Nike ក្រុមហ៊ុនផលិតសម្ភារៈកីឡារបស់អាមេរិកនឹងធ្វើការផ្លាស់ប្ដូរដ៏ ធំមួយ ក្នុងការជ្រើសរើសកំពូលកីឡាករលើលោក២នាក់ ដោយយកតែម្នាក់ជាតារាសំខាន់លេខ១ ក្នុងនោះពួកគេគ្រោងនឹងយក Neymar ជាតួអង្គសំខាន់បំផុតជំនួសតំណែងចាស់ Cristiano Ronaldo វិញ។
បើតាម El Economista បានឲ្យដឹងថា Nike នឹងធ្វើការផ្លាស់ប្ដូរថ្មីមួយ ដែលនេះជាដំណឹងល្អសម្រាប់ Neymar និងជាដំណឹងអាក្រក់សម្រាប់ Ronaldo។
Super Star របស់ Real Madrid (CR7) គឺជាកីឡាករម្នាក់ដែល Nike ឧបត្ថម្ភសហការគ្នា ដោយមានតម្លៃកុងត្រាថ្លៃដាច់គេច្រើនឆ្នាំមកហើយ ប៉ុន្តែសម្រាប់ឆ្នាំ២០១៦ខាងមុខនេះ Nike នឹងជ្រើសរើសយក Neymar ជាតារាលេខ១ ដើម្បីតំណាងឲ្យក្រុមហ៊ុននេះវិញ និងឲ្យថ្លៃកុងត្រាថ្លៃដាច់គេលើ Ronaldo ទៀត។
El Economista បានបញ្ជាក់ទៀតថា Nike បានពិចារណាគម្រោងនេះ តាំងពីមុន 2014 World Cup មកម្ល៉េះ ប៉ុន្តែក្រុមហ៊ុនរង់ចាំមើលតារាឆ្នើមរបស់ប្រេស៊ីល បង្ហាញខ្លួនលេចធ្លោនៅអឺរ៉ុបសិន ហើយជាក់ស្ដែងបច្ចុប្បន្ននេះ Neymar បានបង្ហាញទម្រង់លេងយ៉ាងល្អមែនទែននៅក្រុម Barcelona ដែលធ្វើឲ្យក្រុមហ៊ុនកាន់តែពេញចិត្តខ្លាំង៕