• ព័ត៌មានថ្មី

    Monday, March 2, 2015

    Ronaldo ​ស៊ុត​គ្រាប់​​ទី​៣០ ​ប៉ុន្តែ​ Real ​បាន​ត្រឹម​ស្មើ

    Cristiano Ronaldo បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​៣០​ប្រចាំ La Liga ​រដូវកាលនេះ ប៉ុន្តែ​មិន​អាច​ជួយ​ឲ្យ​ក្រុម​ Real Madrid ​ទទួល​បាន​៣​ពិន្ទុ​នោះ​ទេ ក្រោយ​បាន​ត្រឹម​ស្មើ​ ១-១ ​ទល់​នឹង​ក្រុម Villarreal យប់​មិញ​។



    ទោះ​សល់​១២​ប្រកួត​ទៀត​ទើប​ចប់​រដូវ​កាល​ក្ដី ក៏​ម្ចាស់​ពាន​កីឡាករ​ល្អ​បំផុត​ក្នុង​លោក​រូប​នេះ នៅ​សល់​តែ​១គ្រាប់​ទៀត​ប៉ុណ្ណោះ នឹង​តាម​ស្មើ​ចំនួន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពេញ​មួយ​រដូវ​កាល​មុន​ហើយ (៣១គ្រាប់)។ យ៉ាង​ណា​ក្ដី​រូបគេ​ហាក់​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ​ ក្រោយ​បាត់បង់​២​ពិន្ទុ​ទាំង​គួរ​ឲ្យ​សោកស្ដាយ។ លទ្ធផល​នេះ មានន័យថា Real នាំ​មុខ​គូ​ប្រជែង​លេខ​២ Barcelona តែ​២​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ក្រុម​ទាំង​២​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​កីឡដ្ឋាន​ Camp Nou ​នា​ចុង​ខែ​នេះ។

    2639F84D00000578-2974834-image-a-40_1425246664865

    2639A41600000578-0-image-m-9_1425242816502

    2639AAE800000578-0-image-a-4_1425242785995

    2639BC7B00000578-0-image-a-2_1425242778978

    2639D18900000578-0-image-a-23_1425245398803

    2639E8B100000578-0-image-a-26_1425245522019

    2639F86000000578-2974834-image-a-39_1425246658346

    ងាក​មក​មើល​ការ​ប្រកួត​វិញ ១​គ្រាប់​នាំ​មុខ​របស់​ក្រុម​ម្ចាស់​ផ្ទះ​ Real Madrid ធ្វើ​បាន​សម្រេច​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​នៅ​នាទី​៥២​ ​ដោយ Ronaldo ក្រោយ​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ ត្រូវ Eric Bailly បង្ក​កំហុស​ក្នុង​តំបន់​គ្រោះថ្នាក់។ យ៉ាងណាក្ដី Villarreal ​បាន​វាយ​បក​តាម​ស្មើ​វិញ​នៅនាទី​៦៤ ដោយ​ការ​ស៊ុត​របស់​កីឡាករ​វ័យ២២ឆ្នាំ​ Gerard Moreno។ នៅ​ក្នុង​ការ​ប្រកួត​ទាំងមូល ក្រុម​លោក Carlo Ancelotti ​អាច​លេង​បាន​យ៉ាង​ល្អ ដោយ​អាច​គ្រប់គ្រង​បាល់​បាន​ដល់​ទៅ​៦២​ភាគរយ និង​ស៊ុត​ដល់​ទៅ​២៥ដង​។

    10997610_10150795158059953_3684159627154950765_n

    ចំណែក​ឯ​លោក Ancelotti ​វិញ​ក្រោយ​ចប់​ការ​ប្រកួត​ក៏​បាន​និយាយ​ដែរ​ថា៖ “យប់​មិញ​ក្រុម​យើង​មាន​ទម្រង់​លេង​ល្អ​ណាស់ តែ​យើង​មិន​មាន​សំណាង​ក្នុង​ការ​រក​គ្រាប់​បាល់​បាន។ យ៉ាង​ណា​មិញ​យើង​នៅ​តែ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១​ដដែល ដូច្នេះ​ប្រកួត​ក្រោយ​ៗ​ទៀត​ យើង​ត្រូវ​តែ​ព្យាយាម​ជាង​នេះ​ទៀត”។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ​ស៊ុត​គ្រាប់​​ទី​៣០ ​ប៉ុន្តែ​ Real ​បាន​ត្រឹម​ស្មើ Rating: 5 Reviewed By: Unknown
    Scroll to Top