• ព័ត៌មានថ្មី

    Thursday, March 19, 2015

    វគ្គ៨ក្រុមក្នុង Champions League គ្មាន​ក្រុម​អង់​គ្លេស​មួយ​សោះ!

    ក្រុងឡុងដ៍៖ ២ប្រកួតយប់មិញនេះបានបញ្ចប់ជើងទី២ជា ស្ថាពរហើយ ខណៈដែលវគ្គ៨ក្រុមចុងក្រោយដ៏បានរក ឃើញអស់ហើយដែរ តែពុំមានក្រុម ខ្លាំងមកពីអង់គ្លេស មួយណាសោះគឺមាន តែក្រុមមកព័រទុយហ្គាល់ អ៊ីតាលី អាលឺម៉ង់ បារាំង និងអេស្ប៉ាញច្រើនជាងគេរហូតដល់៣ក្រុម ខណៈដែលឆ្នាំទៅមាន២ក្រុម Man Utd និង Chelsea ឡើងទៅ វគ្គ៨ក្រុម និង Chelsea ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
    នេះជារដូវកាលទី៣ជាប្រវត្តិសាស្រ្តរបស់លីកអង់គ្លេស ដែលពុំមានក្លឹបជើងខ្លាំងណាមួយអាចឆ្លងផុតវគ្គ១៦ក្រុមចុង ក្រោយក្នុង Champions League ស្របពេលដែលក្លឹបអេស្ប៉ាញច្រើនតែនាំមុខគេជានិច្ច បន្ទាប់មកគឺអាល្លឺម៉ង់ ។
    ក្រុមការពារតំណែងជើងឯកស្តេចស Real Madrid ជាក្រុមដែលបានឡើងទៅវគ្គ៨ក្រុមមុនគេ បន្ទាប់ពីបានយកឈ្នះ ក្រុមមកពីអាល្លឺម៉ង់ Schalke ៥-៤ ទាំងពីរជើង ក្នុងនាមជាក្រុមដែលធ្លាប់ឈ្នះពានធំប្រចាំទ្វីបអឺរ៉ុប មួយនេះបានចំនួន១០ដង ច្រើនជាងគេ ក្រៅពីរងជើងឯកបាន៥ដងដែរ ។ Real បានឆ្លងផុតវគ្គជម្រុះក្នុងពូលដោយស្រួល តែរាងដូចត្រ ដាបត្រដួង និងព្រលឹងចុងសក់បន្តិចពេលប្រកួតក្នុងជើងទី២ក្នុងទឹកដី ដោយបណ្តោយឲ្យ Schalke 04 យកឈ្នះ ៤-៣ ទៅវិញ ។
    ជាមួយគ្នានោះដែរ ក្រុមរងជើងឯកឆ្នាំទៅ Atletico Madrid បានឡើងទៅវគ្គ៨ក្រុម ដោយជោគជ័យបន្ទាប់ពីបាន ទម្លាក់ ក្រុមមកពីអាល្លឺម៉ង់ Bayer Leverkusen ដោយបាល់ប៉េណាល់ទី ៣-២ ក្រោយប្រកួតទាំងពីរជើងមានលទ្ធ ផលស្មើ ១-១ ខណៈដែល FC Barcelona បានបំបាក់ក្រុម Manchester City ៣-១ ទៅមក ជាមួយនឹងឆ្នាំទៅក៏ បានបំបាក់ ៤-១ ក្នុងវគ្គនេះដូចគ្នា ស្របពេលដែល Bayern Munich បានបំបាក់ក្រុមមកពីអ៊ុយក្រែន Shaktar Donetsk រហូតដល់ទៅ ៧-០ មិនឲ្យងើបមុខរួច ។
    សម្រាប់ Chelsea វិញបាក់មុខក្នុងទឹកដីខ្លួនឯង Stamford Bridge ដោយសារគ្រាប់បាល់ Away Goals ដោយលទ្ធ ផលស្មើ ៣-៣ តែក្រុមរបស់លោក Jose Mourinho បានរបូតក្នុងទឹកដី២គ្រាប់ ខណៈដែល PSG បានរបូតក្នុងទឹកដី តែ១គ្រាប់ប៉ុណ្ណោះ ។ យ៉ាងណាមិញ Arsenal មិនជាយ៉ាប់ប៉ុន្មានទេ តែបានធ្វេសប្រហែសក្នុងទឺក ដីរហូតដល់ទៅ៣ គ្រាប់ មុនពេលអាចស៊ីម្ចាស់ផ្ទះ Monaco ២-០ តែវាយឺតពេលបាត់ទៅហើយ ដោយសារតែរបូតក្នុងផ្ទះ៣គ្រាប់ ខណៈ ដែល Monaco របូតតែ២គ្រាប់ប៉ុណ្ណោះ ក្នុងចំណោមស្មើ ៣-៣ ។
    មួយវិញទៀត ក្រុមមកពីព័រទុយហ្គាល់ FC Porto បានបំបាក់ក្រុមជើងឯកស្វីស Basel ៥-១ ជាមួយនឹង Juventus ក៏ បានលត់ Borussia Dortmund ដល់ក្នុងទឹកដីរហូតដល់ទៅ ៥-១ ដូចគ្នា ។ ការចាប់ឆ្នោត ជ្រើសរើសគូប្រកួតនឹងត្រូវ ធ្វើឡើងនាថ្ងៃទី២០ ខែមីនាស្អែកនេះ មុនពេលចាប់ប្រកួតជើងទី១នៅថ្ងៃទី១៤ និង១៥ ខែមេសា ខណៈដែលជើងទី២ នឹងចាប់ផ្តើមនៅថ្ងៃទី២១ និង ២២ ខែមេសា ឆ្នាំ២០១៥ ជាមួយនឹងវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី៦ មិថុនានៅកីឡ ដ្ឋាន Olympiastadion ស្ថិតក្នុងទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ ៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: វគ្គ៨ក្រុមក្នុង Champions League គ្មាន​ក្រុម​អង់​គ្លេស​មួយ​សោះ! Rating: 5 Reviewed By: Unknown
    Scroll to Top