• ព័ត៌មានថ្មី

    Wednesday, March 11, 2015

    Pep ​ថា​មិន​ឱ្យ​ Bayern ​ចុកចាប់​ដូច Real Madrid ​នោះ​ទេ

    អ្នក ​ចាត់​ការ​ក្រុម Bayern Munich ​លោក Pep Guardiola ​បាន​និយាយ​ថា​មិន​ឱ្យ​ក្រុម​យក្ស​នៅ​អាល្លឺម៉ង់​ទទួល​រក​ភាព​អាម៉ាស់​​ ក្នុង​ដី​ខ្លួន​ឯង​ដូច Real Madrid ​កាល​ពី​យប់មិញ​នោះ​ទេ​ ក្នុង​ការ​ប្រកួត​ជើង​ទី​២​ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ UEFA Champions League ​ពេល​ប៉ះ​ក្រុម Shakhtar Donetsk ​នៅ​ម៉ោង​២:៤៥​នារី​រំលង​អាធ្រាត្រ​នេះ។


    ក្រុម Bayern Munich ​កាល​ពី​ជើង​ទី​១​នៅ​ទឹក​ដី Shakhtar ​បាន​ត្រឹម​ស្មើ ០-០ ខណៈ​ដែល​យប់​នេះ​លោក Pep ​បាន​និយាយ​ការពារ​ទុក​មុន​ថា៖ “ខ្ញុំ​មាន​ទំនុក​ចិត្ត​ខ្ពស់​ណាស់​ថា​ក្រុម​យើង​មិន​ដូច​ Real Madrid ​នោះ​ទេ។ រាត្រី​នេះ​ខ្ញុំ​ជឿជាក់​លើ​កូន​ក្រុម​ទាំង​អស់​ថា​នឹង​អាច​ធ្វើ​ឱ្យ​អ្នក​ គាំទ្រ​សប្បាយ​ចិត្ត​បាន។ ត្បិត​តែ​ខ្ញុំ​នៅ​ក្មេង ប៉ុន្តែ​ខ្ញុំ​មាន​គោលបំណង​ខ្ពស់។ វា​ពិត​ជា​បញ្ហា​ធំ​ណាស់​ប្រសិន​បើ​យើង​ចាញ់​ក្រុម​ដែល​អន់​ជាង​យើង​ឆ្ងាយ​ នោះ”។

    267F100900000578-2988104-image-a-24_1425994790503

    267F305500000578-2988104-image-a-20_1425994652311

    Bayern Munich ​ជា​ក្រុម​ខ្លាំង​ជាង​គេ​ប្រចាំ​ប្រទេស​អាល្លឺម៉ង់​ ខណៈ​ដែល​តាំង​ពី​បើក​រដូវ​កាល​ថ្មី​នេះ​មក​ពួកគេ​ស្គាល់​ការ​ចាញ់​តែ​ម្ដង​ គត់​ក្នុង​២៤​ប្រកួត​កន្លង​មក​នៅ​ក្របខ័ណ្ឌ Budesliga ​របស់​អាល្លឺម៉ង់។  តាំង​ពី​វគ្គ​ចែក​ពូល​ក្នុង​ពាន​រង្វាន់ Champions League ​​​​ក្រុម​លោក Pep ​មិន​ដែល​អនុញ្ញាត​ឱ្យ​ក្រុម​ណា​មក​ស៊ុត​ចូល​ក្នុង​ដី​របស់​ពួកគេ​នោះ​ទេ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Pep ​ថា​មិន​ឱ្យ​ Bayern ​ចុកចាប់​ដូច Real Madrid ​នោះ​ទេ Rating: 5 Reviewed By: Unknown
    Scroll to Top