ភ្នាក់ងារ ដែលជាតំណាងរបស់ Gareth Bale បានប្រាប់ទៅ Real Madrid ថា Bale ចង់លេងជាតួនាទីខ្សែបម្រើកណ្ដាល បើមិនដូច្នោះទេរូបគេនឹងពិចារណាក្នុងការចាកចេញទៅចូលរួម ជាមួយក្រុមបិសាចក្រហម Manchester United។
កីឡាករវ័យ២៦ឆ្នាំ កាលពីពេលថ្មីៗកំពុងជាប់ទាក់ទងនឹងការត្រលប់ទៅកាន់ក្របខណ្ឌ Premier League វិញ បន្ទាប់ពីមានការលើកឡើងថាគេកំពុងមានទំនាក់ទំនងរកាំរកូសជាមួយ Cristiano Ronaldo នៅទឹកដី Santiago Bernabeu។
បើយោងតាមប្រភពពី Metro បានឲ្យដឹងថាក្លិបយក្សរបស់អេស្ប៉ាញ ទំនងជាចង់លក់ Ronaldo ច្រើនជាងព្រោះកីឡាករ ព័រទុយហ្គាល់នឹងឈានចូលវ័យ ៣១ឆ្នាំនៅខាងកុម្ភៈឆ្នាំក្រោយ មានន័យថា ពេលនោះ Bale អាចលេងនៅតួនាទីណាដែលគេទាមទារបាន។
យ៉ាងណាក៏ដោយ Ronaldo នៅតែជាកីឡាករបង្គោលដ៏សំខាន់របស់ក្លិប ដូច្នេះការលក់ Ronaldo ឬអត់គឺអាស្រ័យលើ ថាតើ Bale អាចធ្វើបានល្អ និងមានទំនួលខុសត្រូវដល់ក្រុមខ្លាំងកម្រិតណា។
សម្រាប់ប្រិយមិត្តវិញ គិតថា Bale គួរលេងនៅតំបន់កណ្ដាលដូចការលើកឡើងរបស់ភ្នាក់ងាររបស់គេឬយ៉ាងណា?