• ព័ត៌មានថ្មី

    Monday, March 23, 2015

    Suarez ជួយ​ឲ្យ Barca សង​សឹក​ Real Madrid បាន​សម្រេច

    Luis Suarez បាន​ស៊ុត​បញ្ចូល​ទី១គ្រាប់​នៅ​តង់​ទី​២ ជួយ​ឲ្យ Barcelona យក​ឈ្នះ Real Madrid ២-១ ក្នុង​ជំនួប El Clasico នៅ​កីឡដ្ឋាន Camp Nou ដ៏​កក្រើក​នា​ម៉ោង​៣ទៀប​ភ្លឺ​មុន​នេះ។

    លទ្ធផល​នេះ​មិន​ត្រឹម​តែ​ជួយ​ឲ្យ Barca បន្ត​ឈរ​កំពូល​តារាង La Liga ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​សងសឹក​ក្រុម​គូ​ប្រជែង​ស្លាប់​រស់​វិញ​ផង​ដែរ ក្រោយ​ចាញ់​កាល​ពី​ជើង​ទី​១ នៅ Santiago Bernabeu។

    ការ​ប្រកួត​ចាប់ផ្ដើម​បាន​១៩នាទី ខ្សែ​ការពារ​សញ្ជាតិ​បារាំង Jeremy Mathieu បាន​តែត​បញ្ចូល​ទី​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​នាំ​មុខ​មុន ប៉ុន្តែ​​ Cristiano Ronaldo បាន​​ស៊ុត​ឲ្យ​ស្ដេច​ស​តាម​ស្មើ​វិញ​នៅ​​នាទី​៣១។ យ៉ាង​ណា​ក្ដី Barca ដែល​លេង​នៅ​មុខ​អ្នក​ទស្សនា​របស់​ខ្លួន​​ជិត​១០​ម៉ឺន​នាក់​នោះ បាន​​រក​​​គ្រាប់​ទី​២ ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​នៅ​១១នាទី​ដើម​តង់​ទី​២ ដោយ​ការ​ស៊ុត​របស់​ Suarez។

    ជ័យជម្នះ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​លោក Luis Enrique បន្ត​កាន់កាប់​កំពូល​តារាង ដោយ​បង្កើន​គម្លាត​ពី​ Real ដល់​៤ពិន្ទុ​ ខណៈ​សល់​តែ​១០ប្រកួត​ទៀត​ចប់​រដូវ​កាល៕

    laliga

    21

    22

    23

    24

    25

    26

    27

    28
    • Blogger Comments
    • Facebook Comments
    Item Reviewed: Suarez ជួយ​ឲ្យ Barca សង​សឹក​ Real Madrid បាន​សម្រេច Rating: 5 Reviewed By: Unknown
    Scroll to Top