• ព័ត៌មានថ្មី

    Monday, March 30, 2015

    អង់គ្លេស​​គ្រោង​​ប្រកួត​​មិត្តភាព​ទល់​ក្រុម​ខ្លាំងៗ​អឺរ៉ុប ព្រោះ​ Euro 2016 ពូល E ​ស៊ី​ស្រួលៗ​ពេក

    ​ គ្រូ​បង្វឹក​ក្រុម​តោ​កំណាច​អង់គ្លេស ​លោក​ Roy Hodgson ​មាន​គម្រោង​ថ្មី​ ដោយ​ចង់​ប្រកួត​លក្ខណៈ​មិត្តភាព​ទល់​​នឹង​ក្រុម​ខ្លាំង​កំពូលៗ​របស់​អឺរ៉ុប​ ដូចជា អាល្លឺម៉ង់ អេស្ប៉ាញ និង​បារាំង​ថែម​ទៀត ព្រោះ​តែ​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ Euro 2016 ​ក្នុង​ពូល E​ កន្លង​មក​​​ ស៊ី​​គេ​ស្រួល​ៗ​ពេក។


    ​អង់គ្លេស​ គឺជា​ក្រុម​មួយ​ ដែល​មាន​កំណត់ត្រា​ឈ្នះ ១០០% ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ ​Euro 2016 ​៥​ប្រកួត​កន្លង​​មក ឈ្នះ​ទាំង​៥​ ​បន្ទាប់​ពី​យក​ឈ្នះ​ចុង​ក្រោយ​លើ​ក្រុម​លីទុយអានី ៤-០ ទៀត។ គ្រូ​បង្វឹក​លោក Hodgson បារម្ភ​ខ្លាច​ក្រុម​​របស់​លោក​ប៉ះ​ក្រុម​កម្រិត​ទាបៗ​ពេក ​អាច​នឹង​ធ្លាក់​ទម្រង់​លេង​វិញ ទើប​ចង់​ប្រកួត​មិត្តភាព​ទល់​នឹង​ក្រុម​ខ្លាំង​ឲ្យ​បាន​ច្រើន។

    សហព័ន្ធ​បាល់​ទាត់​អង់គ្លេស​ FA ​គ្រោង​នឹង​រៀប​ចំ​ប្រកួត​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​មាន់គក​បារាំង និង​ក្រុម​ម្ចាស់​ជើង​ឯក Euro អេស្ប៉ាញ​ នៅ​ក្នុង​ខែ​វិច្ឆិកា និង​ត្រៀម​ប៉ះ​ក្រុម​ម្ចាស់​ជើង​ឯក​ពិភពលោក World Cup 2014 ​អាល្លឺម៉ង់​នៅ​ខែ​មិនា ឆ្នាំ​ក្រោយ។

    Sport-50-Best-pictures-of-the-year
    ក្រុម​អាល្លឺម៉ង់

    <> on March 27, 2015 in Seville, Spain.
    ក្រុម​អេស្ប៉ាញ​

    WCDP109_Brazil_Soccer_WCup_Germany_France
    ក្រុម​បារាំង

    គ្រូ​បង្វឹក​វ័យ​ ៦៧​ឆ្នាំ​ Hodgson បាន​និយាយ​ថា៖ “ការ​ធ្វើតេស្ត​សមត្ថភាព​ពិត​ប្រាកដ​យ៉ាង​ណា​នោះ យើង​នឹង​ដឹង​ពេល​ប៉ះ​​ជាមួយ​ដៃ​គូ​​ខ្លាំងៗ។ សង្ឃឹម​ថា​ យើង​នឹង​អាច​រក​គូ​ប្រកួត​ដែល​ខ្លាំង និង​អាច​តទល់​ជាមួយ​នឹង​យើង​បាន”៕

    តារាង​​ពូល E នៃ​ពាន​រង្វាន់​ Euro 2016៖

    111

    • Blogger Comments
    • Facebook Comments
    Item Reviewed: អង់គ្លេស​​គ្រោង​​ប្រកួត​​មិត្តភាព​ទល់​ក្រុម​ខ្លាំងៗ​អឺរ៉ុប ព្រោះ​ Euro 2016 ពូល E ​ស៊ី​ស្រួលៗ​ពេក Rating: 5 Reviewed By: Unknown
    Scroll to Top