• ព័ត៌មានថ្មី

    Monday, March 16, 2015

    អាហារ​៩​ប្រភេទ​មិន​គួរ​ទទួលទាន មុន​រួមភេទ

    មាន ​អាហារ​ជាច្រើន​​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​បាន ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​មាន​ក៏​អាហារ​​មួយ​ចំនួន​ទៀត​ពេល​ដែល​ញ៉ាំ​វា​រួច​ ទៅ​អាច​នឹង​បំផ្លាញ​សេចក្ដី​សុខ​រឿងលើ​គ្រែ​​​ក៏មានដែរ។ ជាក់ស្ដែង​ប្រភេទ​អាហារ​៩​មុខ​ខាងក្រោម​នេះ​ ​អ្នក​មិន​គួរ​ទទួលទាន​​​ថ្ងៃ​នេះ​ទេ​​ ប្រសិនបើ​​មាន​គម្រោង​ចង់​​​​រួមភេទយប់​នេះ៖


    ១. ឈីស (Cheese)


    Cheese ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឃាតក​បំផ្លាញ​ចំណង់​ផ្លូវភេទ ព្រោះ​ការ​ទទួល​ទាន​វា​​ច្រើន ​អាច​​សម្លាប់​ចំណង់​ផ្លូវ​ភេទ​របស់​ភាគី​បុរស​ដោយ​មិន​ដឹង​ខ្លួន។

    ២. សណ្ដែក

    ពេល​ញ៉ាំ​សណ្ដែក​ឆ្អែត ​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ហើមពោះ ឬ​ចុក​ឆ្អល់ ដែល​អាច​ធ្វើ​ឲ្យ​​ពិបាក​ក្នុង​ការ​ប្រតិបត្តិ​ការ​លើ​គ្រែ។

    ៣. Hot dog


    267926F500000578-2986034-image-a-5_1425915168879

    ការ​ទទួលទាន Hot dog អាច​ធ្វើឲ្យ​ស្ទះ​សរសៃឈាម​ឡើង​ទៅ​ទ្វារមាស និង​លិង្គ​បាន ដូចនេះ​ហើយ​វា​អាច​​បំផ្លាញ​អារម្មណ៍ ឬ​ក៏​គ្មាន​ថាមពល​ចង់​រួមភេទ​សោះ​ក៏​មាន​ដែរ។

    ៤. ជីរអង្កាម

    នៅ​ក្នុង​ជីរអង្កាម​មាន​សារធាតុ​​​មេន​ថល ​ដែល​អាច​កាត់បន្ថយ​កម្រិត​អ័រម៉ូន testosterone (អ័រម៉ូន​ភេទ) បាន និង​ធ្វើឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​ភ្លាម​ៗ។

    ៥. ភេសជ្ជៈ​ប៉ូវ​កម្លាំង

    ជា​ធម្មតា​នៅ​ក្នុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​ផ្ទុក​ជាតិ​ថ្នាំ​គីនីន ដែល​​គេ​ប្រើ​សម្រាប់​ជា​ធ្វើឲ្យ​ភេសជ្ជៈ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់។ ប៉ុន្តែ​ប្រភេទ​ថ្នាំ​គីនីន​ជា​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់ ហើយ​ពេល​ផឹក​វា​ទៅ​នឹង​បណ្ដាល​ឲ្យ​មុខងារ​ផ្លូវ​ភេទ​​​ថយ​ចុះ ដូច្នេះ​ចៀសវាង​ញ៉ាំ​វា​មុន​ពេល​រួម​ភេទ។

    ៦. ដំឡូង​បំពង

    jkita3

    ​​អ្នក​អាច​មាន​អារម្មណ៍​ល្អ​ពេល​បរិភោគ​​ដំឡូង​រួច ប៉ុន្តែ​ក្រោយ​​​បន្តិច​មក​ កម្រិត​ថាមពល​នឹង​ធ្លាក់​ចុះ​យ៉ាង​លឿន ដែល​បណ្ដាល​ឲ្យ​មាន​អារម្មណ៍​មិន​ល្អ​ភ្លាម ព្រោះតែ​ដំឡូង​ទាំង​នោះ​ត្រូវ​បាន​គេ​ចម្អិន​​ក្នុង​ប្រេង​ដែល​គ្មាន​ គុណភាព។

    ៧. តៅហ៊ូ

    តៅហ៊ូ​ គឺ​ជា​អាហារ​ធ្វើ​ឡើង​ពី​សណ្ដែកសៀង​ដែល​មាន​ផ្ទុក​សារធាតុ phytoestrogens ដែល​អាច​កាត់បន្ថយ​កម្រិត​អ័រម៉ូន testosterone បាន​។ ដើម្បី​បាន​ឡើង​ឋានសួគ៌​យ៉ាង​ស្រស់ស្រាយ ​វិធី​ល្អ​បំផុត​គឺ​មិន​គួរ​ញ៉ាំ​តៅហ៊ូ​ទេ។

    ៨. អាហារ​កំប៉ុង

    អាហារ​កំប៉ុង​​ខ្វះ​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ ដែល​មិន​អាច​ឲ្យ​អ្នក​ប្រតិបត្តិ​រឿង​លើ​គ្រែ​បាន​រលូន​​ទេ។

    ៩. ស្រា​ក្រហម​ច្រើន​ជ្រុល

    Heidi-Gallo-s-Summer-Red-Wine-sugababes-23482864-1000-633

    ការ​ផឹក​​ស្រា​ក្រហម​ក្នុង​កម្រិត​មធ្យម អាច​បង្កើន​លំហូរ​ឈាម ​ខណៈ​ពេល​អ្នក​​កំពុង​សោយសុខ​​លើ​គ្រែ។ ប៉ុន្តែ​បើ​អ្នក​ទទួល​ច្រើន​ហួស​កម្រិត​វិញ វា​នឹង​ធ្វើឲ្យ​អ្នក​បំភ្លេច​រឿង​លើ​គ្រែ​បាន ដូចនេះ​ប្រសិនបើ​អ្នក​ចង់​បាន​ភាព​សុខ​ស្រួល គួរតែ​ញ៉ាំ​តិចតួច​បាន​ហើយ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: អាហារ​៩​ប្រភេទ​មិន​គួរ​ទទួលទាន មុន​រួមភេទ Rating: 5 Reviewed By: Unknown
    Scroll to Top