• ព័ត៌មានថ្មី

    Friday, March 6, 2015

    កីឡាករ​បាល់​ទាត់​អាស៊ី​១០​នាក់ តម្លៃ​ខ្លួន​ថ្លៃ​​​ជាង​គេ​បំផុត​

    តម្លៃ ​ខ្លួន​របស់​កីឡាករ​បាល់​ទាត់​​របស់​អាស៊ី​ក៏​​មិន​ចាញ់​​កីឡាករ​នៅ​អឺរ៉ុប ឬ​អាមេរិក​ខាងត្បូង​ប៉ុន្មាន​ដែរ ជាក់​ស្ដែង​កីឡាករ​ដែល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ខ្លាំងៗ​នៅ​អាស៊ី​ដូចជា​ ជប៉ុន កូរ៉េ​ខាង​ត្បូង​ និង​អូស្ត្រាលី​ ឬ​ប្រទេស​​អាស៊ី​មួយ​ចំនួន​ទៀត​ សុទ្ធ​តែ​មាន​តម្លៃ​ខ្លួន​រាប់​លាន​ដុល្លារ​​ផង​ដែរ។

    ​​​ចង់​ដឹង​ថា តើ​កីឡាករ​អាស៊ី​រូប​ណា ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​បំផុត​ដែរ​ទេ? Sabay សូម​បង្ហាញ​ជូន​ កីឡាករ​​អាស៊ី​ចំនួន​ ១០​នាក់​ដូច​ខាង​ក្រោម៖

    ១. Shinji Kagawa (ជប៉ុន៖ ២១,២​លាន​ដុល្លារ)

    Shinji-Kagawa1

    កីឡាករ​ជប៉ុន​​វ័យ​២៥​ឆ្នាំ​ Shinji Kagawa ​បាន​ត្រឡប់​ទៅ​កាន់​​ក្រុម​ចាស់​របស់​គេ Borussia Dortmund ​វិញ​ហើយ បន្ទាប់​ពី​ចាក​ចេញ​ពី​ក្រុម​អាល្លឺម៉ង់​​ទៅ​កាន់​​ក្រុម​ Manchester United ​កាល​ពី​ឆ្នាំ​២០១២ ខណៈ​ដែល​​នៅ​កីឡដ្ឋាន Old Trafford ​កីឡាករ​ឆ្នើម​របស់​ជប៉ុន​របស់​នេះ លេង​ពុំ​សូវ​បាន​ល្អ​សោះ។

    ២. Son Heung-Min (កូរ៉េខាងត្បូង៖ ១៩,៨លានដុល្លារ)

    b04_gesture_son_628

    ​ខ្សែ​បម្រើ​ប្រយុទ្ធ​ Son Heung-Min បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម​ Bayer Leverkusen ​របស់​អាល្លឺម៉ង់ និង​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង។ កីឡាករ​អាស៊ី​វ័យ​២២​ឆ្នាំ​​រូប​នេះ លេង​លេចធ្លោ​ខ្លាំង​ណាស់ ​នៅ​ក្នុង​ក្របខ័ណ្ឌ​ Bundesliga ​និង​ធ្លាប់​ស៊ុត​ចូល​​​ឲ្យ​ក្រុម​ជម្រើស​ជាតិ​របស់​គេ នៅ ​World Cup ​​កាល​ពី​ឆ្នាំ​​២០១៤​ផង​ដែរ។

    ៣. Yuto Nagatomo (ជប៉ុន៖ ១៩,៨​លាន​ដុល្លារ)

    Yuto-Nagatomo

    ខ្សែ​ការពារ​ Yuto Nagatomo ​បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម​ Internazionale ​របស់​អ៊ីតាលី និង​ក្រុម​ជម្រើស​ជាតិ​ជប៉ុន។ កីឡាករ​វ័យ​២៨​ឆ្នាំ​​រូប​នេះ ធ្លាប់​ចូល​លេង World Cup ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ បាន​ចំនួន​២​លើក​ហើយ​ ពោល​គឺ​នៅ​ឆ្នាំ​២០១០ និង​២០១៤។

    ៤. Keisuke Honda (ជប៉ុន៖ ១៧​លាន​ដុល្លារ)


    ខ្សែ​បម្រើ​ប្រយុទ្ធ​ Keisuke Honda បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម​ AC Milan របស់​អ៊ីតាលី និង​ក្រុម​ជម្រើស​ជាតិ​ជប៉ុន។ កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ មាន​ជំនាញ​ដ៏​អស្ចារ្យ​ដូចជា​ Play Maker, ទាត់​បាល់​ពិន័យ​ហ្វ្រីឃីត និង​ស៊ុត​បញ្ចូល​ទី​បាន​ល្អ​ទៀត​ផង។

    ៥. Ki Sung-Yueng (កូរ៉េខាងត្បូង៖ ១១,៥​លាន​ដុល្លារ)

    Ki-Sung-Yueng

    ​ខ្សែ​បម្រើ​ Ki Sung-Yueng បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម​ Swansea City ​របស់​អង់គ្លេស និង​​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង។ កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ កំពុង​តែ​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់ និង​ជា​ជម្រើស​ដំបូង​របស់​ក្រុម​ Swansea ​​នៅ​ក្របខ័ណ្ឌ​ English Premier League ផង​ដែរ។

    ៦. Atsuto Uchida (ជប៉ុន៖ ១០​លាន​ដុល្លារ)

    Atsuto-Uchida

    ​ខ្សែ​ការ​ពារ​ Atsuto Uchida បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម​ Schalke 04 ​របស់​អាល្លឺម៉ង់​ និង​ក្រុម​ជម្រើស​ជាតិ​ជប៉ុន។​ កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ បាន​ផ្ទេរ​​ទៅ​កាន់​ក្រុម​ Schalke កាល​ពី​ឆ្នាំ​២០១០ និង​ធ្លាប់​ឈ្នះ​ពាន​ DFB-Pokal និង​ DFL-Supercup នៅ​រដូវ​កាល​ ២០១០-២០១១ ទៀត​ផង។

    ៧. Odil Ahmedov (អ៊ូបេគីស្ថាន៖ ៨,៥​លាន​ដុល្លារ)

    Odil-Ahmedov

    ​ខ្សែ​បម្រើ​ Odil Ahmedov បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្រុម FC Krasnodar​ របស់​រុស្ស៊ី​ និង​ក្រុម​ជម្រើស​ជាតិ​អ៊ូបេគីស្ថាន។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ គឺ​ជា​កីឡាករ​ល្អ​បំផុត​របស់​ប្រទេស​អ៊ូបេគីស្ថាន និង​ធ្លាប់​លេង​ឲ្យ​​ក្រុម​ FC Anzhi Makhachkala ​ជា​ច្រើន​ឆ្នាំ ​និង​​​ជា​កីឡាករ​ដ៏​សំខាន់​នៅ​ទី​នោះ​ផង​ដែរ។

    ៨. Shinji Okazaki (ជប៉ុន៖ ៧,៧​លាន​ដុល្លារ)

    Shinji-Okazaki

    ខ្សែ​ប្រយុទ្ធ Shinji Okazaki បច្ចុប្បន្ន​​លេង​ឲ្យ​ក្រុម​ FSV Mainz 05​​ របស់​អាល្លឺម៉ង់ និង​ក្រុម​ជម្រើស​ជាតិ​ជប៉ុន។ កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ ​មិន​ធម្មតា​ទេ ធ្លាប់​ស៊ុត​ឲ្យ​ក្រុម​ជប៉ុន​បាន​​៤១​គ្រាប់​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន​ ៨៨​ប្រកួត និង​កាល​ពី​រដូវ​កាល​មុន​ធ្លាប់​ស៊ុត​ឲ្យ​ក្រុម​ Mainz បាន​១៥​គ្រាប់​​ទៀត​ផង។

    ៩. Koo Ja-Cheol (កូរ៉េខាងត្បូង៖ ៧​លាន​​ដុល្លារ)

    0000000006816034key

    ​​ខ្សែ​បម្រើ​ Koo Ja-Cheol បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម​ FSV Mainz 05 របស់​អាល្លឺម៉ង់​ និង​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​។ កីឡាករ​វ័យ​​២៦​ឆ្នាំ​រូប​នេះ ក៏​ជា​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​​ផង​ដែរ។ កីឡាករ​រូប​នេះ ក៏​ធ្លាប់​លេង​នៅ​ក្រុម​អាល្លឺម៉ង់​ Wolfsburg និង FC Augsburg ដែរ​កាល​ពី​មុន។

    ១០. Vitali Denisov (អ៊ូបេគីស្ថាន៖ ៧​លាន​ដុល្លារ)

    Lokomotiv_Moscow_Vitaliy_Denisov_048909_

    ​ខ្សែ​ការពារ​ Vitali Denisov បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម​ Lokomotiv Moscow ​របស់​រុស្ស៊ី និង​ក្រុម​ជម្រើស​ជាតិ​​ ​ អ៊ូបេគីស្ថាន។ កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ គឺជា​កីឡាករ​សំណប់​ចិត្ត​​របស់​ក្រុម​ Lokomotiv Moscow បច្ចុប្បន្ន ព្រោះ​តែ​គេ​លេង​ក្នុង​តំណែង​ខ្សែ​ការពារ​ឆ្វេង​បាន​ល្អ​ នៅ​រដូវ​កាល​នេះ។ Denisov ធ្លាប់​លេង​ឲ្យ​ក្រុម​ Dnipro Dnipropetrovsk ​នៅ​ប្រទេស​អ៊ុយក្រែន​ ៦​រដូវ​កាល​ផង​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: កីឡាករ​បាល់​ទាត់​អាស៊ី​១០​នាក់ តម្លៃ​ខ្លួន​ថ្លៃ​​​ជាង​គេ​បំផុត​ Rating: 5 Reviewed By: Unknown
    Scroll to Top