Lionel Messi បានពាក់ព័ន្ធទៅនឹងការផ្ទេរទៅ Premier League កាលពីដើមសប្ដាហ៍នេះ ខណៈដែលសារព័ត៌មានខ្លះលើកឡើងថា Arsenal គឺជាក្រុមមួយ ដែលតារាឆ្នើមអាហ្សង់ទីនរូបនេះចង់លេងឲ្យ បើសិនជារូបគេចាកចេញពី Barcelona។
ប្រភពជាច្រើនទៀត បានលើកឡើងថា កីឡាករវ័យ២៨រូបនេះ ចង់បានថ្លៃឈ្នួលប្រមាណ ៦០០ពាន់ផោនក្នុង១សប្ដាហ៍ បើរូបគេផ្ទេរទៅ Premier League។ ក្រោយដំណឹងដ៏រសើបនេះលេចឡើង មានអ្នកគាំទ្រក្រុម Arsenal ម្នាក់មានទំនុកចិត្តយ៉ាងខ្លាំង ដោយមានមហិច្ឆតា គ្រោងរៃអង្គាសប្រាក់ម្នាក់១ផោន (១,៥៣ដុល្លារ) ពីអ្នកគាំទ្រ Arsenal ទាំងអស់រាល់សប្ដាហ៍ ដើម្បីជួយឲ្យក្រុមកាំភ្លើងធំ អាចផ្ដល់ថ្លៃឈ្នួលដល់ម្ចាស់ពាន Ballon d’Or ៤សម័យកាលរូបនេះបាន។
Matt Clark គឺជាអ្នកគាំទ្រក្រុម Arsenal ដ៏ស្មោះស្ម័គ្រមួយរូប ដែលមានក្ដីស្រមៃខ្ពស់ ចង់ឃើញ Messi លេងឲ្យកាំភ្លើងធំ នៅកីឡដ្ឋាន Emirates៕