សត្វកាំប្រមាមួយក្បាល បានធ្វើឲ្យសុនខ៣ក្បាល ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយប្រើរោមពិសបាញ់សុនខស្ទើរពេញខ្លួន ខណៈពួកវារត់លេងនៅវាលកសិដ្ឋានរបស់ម្ចាស់ក្នុងទីក្រុង Craven ខេត្ត Saskatchewan ប្រទេសកាណាដា។
សុនខទាំង៣ ត្រូវបានម្ចាស់បញ្ជូនទៅមន្ទីរពេទ្យសត្វជាបន្ទាន់ ក្រោយត្រូវរបួសធ្ងន់ធ្ងរបែបនេះ។ សុនខមួយក្បាលឈ្មោះ Mahalo បានត្រូវរបួសធ្ងន់ជាងគេ ដោយរោមពិសបានចាក់ទម្លុះឆ្អឹងខ្នងធ្លាយដល់បេះដូង និងសួត។ ពេទ្យសត្វត្រូវការវះកាត់ជាបន្ទាន់ ដែលម្ចាស់ត្រូវចំណាយប្រាក់ជាង ៨០០០ដុល្លារអាមេរិកសម្រាប់តែវាមួយប៉ុណ្ណោះ។
មកទល់ពេលនេះ ដោយសារតែក្ដីអាណិតអាសូរ គេហទំព័រ Gofundme បានជួយរៃអង្គាសប្រាក់តាមអនឡាញបានជាង ១ម៉ឺនដុល្លារហើយ សម្រាប់ជួយសុនខទាំង ៣ក្បាលនេះ ដោយថ្លៃសរុបសុនខទាំង ៣ ម្ចាស់ត្រូវចំណាយ ១ម៉ឺនដុល្លារអាមេរិក៕