• ព័ត៌មានថ្មី

    Sunday, March 22, 2015

    ទី​បំផុត ចិន​​ទទួល​ស្គាល់​ថា​ខ្លួន​មាន​ទាហាន Hacker

    វា ​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ដែល​ចិន​មាន​ទាហាន​វាយ​លុយ​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​គេ​ហៅ​ថា​ជា​ក្រុម hacker ​នោះ។ ​តែ​ការ​ដែល​ប្រទេស​នេះ​ចេញ​មក​ទទួល​ស្គាល់​ការ​ពិត ទើប​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​នឹក​ស្មាន​ដល់។

    china

    សហរដ្ឋ​អាមេរិក ឥណ្ឌា និង​ប្រទេស​ជា​ច្រើន​ទៀត បាន​​សង្ស័យ​​​ប្រទេស​កុម្មុយនិស្ត​​ជា​យូរ​មក​ហើយ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​តាម​អនឡាញជា​​ច្រើន។ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​​ទាំង​នោះ ប្រទេស​ចិន​តែង​ចេញ​មក​បដិសេធ​ជា​និច្ច។

    យ៉ាង​ណា​ក្ដី ទី​បំផុត ចិន​បាន​បើក​កកាយ​អាថ៌កំបាំង​ឲ្យ​គេ​ដឹង​ហើយ។ នៅ​ក្នុង​​សៀវភៅ​យុទ្ធសាស្រ្ដ​យោធា​វិទ្យាសាស្រ្ដ​លេខ​ចុង​ក្រោយ ដែល​សរសេរ​ពី​យោធា​ចិន​នោះ ក៏​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ទាហាន hacker របស់​ប្រទេស​នេះ​ផង​ដែរ។

    អ្នក​ជំនាញ​ខាង​យុទ្ធសាស្រ្ដ​យោធា​របស់​ចិន​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ សម្ងាត់ និង​វិភាគ​ លោក Joe McReynolds បាន​ប្រាប់សារព័ត៌មាន​​ Daily Beast ថា​ចិន​បាន​ទទួល​ស្គាល់​ការពិត​នៃការ​ប្រើប្រាស់ Hacker ហើយ។


    កាល​ពី​ឆ្នាំ​២០១៣ ទីភ្នាក់ងារ​សន្តិសុខ​អាមេរិក Mandiant បាន​ចេញ​របាយការណ៍​៦០ទំព័រ​ ដែល​មាន​ព័ត៌មាន​ទាក់ទង​នឹង​ក្រុម​ hacker របស់​ចិន។ ក្រុម​​ទាំង​នោះ​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​អ្នក​វាយ​ប្រហារ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​អាមេរិក។ ចំណែក​នៅ​ឆ្នាំ​២០១៤ កន្លងទៅ​ សហរដ្ឋ​អាមេរិក​ក៏​បាន​​ដាក់​ទោស​​មន្រ្ដី​យោធា​ចិន​៥នាក់​ផង​ដែរ។​ បុរស​៥នាក់​ដែល​ស្ថិត​ក្នុង​បញ្ជី​ចាប់​ខ្លួន​របស់ FBI នោះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ hack៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ទី​បំផុត ចិន​​ទទួល​ស្គាល់​ថា​ខ្លួន​មាន​ទាហាន Hacker Rating: 5 Reviewed By: Unknown
    Scroll to Top