អតីត ប្រធានក្រុម Liverpool កីឡាករ Steven Gerrard អាចនឹងត្រឡប់មកលេងនៅទឹកដី Anfield វិញ ក្រោយពីបានពិភាក្សាជាមួយគ្រូបង្វឹកថ្មីលោក Jürgen Klopp។
យោងតាមប្រភពព័ត៌មានផ្សាយថាលោកKlopp បាននិយាយទៅកាន់កីឡាករវ័យ៣៥ឆ្នាំជាច្រើនដងតាមទូរសព្ទ ចាប់តាំងពីលោកមកកាន់តំណែងនៅ Liverpool កាលពីខែមុន។ អតីតអ្នកចាត់ការទូទៅ Dortmund ជឿជាក់ថាវត្តមាន Gerrard នឹងជួយពង្រឹងស្តង់ដារនៃការបង្វឹករបស់លោក ជាមួយកីឡាករទាំងអស់។
បើយោងតាមកាលវិភាគ អតីតយុវជន Liverpool នឹងត្រឡប់មកអង់គ្លេសនៅថ្ងៃពុធនេះ។ រូបគេស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងចំណោម ១៤ប្រកួត ឲ្យ Los Angeles Galaxy។
កីឡាករ Steven Gerrard នឹងធ្វើការពិភាក្សាជាមួយមិត្តភក្តិ និងគ្រួសាររបស់ខ្លួនដើម្បីសម្រេចចិត្តទាក់ទងនឹងការចូលរួមជាមួយ ក្រុម Liverpool បើទោះជាត្រឹម ហ្វឹកហាត់ជាមួយក្លិប ឬលេងជាកីឡាករខ្ចីជើង ក៏ដោយ៕