• ព័ត៌មានថ្មី

    Thursday, March 19, 2015

    Ronaldo ​នឹង​ពាក់ទ្រនាប់​​ជើង​ថ្មី​​​ នៅ​ថ្ងៃ El Clasico

    ក្រុម ​ហ៊ុន​លក់​​សម្ភារៈ​​កីឡា Nike ​បាន​រៀប​ចំ​ស្បែក​​​ជើង​ថ្មី​មួយ​គូ​ទៀត​ហើយ​សម្រាប់​កំពូល​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ពាក់​ក្នុង​ការ​ប្រកួត​ធំ​ EL Clasico ​រវាង​ក្រុម​ Barcelona ​និង​ Real Madrid ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ វេលា​ម៉ោង​៣ទៀប​ភ្លឺ។

    CAZQwGYWEAA2JcD.jpg large

    ស្បែក​ជើង​​ថ្មី​​ដែល​មាន​ឈ្មោះ​ថា ​Nike Mercurial​ ​​​នេះ រចនា​ឡើង​សម្រាប់​​ Ronaldo ​ដោយ​មាន​ដាក់​ឈ្មោះ​ CR7 ​និង​មាន​រំលេច​ដោយ​សារធាតុ​ប្រាក់​ផ្លេក​ៗ​ថែម​ទៀត​ផង។ ទ្រនាប់​​ជើង​ថ្មី​មួយ​គូ​នេះ ត្រូវ​បង្ហាញ​ឡើង​ដើម្បី​ប្រជែង​ជាមួយ​ស្បែក​ជើង​របស់ Lionel Messi ​ដែល​ក្រុមហ៊ុន Adidas ​ទើប​​បញ្ចេញ​ដែរ​នោះ។ និយាយ​ឱ្យ​ខ្លី​ទៅ ​ថ្ងៃ​ El Clasico ​នេះ​មិន​ត្រឹម​តែ​ជា​ប្រកួត​ធំ​រវាង​ Real Madrid ​និង​ Barcelona ​នោះ​ទេ វា​ក៏​ជា​ថ្ងៃ​ប្រកួត​ទីផ្សារ​ធំ​របស់​ក្រុម​ហ៊ុន Nike និង Adidas ​ផង​ដែរ។

    ខាង​ក្រោម​នេះ​ជា​រូប​ភាព​ទ្រនាប់​ជើង​ថ្មី​របស់​ Ronaldo ៖

    23ec46edab364c610a9411d3e747664c_original


    e59412f6149c9b3f3282cf8699c3913c_original

    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ​នឹង​ពាក់ទ្រនាប់​​ជើង​ថ្មី​​​ នៅ​ថ្ងៃ El Clasico Rating: 5 Reviewed By: Unknown
    Scroll to Top