• ព័ត៌មានថ្មី

    Tuesday, March 17, 2015

    សេវា​​វគ្គបណ្ដុះ​បណ្ដាល​​កម្រិត​អន្តរជាតិ​ធ្លាប់​តែ​​មាន​នៅ​​ថៃ ​​ឥឡូវ​មក​ដល់​កម្ពុជា​ហើយ

    សេវា ​​​​​​កម្ម​វគ្គ​​​បណ្ដុះបណ្ដាល​​​​​​​​​ តាម​បទដ្ឋាន​​អន្តរជាតិ​ ជា​​ភាសា​អង់គ្លេស​ ​​​និង​​បែប​​បច្ចេកវិទ្យា​​​ ដែល​​ទទួល​​ការ​គាំ​នៅ​ប្រទេស​ថៃ​​​​ច្រើន​ឆ្នាំ​កន្លង​​​មក​​​ ពេល​នេះ​​​បាន​​​មក​ដល់​​ កម្ពុជា ​ក្រោម​ការ​ចាប់​ដៃ​​​រវាង​ក្រុមហ៊ុន​​​ First Cambodia និង​​ AiT គឺ​មជ្ឈមណ្ឌល​​​ ​First Train4​​។


    កញ្ញា ហង់ ចាន់​​ណា​រ៉ែន  ប្រធាន​​​ផ្នែក​​ពាណិជ្ជកម្ម​​​​​​​​ First Train4​ ថា​​មជ្ឈមណ្ឌល​នេះ​​ ​ផ្ដល់​ជូន​​អតិថិជន​ នូវ​ការ​បណ្ដុះ​បណ្ដាល​ដោយ​ផ្ដោត​​លើ​ គុណភាព។ ​លក្ខណៈ​ពិសេស​​គឺ សាស្ត្រាចារ្យ​​​​សុទ្ធ​ជា​ជន​បរទេស ដែល​មាន​បទ​ពិសោធន៍​​​​​ ធ្លាប់​បម្រើ​ការ​និង​បង្រៀន​នៅ​សាលា​ល្បីៗ​​។


    «​ដូច​ជា​​ផ្នែក CISCO ​គឺ​សុទ្ធ​តែ​ជា​បុគ្គលិក​​របស់​ CISCO បើ​ ComTIA គឺ​មក​ពី​​ ComTIA។ អីចឹង​វា​ដូច​សេវា​កម្ម​អីចឹង សេវា​បណ្ដុះ​បណ្ដាល​​ ដូច​ថា​​ក្រុមហ៊ុន​អាជីវកម្ម​​​ណា​​គាត់​ត្រូវ​ការ​ បណ្ដុះ​បណ្ដាល​បុគ្គលិក​​ ​អីចឹង​​​យើង​ផ្ដល់​ឲ្យ​គាត់ ​​គឺ​​មាន​គុណភាព​ពិតៗ ហើយ​វិញ្ញាបនបត្រ​​​​​ ​បាន​ដោយ​ឆ្លង​កាត់​​​តេស្ត​​​កម្រិត​អន្តរជាតិ​ពី​​ក្រៅ​មក​​​ ពី​សាលា​ល្បី​ៗ​ព្រោះ​យើង​មាន​ដៃ​គូ​នៅ​ទី​នោះ​​»។


    កញ្ញា​ ណា​រ៉ែន ​​ពុំ​បង្ហើប​ថា​​វគ្គ​បណ្ដុះបណ្ដាល​​​នីមួយ​​មាន​តម្លៃ​ប៉ុន្មាន​ទេ ដោយ​ថា​​គឺ​អាស្រ័យ​លើ​ទីផ្សារ​។ វគ្គ​​នីមួយ​ៗ​យួរ​ឬ​ឆាប់​ អាស្រ័យ​លើ​​ក្រុមហ៊ុន​​ចង់​បាន​​គឺ​​អាច​​ចាប់​ពី​ ៣​ថ្ងៃ ១​អាទិត្យ ​​ឬ ​២​អាទិត្យ​។  ​ណារ៉ែន ពន្យល់​​ថា នៅ​ប្រទេស​​កម្ពុជា​​មាន​សាលា​បណ្ដុះ​ច្រើន​​ តែ​ First Train4 យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​​​គុណភាព ​និង​​​​​​ផ្សារ​ភ្ជាប់​ជាមួយ​​​​​បច្ចេកវិទ្យា​​​ ព្រោះ​​ព្រោះ​ First Train4 ជា​ក្រុមហ៊ុន​​​កើត​ចេញ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​​។


    វគ្គ​បណ្ដុះបណ្ដាល​ដែល​ First Train4 ​ផ្គត់​ផ្គង់​​​រួម​មាន​៖

    អនុវត្ត​លើ​ការ​គ្រប់គ្រង​គម្រោង
    ទំនាក់​ទំនង​ភាសា​អង់គ្លេស​​​ផ្នែក​បដិសណ្ឋារកិច្ច​
    ការ​សរសេរ​ភាសា​អង់​គ្លេស​ពាណិជ្ជកម្ម​
    ​ជំនាញ​ធ្វើ​បទបង្ហាញ
    ជំនាញ​ផ្នែក​កិច្ច​ប្រជុំ​
    ​បណ្ដុះបណ្ដាល​ជំនាញ​ CISCO
    ការ​​​បណ្ដុះ​បណ្ដាល​​ជំនាញ CompTIA


    ណារ៉ែន ប្រាប់​ពី​សេវា​កម្ម​ទៀត​ថា​៖​ «​​បើ​​​ក្រុមហ៊ុន​ណា​គាត់​ចង់​ បណ្ដុះបណ្ដាល​បុគ្គលិក​ គាត់​​រើស​​បាន​ព្រោះ​យើង​​មាន​ Option (ជម្រើស​) មក​​ហ្វឹកហ្វឹន​នៅ​មជ្ឈមណ្ឌល​យើង​នៅ First Cambodia ឬ​បើ​បុគ្គលិក​គាត់​រវល់​ មិន​មាន​ពេល​ច្រើន​​​យើង​ទៅ​ Train ​កន្លែង​គាត់​»។


    សាក​សួ​ព័ត៌មាន​នានា​ជុំ​វិញ​​សេវា​កម្ម​របស់​ ​មណ្ឌល​មណ្ឌល​ហ្វឹកហ្វឺន First Trani4 អាច​ទាក់​ទង​​កញ្ញា ហង់ ចាន់ណារ៉ែន តាម​ទូរសព្ទ​លេខ ០១២​ ៩៦៦​ ៥១៧៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: សេវា​​វគ្គបណ្ដុះ​បណ្ដាល​​កម្រិត​អន្តរជាតិ​ធ្លាប់​តែ​​មាន​នៅ​​ថៃ ​​ឥឡូវ​មក​ដល់​កម្ពុជា​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top