• ព័ត៌មានថ្មី

    Friday, March 13, 2015

    មុខ​ងារ​ Force Touch ១៥ចំណុច​នេះ ល្មម​​ឱ្យ​អ្នក​​ចង់​ទិញ​ MacBook ស៊េរី​ថ្មី​មក​ប្រើ​​

    MacBook ថ្មី​អេក្រង់ ១២អ៊ីញ​ និង​ MacBook Pro អេក្រង់ ១៣អ៊ីញ (ទើប​បន្ថែម Specs ថ្មី) ដែល​ប្រើ OS X សុទ្ធ​តែ​បំពាក់​ដោយ​មុខងារ Force Touch (ការ​ចុច​ខ្លាំង​និង​យូរ) នៅ​លើ Trackpad ដោយ​ផ្ដល់​ភាព​ងាយ​ស្រួល​ច្រើន​ដល់​អ្នក​ប្រើ​ប្រាស់​ ចំពោះ​​ការ​ប្រើ​ប្រាស់​ម្រាម​ដៃ​ (លើ Trackpad)​​។ ដោយ​សារ​តែ​វា​​​ទើប​តែ​ថ្មី​ថ្មោង ដូច្នេះ​​មាន​ប្រិយមិត្ត​ជា​ច្រើន​ពុំ​ទាន់​បាន​ដឹង​​ទេ​ថា ​មុខងារ Force Touch នេះ​​មាន​លក្ខណៈ​ពិសេស​ដល់​ទៅ​១៥​ចំណុច​​​ឯណោះ​។ ​អញ្ចឹង​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា ដើម្បី​ដឹង​ថា តើ​លក្ខណៈ​ពិសេស ១៥​ចំណុច​របស់​ Force Touch នេះ​មាន​អ្វី​ខ្លះ?

    MacBook-Hands-On-16




    ១. កា​ប្តូរ​ឈ្មោះ​ Folder ឬ​ File ណា​មួយ​ (Rename any label)​ ដោយ​ការ​ចុច​លើ​វា​​ឱ្យ​ខ្លាំង​និង​យូរ​

    ២. មើល​ File លក្ខណៈ​ទ្រង់ទ្រាយ​ធំ (Preview any file) ដោយ​គ្រាន់​តែ​ Click លើ​វា​​​ឱ្យ​ខ្លាំង​និង​យូរ​

    ៣. មើល​​កាល​បរិច្ឆេទ​នៅ​ក្នុង​ប្រតិទិន (Preview Calendar dates) ដោយ​គ្រាន់​តែ​​ចុច​លើ​វា​​ឱ្យ​ខ្លាំង​និង​យូរ​

    ៤. ចុច​លើ​កាល​បរិច្ឆេទ​ណាមួយ​​ឱ្យ​ខ្លាំង​និង​យូរ​​ ដើម្បី​បង្កើត​ Event (Click on any date to create an event)

    ៥. កំណត់​ទីតាំង​នៅ​លើ​ផែន​ទី (Drop a pin in Maps)

    ៦. ចុច​ពង្រីក​ឬ​បង្រួម​ផែន​ទី ដោយ​គ្រាន់​តែ​ចុច​ឱ្យ​ខ្លាំង​និង​​យូរ​ (Pressure sensitive zoom in Maps)

    ៧. ចុច​លើ​ពាក្យ​ណា​មួយ​លើ​កុំព្យូទ័រ​​ឱ្យ​ខ្លាំង​និង​យូរ​ ​ដើម្បី​មើល​អត្ថន័យ (Lookup the definition of any word)

    ៨. ខា​ចម្រៀង​ទៅ​មុខ​ ឬ​ទៅ​ក្រោយ​ ដោយ​គ្រាន់​តែ​ចុច​សញ្ញា​ព្រួញ​ក្នុង​វីដេអូ​ឱ្យ​ខ្លាំង​និង​​យូរ (Pressure sensitive fast forward)

    ៩. ​មើល​កម្មវិធី​ដែល​បាន​បើក​រួច ​ក្នុង​​ពេល​តែ​មួយ​

    ១០. ចុច Mouse ស្តាំ​ទៅ​លើ​ icon ណាមួយ​ដែល​នៅ​ខាង​ស្តាំ Dock Bar​​ ឱ្យ​ខ្លាំង​និង​យូរ​ ដើម្បី​មើល​ Options (Right click on certain dock icons)

    ១១. កែ​​ឈ្មោះ​​ព័ត៌មាន​ផ្សេងៗ​ក្នុង Contacts (Edit contact details) ដោយ​ចុច​​​ឱ្យ​ខ្លាំង​និង​យូរ​

    ១២. បើ​ឃើញ​លេខ​ទូរសព្ទ​ឬ Email Address ណាមួយ អ្នក​គ្រាន់​តែ​ចុច​​លើ​វា​​​ឱ្យ​ខ្លាំង​និង​យូរ​ ដើម្បី​ដាក់​ជា​ Contact ថ្មី (Add a contact with number or email address)

    ១៣. មើល​​ Link ណាមួយ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ដោយ​គ្រាន់​តែ​ចុច​លើ​វា​ឱ្យ​ខ្លាំង​និង​យូរ​ [Preview any link (Safari only)]

    ១៤. បដិសេធ​ការ​ឆ្លើយ​តប​សារ​ណា​មួយ ដោយ​គ្រាន់​តែ​ចុច​ឱ្យ​ខ្លាំង​និង​យូរ​លើ​សារ​ឬ​ឈ្មោះ​អ្នក​ផ្ញើ​មក (Show Do Not Disturb options in Messages)

    ១៥. ចុច​ខ្លាំង​លើ Trackpad ខ្លាំង​ឬ​ខ្សោយ ​ដើម្បី​បាន​ទំហំ​បន្ទាត់​ ដែល​អ្នក​ចង់​បាន​នៅ​លើ Preview App (Pressure sensitive drawing)៕


    macbook-2015-gallery3
    • Blogger Comments
    • Facebook Comments
    Item Reviewed: មុខ​ងារ​ Force Touch ១៥ចំណុច​នេះ ល្មម​​ឱ្យ​អ្នក​​ចង់​ទិញ​ MacBook ស៊េរី​ថ្មី​មក​ប្រើ​​ Rating: 5 Reviewed By: Unknown
    Scroll to Top