• ព័ត៌មានថ្មី

    Monday, March 2, 2015

    Galaxy S6 និង S6 Edge ប្រកាស​​​យប់​មិញ រាង​ស្តើង​ជាង​ iPhone 6/6 Plus ទៀត​

    កំពូល Smartphone ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​ Samsung គឺ Galaxy S6 និង S6 Edge អេក្រង់​កោង​សង​ខាង​ ត្រូវ​បាន​ប្រកាស​កាល​ពី​យប់​មិញ ដែល​ពិត​ជា​មាន​រាង​ស្អាត​ ស្តើង​ជាង​ស៊េរី​មុន​ៗ​ដាច់​តែ​ម្តង។

    Galaxy-S6-and-Galaxy-S6-all-there-is-to-know-hero

    ពិត​ជា​មិន​ខុស​ពី​អ្វី​ដែល​ បាន​បែក​ធ្លាយ​កន្លង​មក​ពិត​មែន ដែល​ថា GS6 និង GS6 Edge អេក្រង់​កោង​មាន​រាង​ស្តើង​ (៦,៨ម.ម) ជាង iPhone 6/6 Plus (៦,៩ម.ម) ទៅ​ទៀត និង​មាន​ផ្នែក​គែម​ស្រោប​ដោយ​អាលុយមីញ៉ូម​យ៉ាង​រលើបរលោង​។

    Samsung-Galaxy-S6

    លក្ខណៈ​សម្បត្តិ​របស់​ Galaxy S6៖

    -អេក្រង់៖ ៥,១អ៊ីញ និង​មាន​ Resolution 1440 x 2560 pixels
    -កញ្ចក់​ការពារ៖ Corning Gorilla Glass 4
    -Memory៖ 32/64/128 GB (​គ្មាន​រន្ធ​ដោត ​ microSD Card​), RAM 3GB
    -កាមេរ៉ា​៖ ក្រោយ 16MP (អាច​ Record វីដេអូ​បាន​កម្រិត 4K) និង​មុខ 5MP (ថត​ច្បាស់​ដោយ​មិន​​ប្រើ​ Flash)។ មុខងារ​កាមេរ៉ា​បើក​ប្រើ​ពេល​តែ ០,៧វិនាទី​ប៉ុណ្ណោះ
    -OS៖ Android, v5.0 (Lollipop)
    -Chip៖ Exynos 7420
    -CPU ពីរ​ប្រភេទ៖ ទី​មួយ Quad-core Cortex-A53​ ល្បឿន 1.5 GHz និង​ទីពីរ Quad-core Cortex-A57 ល្បឿន 2.1 GHz
    -គ្មាន​មុខ​ងារ​​ការពារ​ការ​ជ្រាប​ទឹក​ដូច GS5 នោះ​ទេ​
    -ថាមពល​ថ្ម៖ 2550 mAh (សាក​ថ្ម​រយៈ​ពេល ​១០នាទី​អាច​ប្រើ​បាន​៤​ម៉ោង)
    -មាន​មុខងារ Samsung Pay ដូច​ Apple Pay ដែរ
    -អាច​ផ្ទុក​ឯកសារ​លើ OneDrive បាន​ 115GB
    -តម្លៃ៖ ៧៨០ ដុល្លារ (32GB), ៨៩០ដុល្លារ (64GB) និង ១០០០ពាន់​ដុល្លារ (128GB)។ នេះ​ជា​តម្លៃ​នៅ​អឺរ៉ុប។ ដាក់​លក់​នៅ​​ថ្ងៃ​ទី ១០ខែ​មេសា៕

    gsmarena_002

    លក្ខណៈ​សម្បត្តិ​របស់​ Galaxy S6 Edge៖
    -អេក្រង់៖ ៥,១អ៊ីញ និង​មាន​ Resolution 1440 x 2560 pixels
    -កញ្ចក់​ការពារ៖ Corning Gorilla Glass 4
    -Memory៖ 32/64/128 GB (​គ្មាន​រន្ធ​ដោត ​ microSD Card​), RAM 3GB
    -កាមេរ៉ា​៖ ក្រោយ 16MP (អាច​ Record វីដេអូ​បាន​កម្រិត 4K) និង​មុខ 5MP (ថត​ច្បាស់​ដោយ​មិន​​ប្រើ​ Flash)។ មុខងារ​កាមេរ៉ា​បើក​ប្រើ​ពេល​តែ ០,៧វិនាទី​ប៉ុណ្ណោះ
    -OS៖ Android, v5.0 (Lollipop)
    -Chip៖ Exynos 7420
    -CPU ពីរ​ប្រភេទ៖ ទី​មួយ Quad-core Cortex-A53​ ល្បឿន 1.5 GHz និង​ទីពីរ Quad-core Cortex-A57 ល្បឿន 2.1 GHz
    -គ្មាន​មុខ​ងារ​​ការពារ​ការ​ជ្រាប​ទឹក​ដូច GS5 នោះ​ទេ​
    -ថាមពល​ថ្ម (ថ្ម​មិន​អាច​ដោះ​បាន)៖ 2600 mAh (សាក​ថ្ម​រយៈ​ពេល ​១០នាទី​អាច​ប្រើ​បាន​៤​ម៉ោង)
    -មាន​មុខងារ Samsung Pay ដូច​ Apple Pay ដែរ
    -អាច​ផ្ទុក​ឯកសារ​លើ OneDrive បាន​ 115GB
    -តម្លៃ៖ ៩៥០ ដុល្លារ (32GB), ១០៦០ដុល្លារ (64GB) និង ១១៧០ដុល្លារ (128GB)។ នេះ​ជា​តម្លៃ​នៅ​អឺរ៉ុប។ ដាក់​លក់​នៅ​​ថ្ងៃ​ទី ១០ខែ​មេសា៕

    Samsung-Galaxy-S6-official-images (5)

    Samsung-Galaxy-S6-official-images (1)


    Samsung-Galaxy-S6-edge-official-images

    Samsung-Galaxy-S6-official-images (4)

    Samsung-Galaxy-S6-edge-official-images (1)
    • Blogger Comments
    • Facebook Comments
    Item Reviewed: Galaxy S6 និង S6 Edge ប្រកាស​​​យប់​មិញ រាង​ស្តើង​ជាង​ iPhone 6/6 Plus ទៀត​ Rating: 5 Reviewed By: Unknown
    Scroll to Top