តារា សម្ដែងប្រុសថៃដ៏ប្រជាប្រិយភាព Tridsadee “Por” Sahawong កំពុងតែទទួលការព្យាបាលពីជំងឺគ្រុនឈាមរបស់ខ្លួននៅមន្ទីរពេទ្យ Ramathibodi។ កាលពីថ្ងៃអាទិត្យនេះមន្ទីរពេទ្យដែល Por កំពុងតែសម្រាកព្យាបាល បានប្រាប់បណ្ដាញសារព័ត៌មានថា តារាវ័យ ៣៧ ឆ្នាំត្រូវបានពេទ្យកាត់ជើងឆ្វេងពីកជើងចុះទៅចោល ដោយសារតែការឆ្លងមេរោគ។
តាមរាយការណ៍ថ្មីបំផុតរបស់មន្ទីរពេទ្យបានឲ្យដឹងថា សម្ពាធឈាមក៏ដូចជាប្រស្រីភ្នែករបស់ Tridsadee មានដំណើរការធម្មតា។ យ៉ាងណាមិញ ថ្លើមនិងតម្រងនោមរបស់តារាមួយនេះគ្មានអ្វីបានប្រសើរឡើងនោះទេ។
អ្នកគាំទ្រមកជូនពរឲ្យ Por ឆាប់ជាសះស្បើយ
ថ្នាំបន្ធូរសាច់ដុំត្រូវបានផ្ដល់ឲ្យដើម្បីជាជំនួយក្នុងការ ដកដង្ហើម។ ការវាយតម្លៃសរុបនៅពេលនេះគឺពិបាកនិយាយខ្លាំងណាស់ តែការហូរឈាមក្រពះរបស់ Por នៅពេលនេះគឺមានអាការៈធូរស្រាលជាងមុន។ ខាងមន្ទីរពេទ្យបានឲ្យដឹងថាមេរោគគ្រុនឈាមនៅក្នុងខ្លួនរបស់តារា សម្ដែងនេះ មកដល់ពេលបច្ចុប្បន្នគឺអស់ហើយ ប៉ុន្តែលោកត្រូវការតាមដានយ៉ាងជាប់លាប់ពីសំណាក់វេជ្ជបណ្ឌិត ក្នុងករណីមានហេតុការណ៍មិនល្អកើតឡើង៕
តារាថៃ Por Tridsadee ត្រូវកាត់ជើងឆ្វេងចោលព្រោះឆ្លងមេរោគ
23 Nov, 2015 09:13
0 Comment (s)