គណបក្ស សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី បានឈ្នះការបោះឆ្នោតដោយសំឡេងលើសលប់ទូទាំងប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់ BBC មុននេះបន្តិច។
លទ្ធផលបានបង្ហាញថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ទទួលបានអាសនៈលើស២ភាគ៣ ក្នុងចំណោមកៅអីជាង៨០ភាគរយដែលបានប្រកាស។ លទ្ធផលនេះ មានន័យថាគណបក្សរបស់លោកស្រី អាចជ្រើសរើសតំណែងប្រធានាធិបតី ដើម្បីបញ្ចប់ការដឹកនាំដោយរបបយោធាជាច្រើនទសវត្សរ៍។
យ៉ាងណាក្ដី សំឡេងកៅអី១ភាគ៤ គឺត្រូវទុកឲ្យរបបយោធាដោយស្វ័យប្រវត្តិ ដែលមានន័យថារបបយោធានៅតែជះឥទ្ធិពល៕