• ព័ត៌មានថ្មី

    Monday, March 23, 2015

    Hazard ថា Chelsea ត្រូវ​ឈ្នះ​ទាំង​៩ប្រកួត​ដែល​នៅ​សល់ ដើម្បី​លើក​ពាន

    ​ Eden Hazard ​ជឿជាក់​ថា​ Chelsea ​ត្រូវ​តែ​ឈ្នះ​ការ​ប្រកួត​ដែល​នៅ​សល់​ទាំង​អស់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​នឹង​ឈ្នះ​ពាន Premier League រដូវ​កាល​នេះ។ ការ​លើក​ឡើង​នេះ គឺ​ក្រោយ​ពី​មាន​មតិ​ខ្លះ​​​អះអាង​ថា​​ពាន​បាន​ធ្លាក់​ក្នុង​ដៃ​តោ​ខៀវ​រួច​ ទៅ​ហើយ ក្រោយ​ឈ្នះ Hull City ៣-២ យប់​មិញ។


    ខ្សែ​បម្រើ​ប្រយុទ្ធ​​សញ្ជាតិ​បែលហ្សិក ​បាន​និយាយ​ប្រាប់​ Sky Sports ​ថា​៖ “​យើង​នៅ​សល់​ប្រាំបួន​ទៀត​។ យើង​ត្រូវ​តែ​យក​ឈ្នះ​គ្រប់​ការ​ប្រកួត ​ប្រសិន​បើ​​ចង់​លើក​ពាន​នៅ​ក្នុង​ទឹក​ដី​ Stamford Bride។ ពួក​យើង​ដឹង​​ថា​​លេង​នៅ​ក្រៅ​ដី​ គឺ​ពិត​ជា​​ពិបាក​ណាស់ ហើយ​ខ្ញុំ​ចាំ​បាន​ថា​រដូវ​កាល​មុន​ ការ​ប្រកួត​ក៏​ពិបាក​ដូច​ការ​ប្រកួត​នេះ​ដែរ”។

    Hazard បាន​បន្ថែម​ទៀត​ថា៖ “ក្រុម​ទាំង​មូល​ធ្វើ​បាន​ល្អ យើង​ហ្វឹកហាត់​រៀងរាល់​ថ្ងៃ​ដើម្បី​ជោគជ័យ។ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​​យក​ឈ្នះ​ការ​ប្រកួត​បែប​នេះ ហើយ​យើង​នៅ​តែ​ឈរ​កំពូល​តារាង​លីក។ យើង​នឹង​ចាំ​មើល​រហូត​ដល់​ចប់​រដូវ​កាល”។

    នៅ​ក្នុង​ការ​ប្រកួត​ដែល​​​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ KS Stadium​ របស់​ក្រុម Hull City​ នេះ​ Hazard គឺ​ជា​កីឡាករ​សំខាន់​ ​ហើយ​ក៏​ជា​អ្នក​​​រក​គ្រាប់​បាល់​បើក​ឆាក​​នៅ​នាទី​​ទី​២។​ ​​២គ្រាប់​ទៀត​​របស់​ក្រុម​លោក Jose Mourinho រក​បាន​ដោយ​ Diego Costa​ នៅ​នាទី​ទី៩ និង Loic Remy នាទី​៧៧ ខណៈ​ ម្ចាស់​ផ្ទះ Hull សង​វិញ​២គ្រាប់​ដោយ Ahmed Elmohady នៅ​នាទី​២៦ និង​ Abel Hernandes ​នាទី​ ២៨។ លទ្ធផល​នេះ ធ្វើ​ឲ្យ​ Chelsea មាន​៦៧​ពិន្ទុ ​លើស​ក្រុម​លេខ​២​ Man City ៦ពិន្ទុ ប៉ុន្តែ​​សល់​មួយ​ប្រកួត​ក្នុង​ដៃ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Hazard ថា Chelsea ត្រូវ​ឈ្នះ​ទាំង​៩ប្រកួត​ដែល​នៅ​សល់ ដើម្បី​លើក​ពាន Rating: 5 Reviewed By: Unknown
    Scroll to Top