• ព័ត៌មានថ្មី

    Saturday, March 7, 2015

    អ្នក​ចាត់​ការ​ក្រុម​បាល់​ទាត់​​ មាន​ចំណូល​ច្រើន​ជាង​គេ​ ​​រដូវ​កាល​២០១៤/១៥

    ចំណូល ​របស់​អ្នក​ចាត់ការ​ក្រុម​បាល់​ទាត់ ឬ​គ្រូ​បង្វឹក​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ គឺ​អាស្រ័យ​ទៅ​លើ​ស្នាដៃ​​​ និង​សមិទ្ធផល​ដែល​ធ្លាប់​ដឹក​នាំ​​ក្រុម​កន្លង​មក ទើប​អាច​ក្លិប​ធំៗ ឬ​ក្លិប​អ្នក​មាន​ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​ទៅ​តាម​ទិដ្ឋភាព​ជាក់​ស្ដែង។

    ​​ចង់​ដឹង​ថា​ តើ​អ្នក​ចាត់​ការ​ ឬ​គ្រូ​បង្វឹក​រូប​ណា ​ដែល​មាន​ចំណូល​ច្រើន​ជាង​គេ នៅ​​​រដូវ​កាល​២០១៤/១៥ នេះ​ដែរ​ទេ? ​Sabay សូម​​បង្ហាញ​ជូន​ ៧​នាក់​ដូច​ខាង​ក្រោម៖

    ​១. Pep Guardiola – Bayern Munich (២៤​លាន​ដុល្លារ)



    អ្នក​ចាត់​ការ​វ័យ​ ៤៤​ឆ្នាំ​រូប​នេះ ធ្លាប់​ដឹក​នាំ​ក្រុម​ FC Barcelona ឲ្យ​លើក​ពាន​​សរុប​ចំនួន​ ១៤​លើក។ តាំង​ពី​ឡើង​មក​ដឹក​នាំ​ក្រុម​អាល្លឺម៉ង់ Bayern Munich ឆ្នាំ​២០១៣​មក បុរស​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​ជួយ​ឲ្យ​ Bayern ឈ្នះ​ពាន​ផ្សេងៗ​គ្នា​ចំនួន​​៤​ហើយ។

    ២. Jose Mourinho – Chelsea (១៧​លាន​ដុល្លារ)

    Jose-Mourinho

    អ្នក​ចាត់​ការ​​វ័យ ៥២​ឆ្នាំ​រូប​នេះ ធ្លាប់​ដឹក​នាំ​ក្រុម​ Porto ឈ្នះ​ពាន​​សរុប​ចំនួន​៦, ​ជួយ​ឲ្យ​ក្រុម​ Inter Milan ឈ្នះ​ពាន​​សរុប​​៥, ជួយ​ឲ្យ​ Real Madrid ឈ្នះ​ពាន​ចំនួន​៣​ និង​​ជួយ​ឲ្យ​ក្រុម​តោ​ខៀវ​ Chelsea​ លើក​ពាន​សរុប​ទាំង​អស់​ចំនួន​៧​​ដង។

    ​​៣. Marcello Lippi – Guangzhou Evergrande (១៤​លាន​ដុល្លារ)

    Marcello-Lippi

    អ្នក​ចាត់​ការ​វ័យ​ ៦៦​ឆ្នាំ​រូប​នេះ ​ធ្លាប់​ដឹក​នាំ​ក្រុម​ Juventus ឲ្យ​លើក​ពាន​ចំនួន​១៤​ដង និង​ល្បី​ខ្លាំង​កាល​លោក​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​លើក​ពាន​​ World Cup កាល​ពី​ឆ្នាំ​២០០៦។ តាំង​ពី​ទៅ​ដឹក​នាំ​ក្រុម​ចិន​ Guangzhou Evergrande តាំង​ពី​ឆ្នាំ​២០១២​មក ​​លោក​ Lippi បាន​ជួយ​ឲ្យ​ក្រុម​ខ្លាំង​របស់​ចិន​មួយ​នេះ លើក​ពាន​សរុប​​បាន​​៥​ដង​។

    ​​៤. Fabio Capello – ​ក្រុម​ជម្រើស​ជាតិ​រុស្សី​ (១៣​លាន​ដុល្លារ)

    Fabio-Capello

    គ្រូ​បង្វឹក​វ័យ​ ៦៨​ឆ្នាំ​រូប​នេះ ធ្លាប់​ដឹក​នាំ​ក្រុម​ AC Milan ឲ្យ​លើក​ពាន​​សរុប​បាន​៩​ដង, ជួយ​ឲ្យ​ Real Madrid ឈ្នះ La Liga បាន​២​ដង, និង​​ Roma ឈ្នះ​ពាន​២​ផ្សេង​គ្នា។ ប៉ុន្តែ​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ ពុំ​ទាន់​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ណា​មួយ​ ឲ្យ​ឈ្នះ​​ពាន​នៅ​ឡើយ​ទេ។

    ៥. Louis van Gaal – Manchester United (១១.៧៥​លាន​ដុល្លារ)

    242A266500000578-2880650-image-a-72_1419000655982

    អ្នក​ចាត់​ការ​វ័យ​ ៦៣​ឆ្នាំ​រូប​នេះ ធ្លាប់​ដឹក​នាំ​ក្រុម​ Ajax ​ឲ្យ​ឈ្នះ​ពាន​សរុប​ចំនួន​១១ដង, ជួយ Barcelona ឲ្យ​ឈ្នះ​ពាន​​សរុប​ចំនួន​៤​ដង, AZ Alkmaar ​ឈ្នះ​ពាន​១​ដង, Bayern Munich ឈ្នះ​ពាន​​៣​ដង និង​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់ ​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ នៅ​ World Cup ឆ្នាំ​២០១៤។

    ​៦. Carlo Ancelotti – Real Madrid (១០.៥​លាន​ដុល្លារ)

    Carlo-Ancelotti2

    អ្នក​ចាត់​ការ​វ័យ​ ៥៥​ឆ្នាំ​រូប​នេះ ធ្លាប់​ដឹក​នាំ​ក្រុម​​ Juventus ឲ្យ​ឈ្នះ​ពាន​បាន​១​ដង, AC Milan ​ឈ្នះ​ពាន​​​សរុប​៨​ដង, Chelsea ឈ្នះ​ពាន​៣​ផ្សេង​គ្នា, PSG ឈ្នះ​ពាន​​ក្នុង​លីក​បាន​១​ដង។​ តាំង​ពី​​ទៅ​ដឹក​នាំ​ក្រុម​អធិរាជ​ស​នៅ​អេស្ប៉ាញ លោក​ Ancelotti បាន​ជួយ​ឲ្យ​ Real Madrid លើក​ពាន​បាន​​ចំនួន​៤​ផ្សេង​គ្នា។

    ៧. Arsène Wenger – Arsenal (​១០​លាន​ដុល្លារ)

    Arsene-Wenger

    អ្នក​ចាត់​ការ​វ័យ​ ៦៥​ឆ្នាំ​រូប​នេះ ធ្លាប់​ដឹក​នាំ​ក្រុម​ Monaco ឲ្យ​ឈ្នះ​ពាន​ចំនួន​២​ផ្សេង​គ្នា និង​ជួយ​ឲ្យ​ក្រុម​ជប៉ុន Nagoya Grampus ឈ្នះ​ពាន​ចំនួន​២​ដង។ តាំង​ពី​ឡើង​​​ដឹក​នាំ​ក្រុម​ Arsenal ឆ្នាំ​១៩៩៦​មក លោក Wenger បាន​ជួយ​ឲ្យ​ក្រុម​កាំភ្លើង​ធំ​ លើក​ពាន​សរុប​ទាំង​អស់​បាន​ចំនួន​​ ​១៣​ដង​ហើយ៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: អ្នក​ចាត់​ការ​ក្រុម​បាល់​ទាត់​​ មាន​ចំណូល​ច្រើន​ជាង​គេ​ ​​រដូវ​កាល​២០១៤/១៥ Rating: 5 Reviewed By: Unknown
    Scroll to Top