• ព័ត៌មានថ្មី

    Thursday, March 19, 2015

    Messi, Suarez,​ Neymar ​នឹង​ខក​ខាន​ប្រកួត​​ផ្ដាច់​ព្រ័ត្រ​ Copa del Rey និង​ UCL?

    តារា ​ឆ្នើម​ Lionel Messi ​និង Neymar ​អាច​​នឹង​ខក​ខាន​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ ពាន​រង្វាន់​​កំពូល​ទ្វីប​អឺរ៉ុប UEFA Champions League ​នៅ​ទី​ក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់ បើ​សិន​ជា​ក្រុម​អ្នក​មាន​បុណ្យ​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ ​និង​ថែម​ទាំង​មិន​អាច​លេង​​​វគ្គ​ផ្ដាច់​ព្រ័ត្រ ពាន​រង្វាន់​ Copa del Rey ទល់​នឹង​ក្រុម​ Athletic Bilbao ​ថែម​ទៀត។


    1388020-29756784-1600-900

    ​មូល​ហេតុ​​គឺ​ ដោយ​សារ​តែ​កីឡាករ​ដែល​មក​ពី​ក្រុម​ជម្រើស​ជាតិ​អាមេរិក​ខាង​ត្បូង​ទាំង​អស់ ត្រូវ​ជាប់​ភារកិច្ច​ ជួយ​ដល់​ក្រុម​ជម្រើស​ជាតិ​របស់​គេ​រៀងៗ​ខ្លួន ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Copa America ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ នៅ​ប្រទេស​ឈីលី នា​ថ្ងៃ​ទី​១១ ខែ​មិថុនា​ខាង​មុន​នេះ។

    ចំណែក​ឯ​ការ​ប្រកួត​​ផ្ដាច់​ព្រ័ត្រ​ Champions League នឹង​ត្រូវ​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ទី​០៦​ ខែ​មិថុនា ​មុន​ការ​ប្រកួត​ Copa America ​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ ខណៈ​ដែល​ ការ​ប្រកួត​​ផ្ដាច់​ព្រ័ត្រ Copa del Rey នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា។ ប៉ុន្តែ​សហព័ន្ធ​បាល់​ទាត់​ FIFA ​បាន​ប្រកាស​ថា ក្លិប​ទាំង​អស់​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​កីឡាករ​អាមេរិក​ខាង​ត្បូង​ទាំង​អស់​ ទៅ​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ ឲ្យ​មុន​ថ្ងៃ​ទី​២៩ ខែ​ឧសភា។

    ​ក្រៅ​ពី​កីឡាករ​ឆ្នើម​ទាំង​២​រូប​នេះ Barca ក៏​អាច​នឹង​បាត់​បង់​កីឡាករ​សំខាន់ៗ​ជា​ច្រើន​រូប​ទៀត​ដែរ ដូច​ជា Mascherano, Dani Alves និង Claudio Bravo។ ចំណែក​ឯ Luis Suarez ក៏​អាច​នឹង​ទៅ​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​ដែរ បើ​សិន​ជា​​គណៈកម្មការ​វិន័យ​​ លើក​លែង​​ការ​ពិន័យ​ឲ្យ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Messi, Suarez,​ Neymar ​នឹង​ខក​ខាន​ប្រកួត​​ផ្ដាច់​ព្រ័ត្រ​ Copa del Rey និង​ UCL? Rating: 5 Reviewed By: Unknown
    Scroll to Top