• ព័ត៌មានថ្មី

    Monday, March 16, 2015

    នេះ​នែ! ការ​និយម​ដាក់​ទូរសព្ទ​ក្នុង​ហោប៉ៅ​ធ្វើ​ឲ្យ​ងាប់​មេ​ជីវិត​អីចឹង

    ​ បច្ចុប្បន្ន​​ មនុស្ស​ភាគ​ច្រើន​​ជា​ពិសេស​យុវវ័យ​​​​គឺ​មាន​ទូរសព្ទ​ផ្ទាល់​ខ្លួន​​ សមា្រប់​ប្រើ​ប្រាស់​ ​ហើយ​ពួក​គេ​តែង​តែ​និយម​ទុក​ឧបករណ៍​ទាំង​នោះ​នៅ​ក្នុង​ហោរប៉ៅ​ខោរ ប៉ុន្តែ​​តាម​ភស្ដុតាង​វិទ្យា​សាស្ត្រ​បាន​បញ្ជាក់​ឲ្យ​ឃើញ​​ថា ​ការ​ទុក​ទូរសព្ទ​នៅ​ក្នុងហោប៉ៅ​បែប​នេះ​គឺ​បង្កឲ្យ​មាន​ផល​ប៉ះពាល់​និង​ ធ្វើ​ឲ្យ​ធ្លាក់​ចុះ​មេជីវិត​របស់​បុរស។​


    article-0-12CDA9C5000005DC-465_638x469

    ​តាម​ការ​សិក្សារ​ចំនួន ​១០ ផ្សេង​គ្នារ​​របស់​ក្រុម​​អ្នក​វិទ្យាសាស្រ្ត​នៅ​សាកលវិទ្យាល័យ​​ Exeter ក្នុង​ប្រទេស​អង់គ្លេស​​ដែល​ដឹក​នាំ​ដោយ​វេជ្ជបណ្ឌិត​ Fiona Mathews ​ទៅ​លើ​​មនុស្ស​ប្រុស​ចំនួន ១៤៩២ នាក់​បាន​​បង្ហាញ​ឲ្យ​ឃើញ​ថា​ក្នុង​ចំនោម​​មនុស្ស​ប្រុស​ដែល​និយម​ទុក​ ទូរសព្ទ​ក្នុង​ហោប៉ៅ​​គឺ​ខ្សោយ​មេជីវិត​​និង​អសមត្ថភាព​មិន​អាច​មាន​កូន​បាន ​​ ទាំង​នេះ​គឺ​ដោយ​សារ​តែ​​ផល​ប៉ះ​ពាល់​​​​​​​ចំហាយ​វិទ្យុសកម្ម​ដែល​ចេញ​ពី​​ ទូរសព្ទ​។

    ​វេជ្ជ​បណ្ឌិត Fiona Mathews ​បាន​និយាយ​ឲ្យ​ដឹង​ថា​៖​ “​តាម​រយៈ​ការ​សិក្សា​នេះ​ពិត​ជា​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ​ចំហាយ​វិទ្យុសកម្ម​ដែល​ចេញ​ពី​ទូរសព្ទ​ដែល​ទុក​នៅ​ក្នុង​ហោរ​ប៉ៅ​ខោ​គឺ​វា​ ផ្ដល់​ប៉ះ​ពាល​អវិជ្ជមាន​ទៅ​ដល់​គុណភាព​មេជីវិត​របស់​មនុស្ស​ប្រុស និង​អាច​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​មាន​កូន​បាន​​”៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: នេះ​នែ! ការ​និយម​ដាក់​ទូរសព្ទ​ក្នុង​ហោប៉ៅ​ធ្វើ​ឲ្យ​ងាប់​មេ​ជីវិត​អីចឹង Rating: 5 Reviewed By: Unknown
    Scroll to Top