Cristiano
Ronaldo តារាឆ្នើមក្រុម Real Madrid
គ្រោងទៅជួបក្មេងប្រុសវ័យ៣ឆ្នាំ ដែលរងគ្រោះ
ដោយសារការវាយប្រហារភេរវកម្មនៅទីក្រុង Beirut ប្រទេសលីបង់
បន្ទាប់ពីឪពុកម្ដាយរបស់កុមារាតូចរូបនេះ
បានបាត់បង់ជីវិតទាំង២នាក់។
ក្មេងប្រុស Haidar Moustafa បានរងរបួសលើផ្ទៃមុខ ដោយមានពាក់អាវក្រុម Real Madrid បន្ទាប់ពីឪពុកម្ដាយរបស់គេ បានស្លាប់ក្នុងការវាយប្រហារកាលពីសប្ដាហ៍មុន។ អ្នកសារព័ត៌មានក្នុងស្រុកម្នាក់ឈ្មោះ Rana Harbi បានប្រើប្រាស់បណ្ដាញសង្គម Twitter របស់នាងបង្ហោះរូបភាពកុមារា Haidar នៅក្នុងមន្ទីរពេទ្យ ដោយចង់ស្វែងរកជំនួយ ក្នុងនោះនាងក៏បានលើកឈ្មោះ Ronaldo និង Real Madrid ផងដែរ។
ជាលទ្ធផលគណនី Twitter របស់ Real តំណាងនៅប្រទេសលីបង់ បានប្រកាសថា មានដំណឹងល្អហើយ ក្មេងប្រុស Haidar បានទទួលទូរស័ព្ទពីអេស្ប៉ាញ នឹងរៀបចំឲ្យគាត់ជួបជាមួយ Cristiano Ronaldo៕