• ព័ត៌មានថ្មី

    Monday, March 2, 2015

    កីឡាករ​បាល់​ទាត់​​​១០​​រូប ​មាន​ជាង​គេ​បំផុត​​​ប្រចាំ​ឆ្នាំ​២០១៤

    ចង់ ​ដឹង​ថា​កំពូល​កីឡាករ​រូប​ណា​ និង​កីឡាករ​ឆ្នើមៗ​ក្រុម​ណា​ខ្លះ​ ដែល​មាន​លុយ​​ច្រើន​ជាង​គេ​បង្អស់​ដែរឬ​ទេ? Sabay សូម​លើក​យក​មក​បង្ហាញ​ជូន​ នូវ​​កីឡាករ​ខ្លាំងៗ​ទាំង​១០​រូប ដែល​មាន​​ជាង​គេ​បំផុត​ កាល​ពី​​ឆ្នាំ​​មុន ពោល​គឺ​ប្រចាំ​ឆ្នាំ​២០១៤ ដូច​ខាង​ក្រោម៖

    ១. Cristiano Ronaldo (៨០​លាន​ដុល្លារ)


    ​​អតីត​កីឡាករ​ក្រុម​ Manchester United ​ដែល​ផ្ទេរ​ទៅ​កាន់​ក្រុម​ Real Madrid តាំង​ពី​ឆ្នាំ​២០០៩​រូប​នេះ គឺ​ជា​កីឡាករ​ដែល​​មាន​លុយ​ជាង​គេ​បំផុត​។ ​បន្ទាប់​ពី​ចំណាយ​ពេល​៦​រដូវ​កាល​​លេង​នៅ​អេស្ប៉ាញ CR7​ ស៊ុត​ឲ្យ​ក្រុម​អធិរាជ​ស​បាន​ចំនួន ២៩១​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ ២៨២​លើក​គ្រប់​ការ​ប្រកួត​ទាំង​អស់។

    ២. Lionel Messi (៦៤.៧លាន​ដុល្លារ)

    lionel-messi-breaks-rauls-champions-league-record-becoming-the-all-time-leading-scorer-in-tournament-history

    ​​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ FC Barcelona ​ដែល​លេង​តាំង​ពី​ឈុត​ C រហូត​ដល់​ឈុត​ធំ​រូប​នេះ ក៏​​មាន​លុយ​ច្រើន​មិន​ធម្មតា​ដែរ​។ Messi ​ឡើង​មក​លេង​ឈុត​ធំ​របស់​ក្រុម​ Barca បាន​ចំនួន​ ១១​រដូវ​កាល​ហើយ ពោល​គឺ​តាំង​ពី​រដូវ​កាល​ ២០០៤-២០០៥មក ដែល​ក្នុង​នោះ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​បាន​​ចំនួន​សរុប​ ៣៩២​គ្រាប់ ​បន្ទាប់​ពី​បង្ហាញ​ខ្លួន​បាន​ ៤៦១​ប្រកួត​គ្រប់​​ការ​ប្រកួត​ទាំង​អស់។

    ៣. Zlatan Ibrahimović (៤០.៤​លាន​ដុល្លារ)

    25ABC02000000578-0-image-a-14_1423930745264

    ​វីរបុរស​ក្រុម​ស៊ុយអែត​​ របស់​ក្លិប​​បារាំង​ Paris Saint-Germain​ រូប​នេះ គឺ​ជា​​កីឡាករ​ដែល​លេង​​បាន​ជា​ច្រើន​ក្រុម​ ​ពោល​គឺ​​មក​ទល់​ពេល​នេះ គេ​លេង​បាន​៧​ក្រុម​មក​ហើយ។ ​បន្ទាប់​ពី​ចាក​ចេញ​ពី​ក្រុម​ AC Milan មក​កាន់​ក្រុម​ PSG ​កាល​ពី​ឆ្នាំ​២០១២​មក Zlatan ស៊ុត​ឲ្យ​ក្រុម​បារាំង​មួយ​នេះ បាន​​ចំនួន ​៩៣​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​ ១១៣​ប្រកួត។

    ៤. Gareth Bale (៣៦.៤​លាន​ដុល្លារ)

    1411497484438_wps_3_Real_Madrid_s_Welsh_forwa

    កីឡាករ​អន្តជាតិ​វេល ដែល​ធ្លាប់​លេង​ឲ្យ​ក្រុម​អង់គ្លេស​ Tottenham Hotspur ៦​រដូវ​កាល​​រូប​នេះ ​ពិត​ជា​ធ្វើ​ឲ្យ​មាន​ភ្ញាក់​ផ្អើល​ ដោយ​សារ​តែ​គេ​ទទួល​បាន​ចំណូល​ច្រើន ពោល​គឺ​ ១៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ចាប់​តាំង​ពី​ផ្ទេរ​មក​កាន់​ក្រុម​ Real Madrid កាល​ពី​ឆ្នាំ​២០១៣​មក។ Bale ​ស៊ុត​ឲ្យ​ក្រុម​អធិរាជ​ស​ បាន​ចំនួន​៣៦​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​ ៧៩​ប្រកួត។

    ​​៥. Radamel Falcao (៣៥.៤​លាន​ដុល្លារ)

    2538919B00000578-2934505-Radamel_Falcao_celebrates_after_scoring_his_side_s_second_goal_i-a-32_1422727133517

    ​ខ្សែ​ប្រយុទ្ធ​កូឡុំប៊ី​ ដែល​ក្រុម​ Manchester United ខ្ចី​ជើង​ពី​ក្រុម​​បារាំង​ AS Monaco ​រូប​នេះ ក៏​​មាន​លុយ​ច្រើន​ដែរ។ ​២រដូវ​កាល​នៅ​ក្រុម​ Monaco ​ខ្សែ​ប្រយុទ្ធ​២៩​ឆ្នាំ​រូប​នេះ ស៊ុត​បាន​ ១៣​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​​សរុប​ចំនួន​ ​២២​ប្រកួត ប៉ុន្តែ​តាំង​ពី​មក​ចូល​រួម​ជាមួយ​នឹង​ក្រុម​បិសាច​ក្រហម​ នៅ​ដើម​រដូវ​កាល​នេះ​មក Falcao ទើប​តែ​ស៊ុត​បាន​ ៤​គ្រាប់​ទេ ឲ្យ​ក្រុម​អង់គ្លេស​មួយ​នេះ បន្ទាប់​ពី​បង្ហាញ​ខ្លួន​ បាន​​១៦​ប្រកួត។

    ​៦. Neymar (៣៣.៦​លាន​ដុល្លារ)

    pic_2014-12-10_BARCELONA-PSG_16.v1418248983

    Super Star របស់​ក្រុម​​ជម្រើស​ជាតិ​ប្រេស៊ីល​ ដែល​មាន​ឈ្មោះ​ពេញ Neymar da Silva Santos Junior ​​រូប​នេះ ក៏​មាន​លុយ​ច្រើន​សន្ធឹក​សន្ធាប់​ដែរ បន្ទាប់​ពី​បង្ហាញ​ខ្លួន​នៅ World Cup និង​ការ​ផ្ទេរ​មក​លេង​នៅ​ក្រុម​ FC Barcelona មក។ តាំង​ពី​ផ្ទេរ​មក​កាន់​ប្រទេស​អេស្ប៉ាញ​ កាល​ពី​ឆ្នាំ​២០១៣​ Neymar ស៊ុត​ឲ្យ​ក្រុម​​អ្នក​មាន​បុណ្យ​បាន​ចំនួន​ ៣៩​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​ ៧២​ប្រកួត។

    ​៧. Wayne Rooney (២៣.៤​លាន​ដុល្លារ)

    Manchester-United-v-Newcastle

    ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​របស់​ក្រុម​បិសាច​ក្រហម​ Manchester United ​ដែល​ចាក​ចេញ​ពី​ក្រុម​ Everton តាំង​ពី​ឆ្នាំ​២០០៤ ​រូប​នេះ ក៏​មាន​ចំណូល​ច្រើន​ដែរ ខណៈ​ដែល​រដូវ​នេះ​​​កីឡាករ​អង់គ្លេស​វ័យ​២៩​ឆ្នាំ​រូប​នេះ បាន​ឡើង​តំណែង​ជា​ប្រធាន​ក្រុម​ទៀត​ផង។ ​តាំង​ពី​លេង​ឲ្យ​ Man Utd ១១​រដូវ​កាល​មក Rooney ស៊ុត​បាន​ចំនួន​ ២២៧​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​ ៤៦៨​ប្រកួត។

    ៨. Sergio Agüero (២៣,៣​លាន​ដុល្លារ)

    aguero-compilation-goal-season-premier-league-boxing-day-holiday-cheer-volleys-bicycle-kicks-solo-runs-chip-shots-thunderbastards

    ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​​​វ័យ​២៦​ឆ្នាំ​​រូប​នេះ បាន​ផ្ទេរ​ពី​ក្រុម​អេស្ប៉ាញ​ Atlético Madrid មក​កាន់​ក្រុម​ជើង​ឯក​ Manchester City ​កាល​ពី​ឆ្នាំ​២០១១ និង​ទទួល​បាន​ភាព​ជោគជ័យ​មែន​ទែន​ ដោយ​ជួយ​ឲ្យ​ Man City ឈ្នះ​ពាន Premier League ចំនួន​២​លើក​ ក្នុង​រយៈពេល​៣​ឆ្នាំ​។ ៤​រដូវ​កាល​នៅ​អង់គ្លេស​ Agüero ស៊ុត​ឲ្យ​ក្រុម​​មេឃ​ខៀវ​ បាន​ចំនួន ៩៧​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​​សរុប​ ១៥០​ប្រកួត។

    ៩. Yaya Touré (២១,៧​លាន​ដុល្លារ)

    245CFAF900000578-2893373-image-a-49_1420129492652

    កីឡាករ​ Play Maker វ័យ​៣១​ឆ្នាំ​ របស់​ក្រុម​ Manchester City រូប​នេះ ក៏​មាន​ចំណូល​ច្រើន​ដែរ។ ខ្សែ​បម្រើ​ជម្រើស​ជាតិ​កូឌីវ័រ​រូប​នេះ បាន​ផ្ទេរ​ពី​ក្រុម​ ​ Barcelona មក​កាន់​ក្រុម​ Man City កាល​ពី​ឆ្នាំ​២០១០។ ៥​រដូវ​កាល​ Touré ស៊ុត​ឲ្យ​ក្រុម​មេឃ​ខៀវ​ បាន​ចំនួន​ ៦១​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​ ២១០​ប្រកួត។

    ១០. Fernando Torres (២១,៣​លាន​ដុល្លារ)

    1400x10156-e1421350803964

    ​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​ ដែល​ក្រុម​ Atlético Madrid ​ទើប​តែ​ខ្ចី​ជើង​ពី​ AC Milan ​កាល​ពី​ដើម​រដូវ​កាល​រូប​នេះ ក៏​ជាប់​ក្នុង​ចំណាត់​ថ្នាក់​ចុង​ក្រោយ​​គេ​ ក្នុង​បញ្ជី​នេះ​ដែរ។ អតីត​កីឡាករ​ក្រុម​អង់គ្លេស​តោ​ខៀវ Chelsea និង​ Liverpool រូប​នេះ ស៊ុត​ឲ្យ​ក្រុម​អេស្ប៉ាញ At Madrid បាន​​ចំនួន​៣​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​ ៨​ប្រកួត។
    • Blogger Comments
    • Facebook Comments
    Item Reviewed: កីឡាករ​បាល់​ទាត់​​​១០​​រូប ​មាន​ជាង​គេ​បំផុត​​​ប្រចាំ​ឆ្នាំ​២០១៤ Rating: 5 Reviewed By: Unknown
    Scroll to Top