Alexis Sanchez ដែលបង្ហាញការលេងយ៉ាងល្អឲ្យកាំភ្លើងធំ Arsenal បានក្លាយជាគោលដៅទិញយក របស់លោក Florentino Perez ប្រធានក្លិប Real Madrid។
ខ្សែបម្រើប្រយុទ្ធអន្តរជាតិឈីលី បានជួយ Arsenal យកឈ្នះ Dinamo Zagreb នៅ Champions League យ៉ាងងាយស្រួល តាមរយៈការស៊ុតបញ្ចូលទី២គ្រាប់កាលពីថ្ងៃអង្គារ៍ ហើយពេលនេះប្រភពព័ត៌មានពីអេស្ប៉ាញ បានឲ្យដឹងថា Real Madrid កំពុងចាប់អារម្មណ៍លើកីឡាករវ័យ ២៦ឆ្នាំ។
ទោះជាយ៉ាងនេះក្តី កាលពីពេលកន្លងទៅមានលេចឮព័ត៌មានពីគម្រោងបន្តកុងត្រាថ្មីរបស់ Alexis Sanchez នៅទឹកដី Emirates ដែលវានឹងក្លាយជាឧបសគ្គមួយសម្រាប់ក្លិបយក្សនៅ La Liga។
ប្រធានក្លិប Real Madrid លោក Florentino Perez
ការចង់បានអតីតកីឡាករ Barcelona កើតឡើងបន្ទាប់ពីភាពមិនច្បាស់លាស់ពីអនាគតរបស់ Cristiano Ronaldo ជាមួយ Real Madrid ដែលកន្លងមក ប្រភពមួយចំនួនបានផ្សាយថាគេអាចនឹងចាកចេញទៅ Manchester United វិញ ឬក៏ Paris Saint Germain៕