• ព័ត៌មានថ្មី

    Thursday, March 5, 2015

    Mark Zuckerberg ​ទម្លាយ​ឲ្យ​ដឹង​សំនួរ​​​ពេល​រើស​បុគ្គលិក

    Facebook, Inc. គឺ​ជា​ក្រុមហ៊ុន​បណ្ដាញ​សង្គម​​ធំ​ និង​ល្បី​មួយ​ដែល​មាន​មនុស្ស​រាប់​លាន​អ្នក​កំពុង​​ប្រើប្រាស់ ​ហើយ​ប្រហែល​ជា​មាន​មនុស្ស​ជា​ច្រើន​តែង​ប្រាថ្នា​ចង់​ធ្វើ​ការ​​នៅ​ក្នុង​​ ក្រុមហ៊ុន​មួយ​នេះ​ដែរ។ ​​ដូច្នេះ​ពួក​គេ​ពិត​ជា​​ចង់​ដឹង​ហើយ​ថា​ ​តើ​សំនួរ​អ្វី​ខ្លះ​​ដែល​សួរ​អំឡុង​ពេល​សម្ភាសន៍។

    keo muller
    ក្នុង​កិច្ច​​ថ្លែង​សន្ទរកថា​នៅ​​ព្រឹត្តិការណ៍ MWC​ កាល​ពី​ថ្ងៃ​ទី០២​ ខែ​មិនា​កន្លង​ទៅ​ ​ស្ថាបនិក​របស់​ក្រុមហ៊ុន Facebook, Inc. ​Mark Zuckerberg បាន​បង្ហាញ​ឲ្យ​ដឹង​​មួយ​សំនួរ​ដែល​លោក​​សួរ​​​ខ្លួន​ឯង​ មុន​ពេល​​សម្រេច​ជ្រើស​បុគ្គលិក។ ​សំណួរ​នោះ​គឺ “​​តើ​ខ្ញុំ​​អាច​នឹង​រីករាយ​ទេ​ ​​បើ​​ធ្វើ​ការ​ជា​មួយ​​​​​​ម្នាក់​នេះ?”។

    បុរស​ជោគជ័យ​​លើ​វិស័យ​តិចណូឡូជី​វ័យ​ក្មេង​ម្នាក់​នេះ ​បាន​​ឆ្លើយ​សំណួរ​ខាង​លើ​ថា “ខ្ញុំ​នឹង​ជ្រើសរើស​​បុគ្គលិក​ណា​​ដែល​អាច​​ធ្វើ​ការ​ផ្ទាល់​សម្រាប់​ខ្ញុំ ​​​ ប្រសិន​បើ​ខ្ញុំ​អាច​ធ្វើ​ការ​សម្រាប់​មនុស្ស​ម្នាក់​នោះ​។ ​វា​គឺ​ជា​ការ​ធ្វើ​តេស្ដ​​​ដ៏​ល្អបំផុត​”។

    ​​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ដែរ​ ក៏​មាន​ប្រិយមិត្ត​ផ្សេង​​ទៀត​បាន​សួរ​ទៅ​កាន់ Zuckerberg ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​ការ​ជា​មួយ​នឹង​​​នាយក​ប្រតិបត្តិ​​របស់​ Facebook​ លោក​ស្រី Cheryl Sandberg។ Zuckerberg ​បាន​​ឆ្លើយ​ថា​ Sandberg ​គឺ​ជា​បង្ហាត់​បង្ហាញ​​​ និង​ជា​មនុស្ស​ម្នាក់​ដែល​​ជួយ​ Facebook ​មាន​ការ​រីក​ចម្រើន ក្លាយ​ជា​ស្ថាប័ន​ដ៏​រឹង​មាំ​មួយ៕

    ronaldo1
    • Blogger Comments
    • Facebook Comments
    Item Reviewed: Mark Zuckerberg ​ទម្លាយ​ឲ្យ​ដឹង​សំនួរ​​​ពេល​រើស​បុគ្គលិក Rating: 5 Reviewed By: Unknown
    Scroll to Top