• ព័ត៌មានថ្មី

    Friday, March 13, 2015

    ក្រៅ​ពី​កម្ពុជា​ស៊ី​ម៉ាកាវ ៣-០ ក្រុម​អាស៊ី​អាគ្នេយ៍​​២ទៀត​ក៏​​ឈ្នះ​ដែរ

    ​ ក្នុង​ចំណោម​៦គូ​នៃ​វគ្គ​ជម្រុះ​បឋម​តំបន់​​អាស៊ី នៃ​ពាន​រង្វាន់​ពិភពលោក FIFA World Cup ឆ្នាំ​២០១៨​ មាន​៣ក្រុម​ជា​ក្រុម​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ (AFF) ខណៈ​លទ្ធផល​​នៃ​ការ​ប្រកួត​ជើង​ទី​១​កាល​ពី​ម្សិលមិញ​នេះ ក្រុម​ទាំង​៣​នោះ សុទ្ធ​តែ​ឈ្នះ​ដូច​គ្នា។

    ក្រៅ​ពី​ក្រុម​កម្ពុជា​ ដែល​ស៊ី​ក្រុម​ភ្ញៀវ ម៉ាកាវ ៣-០ ក្រុម​ទីម័រខាងកើត បាន​បំបាក់​ ក្រុម​ភ្ញៀវ​ ម៉ុងហ្គោលី ៤-១ ខណៈ​ប្រ៊ុយណេ​ ធ្វើ​ដំណើរ​ទៅ​ស៊ី​ម្ចាស់​ផ្ទះ តៃវ៉ាន់ ១-០។

    កីឡាករ​កម្ពុជា​អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី

    ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា​ ៣គ្រាប់​របស់​កម្ពុជា ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​​ ចាន់ វឌ្ឍនាកា (នាទី​៦៤, ៨១) និង​កីឡាករ​ប្រធាន​ក្រុម​​​​មិត្ត​រួម​ក្រុម​បឹងកេត​អង្គរ​ ឃួន​ ឡា​បូរ៉ាវី (នាទី​៩០+៤)។ ចំណែក​​៤​គ្រាប់​ជ័យជម្នះ​របស់​ទីម័រ​ខាង​កើត​ លើ​ម៉ុងហ្គោលី​វិញ ធ្វើ​បាន​ដោយ Chiquito (នាទី​៤, ៧), Rodrigo (នាទី​៨៤) និង​ Jairo Neto (នាទី​៨៥) ខណៈ​​ក្រុម​ភ្ញៀវ​សង​១គ្រាប់​វិញ​នៅ​នាទី​​៨៧ ដោយ​កីឡាករ Erkhembayar។ ងាក​ទៅ​មើល​ប្រ៊ុយណេ​ឯណោះ​វិញ ១គ្រាប់​ជ័យជម្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​តៃវ៉ាន់ ធ្វើ​បាន​ដោយ​កីឡាករ Adi Said នៅ​នាទី​៣៦។

    លទ្ធផល​៣គូ​ផ្សេង​ទៀត​ រួមមាន ម្ចាស់​ផ្ទះ​ស្រី​លង្កា ចាញ់​ប៊ូតាន់ ០-១, ឥណ្ឌា ស៊ី​ក្រុម​ភ្ញៀវ​ នេប៉ាល់ ២-០ និង​យេមែន បំបាក់​ក្រុម​ភ្ញៀវ ប៉ាគីស្ថាន ៣-១។

    wc

    bru
    កីឡាករ​ប្រ៊ុយណេ​

    butan
    កីឡាករ​ក្រុម​ប៊ូតាន់អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី

    india
    ការ​ប្រកួត​រវាង​ឥណ្ឌា និង​នេប៉ាល់

    timor
    ការ​ប្រកួត​រវាង​ទីម័រខាងកើត និង​ម៉ុងហ្គោលី
    timor1
    ១១នាក់​ដំបូង​​របស់​ទីម័រខាងកើត

    ការ​ប្រកួត​ជើង​ទី​២ នឹង​ធ្វើ​ឡើង​​​នៅ​ថ្ងៃ​ទី​១៧ ខែ​មិនា សប្ដាហ៍​ក្រោយ​នេះ។ ក្រុម​ម៉ាកាវ​ នឹង​បើក​​ទ្វារ​កីឡដ្ឋាន​ជាតិ​របស់​ខ្លួន ស្វាគមន៍​កម្ពុជា នា​ម៉ោង​៨យប់។

    wc2
    • Blogger Comments
    • Facebook Comments
    Item Reviewed: ក្រៅ​ពី​កម្ពុជា​ស៊ី​ម៉ាកាវ ៣-០ ក្រុម​អាស៊ី​អាគ្នេយ៍​​២ទៀត​ក៏​​ឈ្នះ​ដែរ Rating: 5 Reviewed By: Unknown
    Scroll to Top