លោក Jurgen Klopp ដែលមកជំនួសតំណែងRodgers នៅ Anfield កាលពីខែមុន ថ្មីៗនេះបានលេចមុខនៅក្នុងពាណិជ្ជកម្មរបស់ Opel ដែលជាក្រុមហ៊ុនរថយន្តរបស់អាល្លឺម៉ង់។
នេះមិនមែនជាលើកទីមួយនោះទេសម្រាប់ Klopp ដែលធ្វើជាសម្ដែង ជាក់ស្ដែងកាលពីរដូវក្តៅឆ្នាំ២០១៤ បុរសវ័យ៤៨ឆ្នាំធ្លាប់សម្ដែងក្នុងពាណិជ្ជកម្មផ្សេងទៀតរបស់ ក្រុមហ៊ុនដដែលម្ដងរួចមកហើយ។
Jurgen Klopp នឹងត្រូវដឹកនាំក្រុម Liverpool ធ្វើដំណើរទៅទឹកដី Manchester City នៅថ្ងៃសៅរ៍នេះ ខណៈក្រុមរបស់លោក ត្រូវស្រង់ដើមឡើងវិញ ក្រោយបរាជ័យក្រោមថ្វីដៃ Crystal Palce កាលពីប្រកួតចុងក្រោយនៅ Premier League៕