Zhao Wei ជាតារាសម្ដែង និងចម្រៀងចិនល្បីឈ្មោះមួយរូប ដែលត្រូវគេស្គាល់ច្រើន ពេលនាងសម្ដែងតួអង្គ ក្រចៀកកាំ ក្នុងរឿង “ព្រះនាងយ៉េយ៉េ” ឬ “My Fair Princess” ។ ចំណែកទិនហ្វី រឹតតែមិនបាច់និយាយ ព្រោះអីទស្សនិកជនភាគច្រើនស្គាល់ និងចូលចិត្តតារារូបនេះស្ទើរគ្រប់គ្នា តាមរយៈការសម្ដែងរឿងបែបកំប្លុកកំប្លែង សើចចុកពោះតាំងពីដើមដល់ចប់។ ទោះបីជាយ៉ាងណា ប្រិយមិត្តខ្លះប្រហែលមិនទាន់ដឹងរឿងមួយចំនួន របស់តារាជួរមុខទាំងពីរនេះទេ ដូច្នេះសូមតាមដានដូចខាងក្រោម៖
តារាសម្ដែង ចម្រៀង អ្នកដឹកនាំរឿង Zhao Wei
រឿងមួយទៀតដែលអ្នកនឹកស្មានមិនដល់នោះ គឺថាជាង១០ឆ្នាំក្រោយមក
តួបុត្រីស្ដេចឈៀនឡុងរូបនេះ
បានបង្ហាញភាពយន្តជាស្នាដៃដឹកនាំដោយរូបនាងផ្ទាល់មានចំណងជើង
ថា ” So Young” ដែលរឿងនេះរកចំណូលបានច្រើនជាងរឿងឆ្នាំ២០១៣
“Journey to the West: Conquering the Demons” របស់ទិនហ្វីទៅទៀត
ក្នុងតារាង Box Office ចិន។ ចំពោះជោគជ័យនេះ ត្រចៀកកាំបាននិយាយថា
“ទីបំផុតខ្ញុំយកឈ្នះ Stephen Chow បានហើយ!”។យ៉ាងណាមិញ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥ម្សិលមិញ គេហទំព័រ Jaynestars ចុះផ្សាយថា តារាស្រីវ័យ ៣៨ឆ្នាំ Zhao Wei នឹងត្រឡប់មកសហការជាមួយទិនហ្វីវិញ គឺសម្ដែងក្នុងរឿង “Journey to the West 2”។
ប៉ុន្តែភាពយន្តនេះ តួឯកក្នុងរឿង “ចុងភៅទេវតា” មិនចេញមុខដឹកនាំទេ ដោយប្រគល់ដំណែងនេះ ទៅឱ្យអ្នកដឹកនាំរឿងសញ្ជាតិវៀតណាម Tsui Hark ចំណែកលោកគ្រាន់តែនៅក្រៅឆាក ដើម្បីជួយផលិតតែប៉ុណ្ណោះ។ តួចាស់ៗ Shu Qi និង Wen Zhang នឹងត្រឡប់មកសម្ដែងវិញ ហើយទិនហ្វីនឹងសរសេរ Script ថ្មីសម្រាប់ត្រចៀកកាំ៕