• ព័ត៌មានថ្មី

    Monday, March 16, 2015

    ធ្វើ​ម៉េច​អាច​បញ្ឈប់​ភាព​ច្រណែន​​បាន?

    អារម្មណ៍ ​ច្រណែន​​គឺ​ជា​លក្ខណៈ​ធម្មជាតិ​របស់​មនុស្ស​ម្នាក់​ៗ​ ប៉ុន្តែ​អ្នក​ដែល​ឧស្សាហ៍​មាន​ភាព​ច្រណែន​​មិន​ងាយ​នឹង​រីក​ចម្រើន​ទេ។ ការ​ទប់​អារម្មណ៍​កុំ​ឲ្យ​ច្រណែន​ក៏​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ដែរ​ ប៉ុន្តែ​បើ​ដឹង​ពី​វិធី​បង្ការ​គឺ​ល្អ​ណាស់​ ដើម្បី​រក្សា​ទំនាក់​ទំនង​រវាង​អ្នក​ និង​នរណា​មួយ​ឲ្យ​នៅ​តែ​ប្រ​សើ​​រ​សម្រាប់​រាប់​អាន​​គ្នា​ទៅ​ថ្ងៃ​អនាគត​ ទៀត។

    តើ​ធ្វើ​ម៉េច​ដើម្បី​អាច​ទប់​អារម្មណ៍​ច្រណែន​បាន?



    I. ដំបូង​អ្នក​ត្រូវ​ចេះ​កំណត់​អារម្មណ៍​ច្រណែន​ជា​មុន​សិន៖

    ១) អ្វី​ដែល​តែង​ធ្វើ​ឲ្យ​អ្នក​ផ្ទុះ​អារម្មណ៍​ច្រណែន

    អ្នក​អាច​នឹង​មាន​អារម្មណ៍​ច្រណែន​នៅ​ពេល៖
    @នារី​ ឬ​បុរស​ជា​មិត្តភ័ក្ដិ​កាន់​ដៃ​គ្នា​ ទុក​ឲ្យ​អ្នក​នៅ​កណ្ដោចកណ្ដែង​គ្មាន​គេ​អើពើ​

    @មិត្ត​ដ៏​ល្អ​របស់​អ្នក​ដូច​ជា​ចំណាយ​ពេល​ជា​មួយ​អ្នក​ផ្សេង​ច្រើន​ជាង​ជាមួយ​អ្នក​

    @អ្នក​ណា​ម្នាក់​ទទួល​បាន​ការ​កោត​សរសើរ​ ដែល​កិត្តិយស​នេះ​គួរ​បាន​ទៅ​អ្នក​ច្រើន​ជាង​

    មាន​អ្វី​ៗ​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​ច្រណែន​ សូម្បី​តែ​គេ​មាន​ជាង​អ្នក​ ក៏​អាច​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ច្រណែន​បាន​ដែរ។

    II. វិធី​ទប់​កុំ​ឲ្យ​ច្រណែន​​

    ១) ទុក​ចិត្ត​ខ្លួន​ឯង៖

    @ មធ្យោបាយ​ល្អ​ក្នុង​ការ​ទប់​អារម្មណ៍​ច្រណែន​ គឺ​បង្កើត​វិន័យ​ផ្ទាល់​ខ្លួន​ ដោយ​ចេះ​កាយវិការ​ប្រកប​តែ​ទំនុក​ចិត្ត

    @ មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​ មិន​ផ្ទុះ​អារម្មណ៍​ច្រណែន​ចេញ​មក​ទេ​ ពេល​គាត់​ទទួល​ការ​ចំអក​អ្វី​មួយ

    @ បើ​ទោះ​បី​ជា​អ្នក​ត្រូវ​គេ​មើល​ងាយ​ក្ដី​ អ្នក​គ្រាន់​តែ​ចាត់​ទុក​វា​ជា​មេរៀន​ថ្មី​ៗ​សិក្សា​ទុក​ជា​បទ​ពិសោធន៍​ទៅ


    ២) កុំ​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​​អ្នក​ដទៃ

    @ ​ត្រូវ​គិត​ថា​ មិន​ថា​មនុស្ស​ល្បី​ ឬ​តារា​ទេ​គឺ​សុទ្ធ​តែ​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ ដែល​អ្នក​មើល​មិន​ឃើញ

    @ ជំនួស​ឲ្យ​ការ​យល់​ឃើញ​អ្វី​មិន​ល្អ​ចំពោះ​​ខ្លួន​ឯង​ ចូរ​គិត​អំពី​គុណ​តម្លៃ​វិជ្ជមាន​ ជំនាញ​ និង​អាកប្បកិរិយា​ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ថ្ងៃ​នេះ


    ៣) ធ្វើ​​អ្វី​ផ្ទុយ​ពី​មនុស្ស​ ដែល​អ្នក​ឧស្សាហ៍​ច្រណែន ​និយម​ធ្វើ

    @ ប្រសិន​បើ​មិត្ត​របស់​អ្នក​​កំពុង​នៅ​ជាមួយ​នរណា​ម្នាក់​ ធ្វើ​ឲ្យ​អ្នក​ច្រណែន​ អ្នក​គួរ​​ទៅ​មើល​កុន​ ឬ​ញ៉ាំ​អាហារ​ដើម្បី​បំភ្លេច​រឿង​នេះ​

    @ ប្រសិន​បើ​នារី​ ឬ​បុរស​ដែល​អ្នក​ស្រឡាញ់​កំពុង​និយាយ​ជាមួយ​អ្នក​ផ្សេង​ ចូល​រួម​ជជែក​លេង​ជាមួយ​គេ​ជា​លក្ខណៈ​មិត្តភាព​ដែរ​ទៅ

    @ នៅ​ពេល​នរណា​ម្នាក់​យក​តំណែង​ដែល​អ្នក​ចង់​បាន​ ចូរ​បង្ហាញ​ការ​សាទរ​​ចំពោះ​គេ​ ជៀស​ជាង​ប្រើ​ល្បិច​កល់​អ្វី​ ឬ​ព្យាយាម​រុកកួន​បុគ្គល​នោះ


    jealousy1

    ៤) ការ​ចង់​បាន​គួរ​មាន​ដែន​កំណត់

    ប្រសិន​បើ​ដៃ​គូ​របស់​អ្នក​មិន​បាន​ចំណាយ​ពេល​ខ្លះ​សោះ​ជាមួយ​អ្នក​ នោះ​អ្នក​នឹង​មាន​ការ​បារម្ភ។ ប៉ុន្តែ​ប្រសិន​បើ​គាត់​បាន​ចំណាយ​ពេល​ណា​មួយ​ជាមួយ​អ្នក​ហើយ​ ហើយ​អ្នក​នៅ​តែ​មាន​អារម្មណ៍​មិន​គ្រប់​គ្រាន់​ នោះ​តម្រូវ​ការ​របស់​អ្នក​មុខ​ជា​ខ្ពស់​ពេក​ហើយ។ សិក្សា​ពី​ខ្លួន​ឯង​ដូច​ខាង​ក្រោម៖

    @ ក្រឡេក​មើល​ខ្លួន​ឯង។ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​សេចក្ដី​ត្រូវ​ការ​ខ្ពស់​រហូត​មិន​សប្បាយ​ចិត្ត ​សោះ​ លុះត្រាតែ​មាន​នរណា​ម្នាក់​នៅ​ក្បែរ?

    @ ងាក​ទៅ​ធ្វើ​អ្វី​ផ្សេង​ ដូច​ជា​ជួប​អ្នក​ដទៃ​ ឬ​ទៅ​ធ្វើ​អ្វី​ដែល​បណ្ដាល​ឲ្យ​អ្នក​សប្បាយ​ចិត្ត


    ៥) ប្រកាន់​គំនិត​សុទិដ្ឋិនិយម​

    @ ប្រសិន​បើ​នរណា​ម្នាក់​មិន​ដែល​ធ្វើ​ឲ្យ​អ្នក​អន់​ចិត្ត​ទេ​ អីចឹង​អ្នក​ត្រូវ​តែ​គិត​ល្អ​ៗ​ចំពោះ​មនុស្ស​នោះ​ កុំ​គិត​អាក្រក់​ចំពោះ​គាត់

    @ ប្រសិន​បើ​សកម្មភាព​របស់​នរណា​ម្នាក់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ម្ដង​ហើយ​ម្ដង​ ទៀត ​អ្នក​ត្រូវ​តែ​ចេះ​ធ្វើ​យ៉ាង​ណា ​កុំ​ឲ្យ​អារម្មណ៍​របស់​អ្នក​ទទួល​យក​នូវ​រូបភាព​ដែល​បាន​ឃើញ​ទាំង​នោះ

    @ បើ​អ្នក​នៅ​តែ​ចំណាយ​ពេល​ខ្វល់ខ្វាយ​អំពី​អ្វី​ដែល​មិន​ប្រាកដ​ថា​នឹង​កើត​ ឡើង​ផង​ ដូច្នេះ​អ្នក​កំពុង​បង្កើត​អារម្មណ៍​អវិជ្ជមាន​មួយ​ឲ្យ​ខ្លួន​ឯង​ហើយ។ វា​ដូច​ជា​គួរ​ឲ្យ​អស់​សំណើច​មែន​ទេ? ដូច្នេះ​ប្រសិន​បើ​អ្នក​ទុក​ចិត្ត​នរណា​ម្នាក់​ គួរ​ទុក​ចិត្ត​គេ​ទាំង​ស្រុង។ មនុស្ស​ល្អ​ មិន​គួរ​មាន​ការ​សង្ស័យ​​ទៅ​លើ​គាត់​នោះ​ទេ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ធ្វើ​ម៉េច​អាច​បញ្ឈប់​ភាព​ច្រណែន​​បាន? Rating: 5 Reviewed By: Unknown
    Scroll to Top