• ព័ត៌មានថ្មី

    Monday, March 23, 2015

    “Divergent” វគ្គ​២ ស៊ី​ដាច់ “Cinderella” លើ​តារាង Box Office សប្ដាហ៍​នេះ

    ខ្សែ ​ភាពយន្ត “Insurgent” ដែល​ជា​វគ្គ​បន្ត​ពី​រឿង “Divergent” កាល​ពី​ឆ្នាំ​២០១៤ បាន​ជាប់​លេខ​មួយ​លើ​តារាង Box Office អាមេរិក​សប្ដាហ៍​នេះ ដោយ​អាច​រក​ចំណូល​បាន ៥៤លាន​ដុល្លារ ពី​ការ​បញ្ចាំង​នៅ​អាមេរិក ក្នុង​រយៈ​ពេល ៣ថ្ងៃ​ដំបូង។​ គិត​ទាំង​ចំណូល​នៅ​ប្រទេស​ផ្សេង​ៗ​ចំនួន ៤៧លាន​ដុល្លារ​ទៀត ភាពយន្ត​នេះ​អាច​រក​បាន ១០១លាន​ដុល្លារ នៅ​សប្ដាហ៍​ដំបូង។

    24097.cr2

    មិន​ខុស​ពី​ “Divergent” ទេ ភាគ​ថ្មី​នេះ គឺ​ថត​តាម​សៀវភៅ​ប្រលោមលោក​ល្បីល្បាញ​របស់​អ្នក​និពន្ធ Veronica Roth ដដែល។ សាច់​រឿង “Insurgent” ដែល​សម្ដែង​ដោយ Shailene Woodley ជា​តួ​ឯក​ស្រី និងTheo James ជា​តួ​ឯក​ប្រុស ​បង្ហាញ​ពី​ពេល​ដែល​តួ​អង្គ​ស្រី Beatrice Prior ត្រូវ​តតាំង​នឹង​បិសាច​ដែល​សណ្ឋិត​ក្នុង​ខ្លួន​នាង និង​បន្ត​ប្រយុទ្ធ​ជាមួយ​ក្រុម​មនុស្ស​ភព​ផ្សេង​ដែល​មាន​បំណង​កម្ទេច​ពិភព​ មនុស្ស​ចោល។ ភាពយន្ត​នេះ​ចំណាយ​ដើម​ទុន​អស់ ១១០ដុល្លារ គឺ​ច្រើន​ជាង​វគ្គ​មុន ២៥លាន​ដុល្លារ។


    ដោយ​ឡែក​ខ្សែ​ភាពយន្ត “Cinderella” របស់​ Disney ដែល​ជាប់​លេខ​មួយ​សប្ដាហ៍​មុន សប្ដាហ៍​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ ដោយ​អាច​រក​ចំណូល​បាន ៣៤,៤លាន​ដុល្លារ ពី​ការ​បញ្ចាំង​នៅ​សហរដ្ឋ​អាមេរិក អំឡុង​ពេល​ចុង​សប្ដាហ៍​មុន។ បើ​គិត​ទាំង​ការ​បញ្ចាំង​នៅ​ប្រទេស​ផ្សេង​ៗ និង​ចំណូល​ពី​សប្ដាហ៍​មុន “Cinderella”​ អាច​រក​បាន ២៥៣លាន​ដុល្លារ​ហើយ។

    CINDERELLA

    ខាង​ក្រោម​នេះ​ជា​ចំណាត់ថ្នាក់​​កំពូល​ទាំង ១០ លើ​តារាង​ចំណូល​ភាពយន្ត Box Office អាមេរិក​សប្ដាហ៍​នេះ (ចំណូល​ចុង​សប្ដាហ៍​គិត​ចាប់​ពី​ថ្ងៃ​ទី២០ ដល់២២ ខែ​មីនា៖

    . ចំណងជើង​ភាពយន្ត ចំណូល​ចុង​សប្ដាហ៍ ចំណូល​សរុប សប្ដាហ៍​ទី
    The Divergent Series: Insurgent ៥៤​លាន​ដុល្លារ ៥៤​លាន​ដុល្លារ
    Cinderella (2015) ៣៤,៤​លាន​ដុល្លារ ១២២​លាន​ដុល្លារ
    Run All Night ,១លាន​ដុល្លារ ១៩,៧​លាន​ដុល្លារ
    The Gunman ៥លាន​ដុល្លារ ៥​លាន​ដុល្លារ
    Kingsman: The Secret Service ,៦​លាន​ដុល្លារ ១១៤,៥​លាន​ដុល្លារ
    Do You Believe? ៤​លាន​ដុល្លារ ៤​លាន​ដុល្លារ
    Second Best Exotic Marigold Hotel ,៤​លាន​ដុល្លារ ២៤,១​លាន​ដុល្លារ
    Focus (2015) ,៣​លាន​ដុល្លារ ៤៩,៤​លាន​ដុល្លារ
    Chappie ,៦​លាន​ដុល្លារ ២៨,៣​លាន​ដុល្លារ
    ១០ The SpongeBob Movie ,៣​លាន​ដុល្លារ ១៥៨,៧​លាន​ដុល្លារ
    • Blogger Comments
    • Facebook Comments
    Item Reviewed: “Divergent” វគ្គ​២ ស៊ី​ដាច់ “Cinderella” លើ​តារាង Box Office សប្ដាហ៍​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top