តើប្រិយមិត្តប្រើប្រាស់ កុំព្យូទ័រប៉ុន្មានម៉ោងក្នុងមួយថ្ងៃ? ហើយមានដឹងថា គុណភាពនៃ Hard Disk ដែលប្រើប្រាស់រាល់ថ្ងៃនោះវាមាន គុណភាពបែបណាទេ? កម្មវិធី Crystal Disk Info ជាកម្មវិធីមួយដែលមានមុខងារពិសេសអាចជួយឆែកមើលគុណភាពនៃ Hard Disk របស់កុំព្យូទ័រប្រិយមិត្តថា តើវាមានដំណើរការល្អ ឬមួយក៏អត់?
លក្ខណះពិសេសរបស់កម្មវិធីនេះគឺ ងាយស្រួលក្នុងការតម្លើងដាក់លើកុំព្យួទ័ររបស់ប្រិយមិត្ត ព្រោះវាមានទំហំតែ ៦.៧៤ MB អាចប្រើបានរហូតដោយមិនចាំបាច់បារម្មណ៍ពីការ Update និងអាចដំណើរការបាននៅលើ Window XP, 7, 8, 8 Pro។ ជាងនេះទៀតក្រោយពីតម្លើង រួចហើយយើងអាចឆែកដឹងពីសីតុណ្ហភាព និងស្ថានភាព Hard Disk ថាល្អ ឬ អត់។
ពេលនេះ Sabay នឹងលើកយកគន្លឹះមួយដើម្បីឱ្យលោកអ្នកអាចឆែកមើលគុណភាពនៃ Hard Disk បានយ៉ាងងាយស្រួលតាមរយៈនៃកម្មវិធី Crystal Disk info ដូចខាងក្រោម៖
១/ ដំបូងប្រិយមិត្តចូលទៅទាញយកកម្មវិធី Crystal Disk info តាមតំណភ្ជាប់នេះ http://crystalmark.info/ រួចចុច Next ដើម្បីដំឡើង
២/ បន្ទាប់មកចុចធីកលើ I accept the agreement រួចចុច Next ដើម្បីបន្តការដំឡើង
៣/ សូមជ្រើសរើសទីតាំងសម្រាប់ការដំឡើងកម្មវិធីនេះ ដោយចុច Browse ។ តែប្រសិនបើអ្នកចង់បានជាទម្រង់ដើមស្រាប់ សូមចុចលើ Next ដើម្បីដំឡើងបន្ត
៤/ តើអ្នកចង់បង្កើត icon នៅលើ Desktop ដែរឬទេ? ប្រសិនបើអ្នកចង់បង្កើតសូមចុចធីកលើ Create a desktop icon រួចចុច Next
៥/ នៅក្នុងជំហាននេះ តើប្រិយមិត្តចង់ដំឡើងកម្មវិធី TuneUp Utilities 2013 ដែរឬទេ? ប្រសិនចង់ដំឡើងសូមធីកលើ I accept the terms of the TuneUp Utilities 2013 រួចចុច Next ដើម្បីបញ្ចប់ការដំឡើង
៦/ ចុងក្រោយប្រិយមិត្តនឹងអាចឆែកមើលគុណភាពនៃ Hard Disk បានយ៉ាងងាយស្រួល។ វានឹងបង្ហាញ Health Status ចំពោះ Hard Disk និងកម្រិតសីតុណ្ហភាពផងដែរ៕