Gareth Bale និង Cristiano Ronaldo បានក្លាយជាតួអង្គសំខាន់សម្រាប់ជួយក្រុមអធិរាជស Real Madrid យកបាន៣ពិន្ទុពីក្រុមម្ចាស់ផ្ទះEibar កាលពីយប់មិញនេះ បន្ទាប់ពីពួកគេរកបានម្នាក់មួយគ្រាប់ក្នុងជ័យជម្នះ Eibar ០-២ Real Madrid ។
ការប្រកួតសប្ដាហ៍ទី១៣ពានរង្វាន់ La Liga កាលពីយប់មិញ ក្រុមម្ចាស់ផ្ទះ Eibar បានបង្ហាញទម្រង់លេងយ៉ាងល្អដោយឱ្យក្រុម Real Madrid ពិបាកនឹងអូសបាល់ចូលដល់តំបន់គ្រោះថ្នាក់របស់ពួកគេណាស់។ តែទោះជាយ៉ាងណាក្ដី ខ្សែប្រយុទ្ធ Ronaldo មានឱកាសចូលលួចពងមាន់បាន២ទៅ៣ដងដែរនៅតង់ទីមួយ ប៉ុន្តែបែរជាធ្វើឱ្យខកខានទៅវិញ រហូតដល់ជិតនឹងចប់តង់ទៅហើយ ទើប Bale អាចទម្លុះសំណាញ់ទីបាន ដោយតែតមួយគ្រាប់យ៉ាងស្អាត។
នៅតង់ទីពីរមិនខុសពីតង់ទីមួយនោះទេ Real Madrid នៅតែមិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះបានឡើយ រហូតដល់ខាងខ្សែការពាររបស់ក្រុម Eibar បង្កកំហុសនៅតំបន់គ្រោះថ្នាក់ទើប Ronaldo អាចមានបាល់ពិន័យ១១ម៉ែត្ររកបានមួយគ្រាប់ទៀត ដើម្បីជួយ Real Madrid ឈ្នះ Eibar ២-០ ។
៣ពិន្ទុយប់មិញ បានបន្ថយគំលាតរបស់ Real Madrid ជាមួយក្រុមគូប្រជែង Barcelona បានបន្តិចហើយ ពោលគឺ Barca ឈរលេខមួយមាន៣៣ពិន្ទុ , លេខ២ Atletico Madrid មាន២៩ពិន្ទុនិងលេខ៣ Real Madrid មាន២៧ពិន្ទុ៕