• ព័ត៌មានថ្មី

    Wednesday, March 25, 2015

    Cech មិន​ចង់​នៅ Chelsea ទៀត​ទេ បើ​នៅ​តែ​បម្រុង​បែប​នេះ​ទៀត

    Petr Cech កំពុង​ពិភាក្សា​ជា​មួយ​អ្នក​ចាត់ការ​ ​Jose Mourinho​ ចំពោះ​អនាគត​របស់​ខ្លួន​ជា​មួយ​ Chelsea បន្ទាប់​ពី​កៅអី​ជម្រើស​ដំបូង​​​អ្នក​ចាំ​ទី បាន​ធ្លាក់​ទៅ​​អ្នក​ចាំ​ទី​​វ័យក្មេង ​Thibaut Courtois។

    12
    ​អ្នក​ចាំ​ទី​វ័យ​៣២​​ឆ្នាំ​រូប​នេះ ​​បាន​ប្រាប់​កាសែត​របស់​ឆេក​ Idnes ថា៖ “ខ្ញុំ​មិន​ដឹង​ថា​តើ​ក្លិបនឹង​មាន​គំនិត​បែប​ណា​នោះ​ទេ។ ​​គ្រប់​គ្នា​មើល​ឃើញ​​ថា​​ខ្ញុំ​ និង​Thibaut​ ជា​ដៃ​គូ​​គ្នា​ដ៏​ល្អ។ ប៉ុន្តែ​​ខ្ញុំ​អាច​​លេង​បាន​​តែ​មួយ​រដូវ​កាល​នេះ​​ទេ។​ ខ្ញុំ​មិន​ចង់​បន្ត​​រដូវ​កាល​បែប​នេះ​ទៀត​ទេ។ មាន​ពាក្យ​ចចាមអារ៉ាម​ច្រើន តែ​ខ្ញុំ​នឹង​និយាយ​ពី​វា​​ពេល​ដល់​ទីផ្សារ​ដោះដូរ​កីឡាករ”។

    ក្នុង​រដូវ​កាល​នេះ​ Cech​ បាន​បង្ហាញ​​​ខ្លួន​ឲ្យ Chelsea ​តែ១៤​ប្រកួត​ ហើយ​នៅ​ Premier League លេង​បាន​តែ​៥ប្រកួត​ប៉ុណ្ណោះ ដោយ​សារ​លោក​ Mourinho ទុក​ចិត្ត​លើ​​ Courtois ជាង។


    សម្រាប់​ប្រិយមិត្ត​វិញ គិត​ថា រវាង Cech និង Courtois ម្នាក់​ណា​សម​នឹង​ជាប់​ដៃ​ទី​១? តើ​ Cech គួរ​ចេញ​ពី Chelsea ដែរ​ឬ​ទេ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Cech មិន​ចង់​នៅ Chelsea ទៀត​ទេ បើ​នៅ​តែ​បម្រុង​បែប​នេះ​ទៀត Rating: 5 Reviewed By: Unknown
    Scroll to Top