​មាន​ជម្រើស​មួយ​ទៀត​ដែរ​គឺ​ Gareth Bale ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​វែល​ ​វ័យ​២៥​ឆ្នាំ​រូប​នេះ​ជា​កីឡាករ​ដែល​ Man Utd ​ចង់​បាន​តាំង​ពី​ខែ​មករា​មក​ម្ល៉េះ ប៉ុន្តែ​រូប​គេ​តែងតែ​បដិសេធ​ត្រលប់​មក​អង់គ្លេស​វិញ​រហូត ហើយ​ថែម​ទាំង​និយាយ​ទៀត​ថា​ Real Madrid ​ជា​ក្លិប​ល្អ​បំផុត​សម្រាប់​ខ្លួន។

    26AED83F00000578-2996953-image-a-58_1426507456285

    ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ទីផ្សារ​ដោះដូរ​កីឡាករ​បើក​នៅ​រដូវ​ក្ដៅ​ខាង​មុខ​ឯ​ណោះ ពោល​គឺ​ពេល​ចប់​រដូវ​កាល​នេះ ដូច្នេះ​នៅ​មាន​ពេល​ច្រើន​ទៀត​ដើម្បី​តាម​ដាន​ស្ថានការណ៍​នេះ​ក៏​ដូចជា​ការ​ វិវឌ្ឍ​នៃ​ទម្រង់​លេង​​និង​​ទឹកចិត្ត​អ្នក​គាំទ្រ​របស់​ Real Madrid ​ទាំង​អស់៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ​អាច​នឹង​ត្រលប់​ទៅ​ Manchester United ​វិញ Rating: 5 Reviewed By: Unknown
    Scroll to Top