• ព័ត៌មានថ្មី

    Wednesday, March 25, 2015

    កោស​ខ្យល់​ពេល​ឈឺ ត្រឹម​ត្រូវ ​ឬ​យ៉ាង​ណា?

    ពេល ​ឈឺ ​ឬ ​មិន​ស្រួល​ខ្លួន ប្រជាជន​ខ្មែរ​ភាគ​ច្រើន​តែង​តែ​កោស​ខ្យល់ ហើយ​មិន​សូវ​ទៅ​ពិគ្រោះ​ជំងឺ​ជា​មួយ​គ្រូពេទ្យ​ទេ ដែល​វិធី​នេះ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​បាន​អនុវត្ត​ត​ៗ​គ្នា សឹង​តែ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ។

    ដូច្នេះ តើ​ការ​កោស​ខ្យល់​ពេល​មាន​ជំងឺ​ជា​ការ​ត្រឹម​ត្រូវ​ឬ​ទេ?

    Doctor Kim ANg1
    លោក សាស្ត្រាចារ្យ គឹម អាង


    ទាក់​ទិន​រឿង​នេះ ​ក្នុង​ឱកាស​សិក្ខាសាលា​ដែល​រៀប​ចំ​ដោយ​ក្រុមហ៊ុន​សា​ណូ​ហ្វី​ប្រចាំ​ កម្ពុជា លោក សាស្ត្រាចារ្យ គឹម អាង សាស្ត្រាចារ្យ​ឯក​ទេស​រោគ​កុមារ​ នៅមន្ទីរពេទ្យ​កុមារ​ជាតិ និង​ជាសាស្រ្តាចារ្យបង្រៀននៅ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​ ជា​អនុ​ប្រធាន​សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ​បើ​តាម​ក្បួន​ពេទ្យ យើង​មិន​បាន​ណែ​នាំ​ទេ​នៅ​ពេល​មាន​ជំងឺ​ហើយ​តម្រូវ​ឲ្យ​កោស​ខ្យល់​នោះ។ វា​គ្រាន់​ជា​មធ្យោបាយ​មួយ​ដែល​អាច​ផ្ទេរ​ការ​ឈឺ​ចាប់​ពី​កន្លែង​មួយ​មក​ កន្លែង​មួយ ប៉ុន្តែ ​នៅ​ក្នុង​ក្បួន​ព្យាបាល​ទូទៅ​មិន​មាន​ទេ។

    លោក សាស្ត្រាចារ្យ បន្ថែម​ថា ការ​កោស​ខ្យល់​នៅ​ពេល​មាន​ជំងឺ​មិន​មែន​ជា​អ្វី​ដែល​យើង​បាន​ស្រាវជ្រាវ​ឃើញ ​ថា​ មាន​ប្រសិទ្ធភាព​ឬ​ណែនាំ​ឲ្យ​ធ្វើ​នោះ​ទេ។ ម្ល៉ោះហើយ តាម​ក្បួន​ពេទ្យ មិន​ណែនាំ​ឲ្យ​ធ្វើ​ទេ៕


     រូបតំណាង
    • Blogger Comments
    • Facebook Comments
    Item Reviewed: កោស​ខ្យល់​ពេល​ឈឺ ត្រឹម​ត្រូវ ​ឬ​យ៉ាង​ណា? Rating: 5 Reviewed By: Unknown
    Scroll to Top