ក្រុមហ៊ុន Microsoft បានធ្វើការបញ្ចេញនូវទូរសព្ទដែលមិនមែនជាស្មាតហ្វូនមួយម៉ូដែល មានតម្លៃទាប តែអាចបំពេញកិច្ចការបានជាច្រើនមុខ។
Nokia 230 ជាទូរសព្ទដែលចេញជាផ្លូវការពីសំណាក់ក្រុមហ៊ុន Microsoft ប៉ុន្តែនៅផ្នែកខាងក្រោយទូរសព្ទមានរំលេចនូវស្លាកសញ្ញារបស់ ក្រុមហ៊ុន Nokia។ ទូរសព្ទនេះរចនារូបរាងដូចជាទូរសព្ទមុនៗរបស់ក្រុមហ៊ុន Nokia ហើយតួខ្លួនរបស់វាផលិតឡើងពីសារធាតុលោហៈដែលមានភាពរឹងមាំល្អ។ Nokia 230 ដើរដោយប្រព័ន្ធប្រតិបត្តិការ Series 30+ ដែលធ្លាប់មានការពេញនិយមខ្លាំងនាពេលកន្លងមក។
អេក្រង់របស់វាមានទំហំ២,៨អ៊ីញ ដែលមាន Resolution ទំហំ ២៤០x៣២០ភីកសែល ចំណែកឯ RAM វិញមានទំហំ១៦MB។ អ្វីដែលជាចំណុចពិសេសរបស់ទូរសព្ទនេះគឺវាមានបំពាក់នូវកាមេរ៉ា មុខក្រោយទំហំ២MP ព្រមទាំងមាននូវភ្លើង LED ទាំងមុខក្រោយ ដែលជួយដល់ការថតរូបក្នុងស្ថានភាពងងឹត។ និយាយពីការភ្ជាប់ទំនាក់ទំនងវិញមានបំពាក់នូវ Bluetooth 3.0 តែមិនមានប្រព័ន្ធ Wi-Fi នោះឡើយ។
ទូរសព្ទ Nokia 230 នឹងមានដាក់លក់ក្នុងតម្លៃ៥៥ដុល្លារ (តម្លៃបរទេស) ហើយកាលបរិច្ឆេទនៃការដាក់លក់គឺនៅខែធ្នូខាងមុខនេះសម្រាប់ ប្រទេសឥណ្ឌា ទ្វីបអាស៊ី និងមជ្ឈិមបូព៌ា៕