• ព័ត៌មានថ្មី

    Monday, March 2, 2015

    នៅ​តែ​ប៉ុន្មាន​ម៉ោង​ទៀត Galaxy S6 ដែល​ប្រិយមិត្ត​កំពុង​រង់​ចាំ​នឹង​បង្ហាញ​ខ្លួន​ហើយ

    ពេល ​វេលា​ដែល​ប្រិយមិត្ត​កំពុង​តែ​ទន្ទឹង​រង់​​ចាំ​យ៉ាង​យូរ​ ជិត​ខិត​មក​ដល់​ហើយ។ កំពូល Smartphone សម្រាប់​​ដើម​ឆ្នាំ ២០១៥ របស់​ក្រុមហ៊ុន Samsung នឹង​​ត្រូវ​ប្រកាស​នៅ​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ វេលា​ម៉ោង ៥លា្ងច ដែល​ត្រូវ​នឹង​ម៉ោង ១១យប់​នៅ​កម្ពុជា។



    ​អ្នក​កាសែត​រួម​នឹង​ប្រិយមិត្ត ដែល​តែង​តែ​គាំ​ទ្រ​ផលិតផល​របស់​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង ​នៅ​ជុំវិញ​ពិភពលោក កំពុង​តែ​អន្ទះសា ចង់​ឃើញ​រូប​រាង​ពិត​ប្រាក​របស់ Galaxy S6​ ដែល​កន្លង​មក​ល្បី​ថា​តួ​របស់​វា​ទាំង​មូល​ស្រោប​ដោយ​អាលុយមីញ៉ូម​យ៉ាង​រលើប ​រលោង និង​មាន​កម្រាស់​ស្រាល​ជាង​ ត្រកូល Galaxy មុន​ៗ​ទៀត។

    មិន​ត្រឹម​តែ​ GS6 នោះ​ទេ​ ដែល​ត្រូវ​បង្ហាញ​ខ្លួន នៅ​មាន​ GS6 Edge អេក្រង់​កោង​ទាំង​សង​ខាង​មួយ​ម៉ូដែល​ទៀត នឹង​ត្រូវ​ប្រកាស​នៅ​យប់​នេះ។ ​

    article-2962109-25E12D0000000578-163_636x382
    រូបរាង​គំរូ Galaxy S6 និង S6 Edge


    នេះ​ជា​ Specs ដែល​បាន​បែក​ធ្លាយ​​ជា​ហូរហែ​កន្លង​មក៖
    -អេក្រង់៖ ៥អ៊ីញ និង​មាន​ Resolution 1440 x 2560 pixels
    -កញ្ចក់​ការពារ៖ Corning Gorilla Glass 4
    -Memory៖ 32GB (អាច​បន្ថែម​ microSD Card ដល់​ទៅ 128GB), RAM 3GB
    -កាមេរ៉ា​៖ ក្រោយ 20MP និង​មុខ 5MP
    -OS៖ Android, v5.0 (Lollipop)
    -Chip៖ Exynos 7420
    -CPU ពីរ​ប្រភេទ៖ ទី​មួយ Quad-core Cortex-A53 ល្បឿន 1.3 GHz និង​ទីពីរ Quad-core Cortex-A57 ល្បឿន1.9 GHz
    -គ្មាន​មុខ​ងារ​​ការពារ​ការ​ជ្រាប​ទឹក​ដូច GS5 នោះ​ទេ​៕

    gsmarena_001
     Galaxy S6 ទើប​បែក​ធ្លាយ​ថ្មី​

    សូម​រង់​ចាំ​តាមដាន​ជាមួយ Sabay ទាំង​អស់​គ្នា​នៅ​យប់​នេះ​ម៉ោង​ ១១ ដើម្បី​​បាន​ឃើញ​ពី​​រូបរាង និង​ព័ត៌មាន​លម្អិត​​នៃ​​កំពូល Smartphone ថ្មី GS6 និង S6 Edge។ មើល​ការ​ផ្សាយ​ផ្ទាល់​នៃ​ព្រឹត្តិការណ៍​នេះ សូមចុច​ត្រង់​នេះ
    • Blogger Comments
    • Facebook Comments
    Item Reviewed: នៅ​តែ​ប៉ុន្មាន​ម៉ោង​ទៀត Galaxy S6 ដែល​ប្រិយមិត្ត​កំពុង​រង់​ចាំ​នឹង​បង្ហាញ​ខ្លួន​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top