• ព័ត៌មានថ្មី

    Thursday, March 5, 2015

    Suarez ​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ដែល​អាច​ពាក់​ស្បែក​ជើង​ចាក់​សាក់របស់ Adidas

    ខ្សែ ​ប្រយុទ្ធ Luis Suarez ​នឹង​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ដែល​អាច​ពាក់​ស្បែក​ជើង​ចាក់​សាក់​របស់​ ក្រុមហ៊ុន Adidas ​ក្នុង​ការ​ប្រកួត​រវាង​កុ្រម​ Barcelona ​ទល់​នឹង​ក្រុម Rayo Vallecano ​នៅ​ចុង​សប្ដាហ៍​នេះ។

    260E9FF200000578-0-image-a-32_1425464431723

    Suarez ​ធ្លាប់​បាន​ថត​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន Adidas ​ម្ដង​មក​ហើយ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ ក្នុង​ឈុត​ពាណិជ្ជកម្ម​ដែល​មាន​ឈ្មោះ​ថា Love/Hate ។ ខណៈ​ដែល​ពេល​នេះ​ទៀតសោត ខាង​ក្រុមហ៊ុន​ក៏​បាន​ផ្ដល់​ឱកាស​ដល់​អតីត​ខ្សែ​ប្រយុទ្ធ Liverpool ​រូប​នេះ​ម្ដង​ទៀត​ក្នុង​ការ​ដែល​បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ដំបូង​គេ​ បាន​ពាក់​ស្បែក​ជើង​ចាក់​សាក់​ខាង​ក្រៅ​របស់​ Adidas ​មាន​ឈ្មោះ​ថា F50 ។ បើ​យោង​តាម​អ្នក​រចនា​ម៉ូដ​របស់​ក្រុម​ហ៊ុន​យក្ស​ខាង​លើ​នេះ​បាន​បញ្ជាក់​ថា ​ស្បែក​ជើង​មួយ​គូ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ទុក​ឱ្យ​កីឡាករ​ណា​ដែល​ បាន​បង្ហាញ​សមត្ថភាព​លើស​គេ​នៅ​ក្នុង​ក្រុម។

    264E06F300000578-0-image-a-23_1425463456549

    264E08BA00000578-2978963-Luis_Suarez_will_wear_the_new_adidas_F50_boots_for_the_first_tim-a-1_1425465229190

    264E088D00000578-0-image-a-19_1425463348101

    264E075500000578-0-image-a-20_1425463370819



    កីឡាករ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​រូប​នេះ​បាន​ជួយ​ដល់​អ្នក​មាន​បុណ្យ​ ច្រើន​ក្នុង​ប៉ុន្មាន​ប្រកួត​មក​នេះ ពោល​គឺ​បាន​ជួយ Barca ​យក​ឈ្នះ​ Man City ​ដោយ​លទ្ធផល ​២-១ ​ក្នុង​ពាន​រង្វាន់​ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ជើង​ទី១​ និង​ក្នុង​ការ​ប្រកួត​ផ្សេង​ៗ​ទៀត។ ​តួយ៉ាង​ដូច​កាល​ពី​យប់​មិញ​នេះ​ជា​ដើម រូប​គេ​ក៏​មាន​ចំណែក​មួយ​ក្រុម​ឡើង​ទី​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ Copa del Rey ​ផង​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Suarez ​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ដែល​អាច​ពាក់​ស្បែក​ជើង​ចាក់​សាក់របស់ Adidas Rating: 5 Reviewed By: Unknown
    Scroll to Top